ភាគទី5
+រោងអាហារ
ក្រោយពីពួកគេរត់រួចហើយពួកគេទាំងអស់ត្រូវមកទទួលទានអាហារពេញព្រឹកជុំគ្នាក្នុងរោងអាហារដ៏ធំ អ្នកទោសជាង200នាក់កំពុងឈរតម្រង់ជួរក្នុងដៃកាន់ថាស់អាហារម្នាក់មួយ សម្រាប់ដាក់បាយម្ហូបញាំនៅព្រឹកនេះ ។ ស្តី្រ5នាក់កំពុងឈរដួសបាយម្ហូបឲ្យពួកគេអ្នកទទួលបានហើយក៏ដើរចេញអ្នកនៅក៏ចេះតែឲ្យបន្តបន្ទាប់មករហូតដល់អស់មនុស្ស។"គ្មានកន្លែងអង្គុយសម្រាប់បងប្អូនយើងទេ"ជុងហ្គុកនិយាយទាំងកែវភ្នែកថ្លាឆ្វង់ដូចទឹកសមុទ្រកំពុងសម្លឹងមើលជុំវិញតុសម្រាប់អ្នកទោសញាំអាហារ ប៉ុន្តែគ្មានឃើញមួយតុណាដែលទំនេរសោះឡើយ ។
"ត្រង់នោះទំនេរ"ភ្នែកដ៏វៀងវៃរបស់យ៉ុនហ្គីបានក្រឡេកទៅឃើញតុដែលឆ្ងាយមួយសល់កន្លែងទំនេរ មានតែមនុស្សម្នាក់ប៉ុណ្ណោះកំពុងអង្គុយឈ្ងោកមុខញាំអាហារតែម្នាក់ឯង។
មិនបង្អង់យូរអ្នកទាំងបីក៏ដើរសម្តៅទៅកន្លែងដែលបាននិយាយនិង ដំណើរអ្នកទោសបីនាក់នេះបើមានអ្នកទោសនារីៗក្នុងនេះប្រាកដណាស់ស្រីៗទាំងអស់នោះប្រាកដជាស្រែកជំទាល ព្រោះភាពសង្ហាលិចធ្លោររបស់ពួកនាយជាក់ជាមិនខាន។
"អត់ទោស ពួកយើងអាចអង្គុយជាមួយឯងបានឬអត់''សម្លេងណាមជុន បន្លឺឡើង ឲ្យបុរសដែលអង្គុយឈ្ងោកមុខញាំអាហារតែម្នាក់ឯងត្រូវងើបមុខសម្លឹងអ្នកឈរចំពោះមុខ គ្រាន់តែឃើញ ពួកគេ ជុនយ៉ុកអោនមុខចុះវិញយ៉ាងលឿនសឹមនិយាយតាមក្រោយថា
"មិន មិនអីទេអង្គុយទៅ"ជុនយ៉ុក និយាយទាំងបបូរមាត់ញ័រតតាក់ដៃវិញកាន់ស្លាបព្រាញីញ័រសឹងតែរបូតជ្រុះចេញពីរដៃទៅហើយ រាងក្រាសទាំងបីមិននិយាយអីទៀតទេដោយម្នាក់ៗចូលអង្គុយតុជាមួយនិងជុនយ៉ុកដែល។
"ល្បងអាបីនាក់នោះគួរទៅស្វាគមន៍ពួកវាឲ្យបានម្តងអត់"កូនចៅបងធំ និយាយបណ្តាលឲ្យបុរសក្បាលត្រងោលជាបងធំត្រូវងាកមុខសម្លឹងមើលរាងក្រាសទាំងបីអង្គុយញាំអាហារពួកនាយរួមគ្នាជាមួយជុនយ៉ុក ។
"ល្អ"ស្នាមញញឹមចុងមាត់កែវភ្នែកមុតស្រួចសម្លឹងមើលរាងក្រាសហាក់បីដូចសត្រូវ កូនចៅពេលស្តាប់ឮលោកបងធំពួកគេសហការជាមួយនិយាយពីថាម្នាក់ៗញញឹមដូចមនុស្សរោគចិត្តអញ្ចឹង។
YOU ARE READING
🔞⛓️Big Brother In Prison ⛓️🔞
Random-ក្តីស្រលាញ់ដែលងប់ងល់របស់កូនពៅអាន់ដេយ៍ត្រាហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានចូលក្បែរមនុស្សខ្លួនស្រលាញ់។ -ភាពលះបង់របស់បងប្រុសធំរបស់ត្រកូលអាន់ដេយ៍ត្រាគឺស្មាក់ព្រមទៅតាមប្អូនពៅរហូតជួបនិងមនុស្សដែលឆក់យកបេះដូងរបស់នាយបាន -ព្រមតាមការសម្រេចចិត្តគ្រប់យ៉ាងឲ្យតែប្អូនម្នា...