ភាគទី2
+បន្ទប់សួរចម្លើយ
ជាង10នាទីដែលជីមីនចំណាយពេលបើកឡានគេចពីរនាក់កាសែតទាំងអស់នោះ ពេលនេះពួកគេក៏អាចចូលមកខាងក្នុងទីស្នងការបានដោយជោគជ័យ វត្តមានរាងក្រាសទាំងបីត្រូវបានយកមកទុកនៅបន្ទប់សួរចម្លើយ
ក្រាក/ សម្លេងទ្វារបើកដោយស្នាដៃសែបវិន ដែលឈ្មោះពេញរបស់គេគឺ វិន ដេព្រីល៍ នាយជាមនុស្សម្នាក់ដែលដើរតាមថេយ៉ុងនិងជីមីនស្អិត រាល់កិច្ចការសួរចម្លើយអ្នកទោសឬជនល្មើស ដេព្រីល៍នេះហើយដែលជានាក់ចូលសួរចម្លើយរាល់លើក វត្តមានរបស់នាយធ្វើឲ្យរាងក្រាស់ទាំងបីអង្គុយលើកៅអីងាកមុខទៅមើល
"ហេតុអីជាឯង? " ទឹកមុខមិនពេញចិត្តរបស់ប្រុសពៅបង្ហាញពេញផ្ទៃមុខ ចោទសួរទៅដេព្រីល៍ទាំងការមិនពេញចិត្ត នាយមិនពេញចិត្តដែលមនុស្សចូលសួរចម្លើយនាយបែបជាអា នាក់កម្លោះមុខកូនកាត់សេះបារាំងនេះទៅវិញ នាយចង់ឲ្យប៉ូលីសតូចសំណព្វចិត្តនាយជានាក់ចូលសួរមិនមែនជាអាម្សៀលនេះទេ។
"ប្រុសតូច!!! "យ៉ុនហ្គី ហៅប្អូនបែបដាក់កំហិតឲ្យនាយអង្គុយនៅឲ្យស្ងៀមព្រោះមុននេះជុងហ្គុកកញ្រ្ជោលចង់ឡើងទៅក្របួច'ក'អាវដេព្រីល៍ទៅហើយ ខ្លួនជានាក់ស្មាក់ចិត្តព្រមចូលគុកខ្លួនឯងសោះគ្រាន់តែខុសមនុស្សសួរចម្លើយក៏មិនបាន ពិតជាយ៉ាប់រកលេខដាក់គ្មានមែន ។
"ហឹស"ជុងហ្គុក ទម្លាក់ខ្លួនអង្គុយចុះវិញទាំងមុខក្រញ៉ូវងាកមុខទៅម្ខាងបែបមិនចង់មើលមុខអាកូនកាត់បារាំងសេះនិងទេ កាយវិការរបស់រាងក្រាស់ត្រូវបានមើលឃើញដោយមនុស្ស4នាក់តាមកាំមេរ៉ាសុវត្ថិភាព ។
"ប៉ូលីលគីម ប៉ូលីស ផាក មនុស្សទាំងបីនាក់នេះ នាក់ទាំងពីរពិតជានាក់ចាប់មកបានមែនហេស៎ " ប៉ូលីសក្នុងនេះពេលឃើញវត្តមានរាងក្រាស់ម្នាក់ៗចំហរមាត់សឹងមិនជឿនិងភ្នែកដែលអាចឃើញវត្តមានពួកនាយដើរចូលក្នុងទីស្នងកាដ្ឋានដោយងាយៗបាន ពិសេសមួយទៀតដែលប៉ូលីសទាំងអស់សឹងតែមិនចង់ជឿនោះគឺនាក់ដែលចាប់ពួកនាយចូលមកទីនេះបានជាថេយ៉ុងនិងជីមីនទៅវិញ។ ធ្វើម្តេចអាចឲ្យពួកគេជឿបានទៅ ក្រុមប៉ូលិសជាច្រើនតែងតែចុះបង្រ្កាបពួកនាយ តែលទ្ធផលមិនដែលសម្រេចកាងារម្តងណាទេ ព្រោះពួកគេគ្មានផុសតាងសមស្របអាចចាប់ពួករាងក្រាស់បាន។
YOU ARE READING
🔞⛓️Big Brother In Prison ⛓️🔞
Acak-ក្តីស្រលាញ់ដែលងប់ងល់របស់កូនពៅអាន់ដេយ៍ត្រាហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានចូលក្បែរមនុស្សខ្លួនស្រលាញ់។ -ភាពលះបង់របស់បងប្រុសធំរបស់ត្រកូលអាន់ដេយ៍ត្រាគឺស្មាក់ព្រមទៅតាមប្អូនពៅរហូតជួបនិងមនុស្សដែលឆក់យកបេះដូងរបស់នាយបាន -ព្រមតាមការសម្រេចចិត្តគ្រប់យ៉ាងឲ្យតែប្អូនម្នា...