ភាគទី9
. ថ្ងៃថ្មីក៏មិនខុសពីសព្វមួយដងទេដែលគ្រប់គ្នាត្រូវបានដាស់តាំងពីរព្រឹកប្រលឹមក្រោកហាត់ប្រាណដូចសព្វមួយដង
"1.2.3.1.2.3"ហឹបៗតឹកៗ*** សម្លេងរាប់មួយពីបីអមនុងសន្ធឹកជើងកំពុងរត់យ៉ាងស្រុះគ្នា ដោយម្នាក់ៗស្លៀកពាក់តែខោជើងវែងមួយប្រលែងល្វែងលើអាក្រាតមួយកំណាត់ខ្លួន។
រាងកាយបុរសមាំមួនជាច្រើននាក់កំពុងតែរត់នៅជុំវិញម៉ារ៉ាតុងដែលពួកនាយតែងតែរត់ដូចរាល់ដង ក្រោយរត់បាន5ជុំ មេបញ្ជារបានស្រែកប្រាប់ឲ្យពួកនាយឈប់ចូលឈរតម្រង់ជួរ ឲ្យត្រូវនិងក្បូនតម្រាវិន័យនៅទីកន្លែងនេះ។
"គ្រប់គ្នាត្រូវអាវង់10ដង"មេបញ្ជារនិយាយទៅកាន់ពួកនាយទាំងដើរក្រព័ទ្ធដៃទៅក្រោយសម្តីមួយៗរបស់គាត់គឺមាំមុតថ្លា មួយម៉ាត់ៗគឺថាច្បាស់លាស់ខ្លាំង។
នៅពេលឮមេបញ្ជារនិយាយដូច្នោះទាំងអស់គ្នានៅទីនេះក៏នាំគ្នាធ្វើការអាវង់ខ្លួនពួកនាយ ស្ថិតក្នុងសកម្មភាពទាំងអស់នេះផងដែល នៅជ្រុងផ្នែកម្ខាងមានបុរសម្នាក់ឈរពីរចំងាយដៃកាន់កែវយិតពង្រីកមើលទៅទីឆ្ងាយកំពុងដាក់កែវយិតនោះនៅនិងភ្នែក ពង្រីកមើលរាលសកម្មភាពរបស់មនុស្សប្រុសមាំធំៗកំពុងធ្វើការអាវ៉ង់ សម្លឹងមើលយ៉ាងផ្ចិតផ្ចង់តែម្តងហើយ។
"ហ្អឹម"សម្លេងក្រហឹមដើម'ក'របស់គេបន្លឺឡើងទាំងជ្រួញចញ្ចើមចូលគ្នាហាក់បីកំពុងតែងើយឆ្ងល់ឃើញរបស់អ្វីចម្លែកនៅចំពោះមុខគេ
"តើនៅឈរភ្លឹកពិនិត្យមើលសាច់ដុំខ្ញុំយូរទៀតទេប៉ូលីស គីម ថេយ៉ុង"សម្លេងមាំក្រលោ៎ បន្លឺស័ព្ទស្រដីចេញមកប្រហា៎រឲ្យស្មារតីរាងតូចត្រូវភ្ញាក់ជាមួយវត្តមានរបស់នាយកំពុងតែឈរដោះអាវសំញ៉ែងរឹកចំពោះមុខថេយ៉ុងដងខ្លួនមាំទាំបញ្ចេញសិចផេកប្រាំបីកង់ឃើញយ៉ាងច្បាស់ត្រជាក់ចូលពេញគ្រាប់ភ្នែកថេយ៉ុងទាំងគូរដល់ថ្នាក់រាងតូចឃើញហើយអៀនមុខឡើងក្រហម។
"ហេ ហេតុអីមកទីនេះ"ថេយ៉ុង សួរយ៉ាងត្រដិតទាក់ៗមុខវិញមិនហ៊ានទម្លាក់ចុះទៅក្រោមមើលសិចផេកនាយក្រាស់ឡើយផ្ទុយទៅវិញគេបែបជាងើយសម្លឹងមើលមុខជុងហ្គុកចំៗ ជាមួយទឹកមុខហាក់បីកំពុងអឹមអៀនយ៉ាងមិចក៏មិនដឹងដែល។
YOU ARE READING
🔞⛓️Big Brother In Prison ⛓️🔞
Random-ក្តីស្រលាញ់ដែលងប់ងល់របស់កូនពៅអាន់ដេយ៍ត្រាហ៊ានធ្វើគ្រប់យ៉ាងឲ្យតែបានចូលក្បែរមនុស្សខ្លួនស្រលាញ់។ -ភាពលះបង់របស់បងប្រុសធំរបស់ត្រកូលអាន់ដេយ៍ត្រាគឺស្មាក់ព្រមទៅតាមប្អូនពៅរហូតជួបនិងមនុស្សដែលឆក់យកបេះដូងរបស់នាយបាន -ព្រមតាមការសម្រេចចិត្តគ្រប់យ៉ាងឲ្យតែប្អូនម្នា...