ចាប់អារម្មណ៍

156 9 9
                                    

ភាគទី6

    ក្រោយពីបានវៃមនុស្សក្អេងក្អាងចរឹកថោកដូចអ៊ុកសានរួចបីនាក់មកបងប្អូនមកអង្គុយញាំបាយបន្តយ៉ាងរំភើយបង្ហើយឲ្យឆ្អែត ព្រោះដឹងបន្តិចទៀតថ្នាក់លើបញ្ជារឲ្យធ្វើការជាមិនខាន

"ពួ ពួកលោកចង់ទុកពួកគេ គេនៅទីនេះមែនទេ"ជុនយ៉ុក ហា៎សួររាងក្រាស់ទាំងបីឡើងបបូរមាត់ញ័រតត្រើក ទឹកមុខស្លេកៗឯផ្ទៃមុខអោនចុះមិនហ៊ានងើយសម្លឹងចំផ្ទៃមុខរបស់ពួកនាយសោះ គេហាក់បីញញើតពួករាងក្រាសទាំងបីក្រោយឃើញហេតុការណ៍វៃគ្នាមុននេះរួចហើយ មើលទៅនាក់ទាំងបីប្រៀបបានជាមនុស្សមានបទពិសោធន៍ រឿងវៃគ្នាទើបពួកគ្នានោះទាំងប៉ុន្មានក៏ដួលដេកសន្លប់អស់។

"ទីនេះមានបន្ទប់សង្រ្គោះបឋមមែនទេ? " សំណួរជុងហ្គុកចោទសួរគ្រប់គ្នាក៏ងក់ក្បាលបញ្ជាក់ថាមានទើបរាងក្រាស់ជុងហ្គុកសីុញ៉ូភ្នែកឲ្យមនុស្សប៉ុន្មាននាក់ដើរចូលមក ពួកគេយល់សាច់ការដឹងថាបងធំទី3ត្រូវការអ្វីទើបម្នាក់ៗចាប់គ្រាមនុស្សសន្លប់អស់ទាំងនោះឡើងគ្រាពួកគេយកទៅបន្ទប់សង្រ្គោះបឋម ។

រីងៗៗ**កណ្តឹងជួងពេលវេលាកំណត់បានរោទ៍ អ្នកទោសទាំងអស់ គ្រាន់តែឮសូរសម្លេងកណ្តឹងរោទ៍មួយនេះម្នាក់ៗក៏ស្រូតយកថាសអាហារទៅទុក និងនាំគ្នាដើរទៅកន្លែងដែលពួកគេត្រូវតម្រង់ជួររងចាំស្តាប់ការបញ្ជារពីរ វិរៈសេនីយ៍ ដែលត្រូវប្រើពួកគេធ្វើការក្នុងថ្ងៃនេះ ក្នុងចំណោមអ្នកទោសទាំងអស់ក៏មានវត្តមានរាងក្រាស់ទាំងបីផងដែល មកដល់ក៏ឃើញមានអ្នកទោសជាច្រើនឈរតម្រង់ជួរជាបួនជួរ ខាងមុខក៏មានប៉ូលីស3នាក់ផងដែល។

"ស្អាត"សម្លេងនិយាយយ៉ាងស្រទន់ប្រហើរកែវភ្នែកមានពន្លឺចែងចាំង សម្លឹងមើលប៉ូលីសរាងតូចល្អិតឈរនៅចំកណ្តាល ទាំងស្នាមញញឹមដែលមានមិនធ្លាប់មានពីមុនមក។

"ចាប់អារម្មណ៍ឬបងប្រុសធំ"កូនពៅកូនពូជកូនពេជ្រនេះគ្រាន់តែឃើញបងប្រុសធំសម្លឹងមើលប៉ូលីសនៅចំកណ្តាលភ្លឹកទាំងសរសើរថាស្អាតបន្តិចសោះ ក៏ធ្វើជាយកស្មាកេសប៉ះដើមដៃបងធំនាយទាំងសើចចោទសួរទាំងទឹកមុខច្រឡើមបេុីស  មិនសមជាអ្នកជំនួញដែលល្បីល្បាញសម្លាប់សត្រូវមិនញញើតសោះ។ ឯណាមជុន គ្រាន់តែឮប្អូនសួរក៏រៀបចំឥរិយាបថឲ្យល្អ ភ្នែកវិញក៏ងាក់មកសម្លក់ប្អូនពៅថ្លែ គ្រឺតនិងជុងហ្គុក ដែលបិុនរកប្លង់ចាប់ញ៉ោះបងប្រុសធំ ។

🔞⛓️Big Brother In Prison ⛓️🔞Where stories live. Discover now