បងប្រុស/ជីមីន

189 6 0
                                    

ភាគទី4

កូរ៉េ
      +ពេលយប់
ឡានមួយគ្រឿងបានបើកមកឈប់ពីមុខភូមិគ្រិះមួយ ជីមីនបានចេញពីឡានជះរាងឡើងស្រស់ស្អាតដើរចូលក្នុងផ្ទះ ទាំងបោះជំហ៊ាមជើងវឺងៗអមនិងទឹកមុខគេមាំប៉ុន្តែមន្តស្នេហ៍ទាក់ទាញសាហាវ

"បងប្រុស"សម្លេងយ៉ាងស្រទន់ផ្អែមមួយបានហៅជីមីនដែលគេបានដើរមកដល់ច្រកទ្វាចូល ជីមីនងាកទៅរកប្រភពសម្លេងក៏ប្រទះឃើញនារីម្នាក់ក្នុងឈុតគេងយប់សាច់រលោងរត់សំដៅមកកាន់គេទាំងសើចញញឹម

"ហ្អឹមម៎"ជីមីនក្រហឹមដើម'ក'ពេលនារីនោះរត់មកអោប'ក'គេយ៉ាងណែនដោយមិនចង់ឲ្យនាងអាក់អន់ចិត្តជីមីនក៏លើកដៃអោបនាងវិញផ្តល់ភាពកក់ក្តៅឲ្យគ្នាយ៉ាងជ្រាលជ្រៅ។

"លែងបងបានហើយជីអាន់ណា"ឮរាងតូចនិយាយអញ្ចឹង នារីដែលមានឈ្មោះជីអាន់ណាក៏ប្រលែងជីមីនចេញពីការអោប

     ផាក ជីអាន់ណា នាងជាកូនស្រីពៅលោកផាកជាមួយភរិយាថ្មីរបស់គាត់នាងក៏ជាប្អូនស្រីចុងរបស់ជីមីនផងដែលដោយម៉ាក់ជីមីនត្រូវស្លាប់ដោយសារជំងឺរុាំរ៉ៃតាំងពីរជីមីននៅវ័យ6ឆ្នាំមកម្លេះ គ្រាន់តែម៉ាក់ជីមីនស្លាប់ចោលមួយឆ្នាំលោកផាកក៏សម្រេចចិត្តរៀបការប្រពន្ធថ្មីដោយបានមានកូនស្រីម្នាក់ជាជីអាន់ណានិងហើយ ជីអាន់ណា នាងជាក្មេងស្រីដ៏សែនទន់ភ្លន់ស្អាតសុភាព ករិយាមាយាទជាកលស្រ្តីដែលមានគុណលក្ខណៈពិសេស នាងមានវ័យ17ជិត18 ជាសិស្សខាងផ្នែកតន្រ្តី អ្វីដែលនាងចូលចិត្តធ្វើ លេងវីយូឡុងនិងព្យារណូហើយតាមរំខានបងប្រុសនាងនិងឯង។
    
"ជីអាន់ណា ឯងកំពុងធ្វើស្អី"សម្លេងស្រ្តីយ៉ាងចំណាស់មួយស្រែកសួរនាងតូចយ៉ាងខ្លាំងនៅពីពីក្រោយ ជីមីនឃើញហើយក៏ទម្លាក់ទឹកមុខដែលញញឹមមកជាមាំទាំវិញ។

"អ្នកម៉ាក់!! ហេតុអីក៏បញ្ចេញអប្បកិរិយាបែបនេះចេញមកទៀតហើយ"ជីអាន់ណា បែរខ្នងស្វែងរកសម្លេងហៅនាងក៏ឃើញនោះជាអ្នកម៉ាក់នាងកំពុងដើរមករកនាងនិងជីមីន គាត់ដើរជិតនិងមកដល់ទៅហើយតែពួកគេទាំងពីរទៅហើយ ជីអាន់ណាក៏ស្រែកសួរអ្នកម៉ាក់នាងភ្លាមៗ ដែលបានបញ្ចេញអប្បកិរិយាតែងតែរំខានហាមឃាត់នាងមិនឲ្យនៅជិតបងប្រុសរៀងរាល់ពេល។

🔞⛓️Big Brother In Prison ⛓️🔞Where stories live. Discover now