ហ្វូយីង ខឹងពេក គាំងរកពាក្យជេរលែងចេញ បានត្រឹមខាំមាត់ឈឺក្នុងចិត្ត លើកដៃចង្អុលខ្នងគេ ដែលកំពុងដើរចេញពីបន្ទប់ គេដើរជិតដល់ទ្វារ ងាកក្រោយសម្លឹងនាង ទើបនាងរហ័សទម្លាក់ដៃដែលចង្អុលខ្នងគេចុះវិញ ព្រោះគេជ្រួញចិញ្ចើមធ្វើមុខកាចដាក់
«ក្នុងទូទឹកកកមានរបស់ញ៊ាំច្រើនណាស់ ឃ្លានធ្វើញ៊ាំទៅ ឲ្យមានកម្លាំងថ្ងូរ យប់មិញសំឡេងនាងថ្ងូរខ្សោយណាស់ គួរតែបន្ថែមសំឡេងថ្ងូរឲ្យឮជាងនេះទើបពិរោះ» ប្រាប់តែប៉ុណ្ណឹង គេដើរចេញបាត់ទៅ នាងខឹងលូកដៃស្រវាទាញខ្នើយនៅលើពូកគប់គេ តែគប់មិនត្រូវ គេចេញទៅផុត ថែមទាំងចាក់សោទ្វារផ្ទះ មិនឲ្យនាងចេញទៅណាបានទៀត មនុស្សអាក្រក់ ធ្វើដូចនាងជាអ្នកទោស នាងស្អប់គេណាស់។
«ធ្វើម៉េច ខ្ញុំគួរធ្វើម៉េច អ្ហឹកៗ» ពេលនេះក្រៅពីអង្គុយនៅក្នុងបន្ទប់ឱបជង្គង់យំ នាងមិនដឹងថាគួរធ្វើយ៉ាងម៉េចទេ គិតអ្វីលែងចេញហើយ សូម្បីខោអាវក៏គ្មានស្លៀកដែរ មានអ្នកណាអាចជួយនាងបាន នាងល្ងង់យកខ្សែមកចងរឹតខ្លួនឯង ឥឡូវខ្សែជំពាក់មុខហើយ រកកន្លែងស្រាយមិនឃើញទេ។ពេលយប់...
រីសត
សូវម៉ីង រៀបចំខ្លួនបម្រុងចេញពីបន្ទប់ធ្វើការហើយ ស្រាប់តែមនុស្សស្រីដ៏ស្រស់ស្អាតម្នាក់ ស្លៀករ៉ូបពណ៌ក្រហម ពាក់ស្បែកជើងកែងពណ៌ខ្មៅ ដើរចូលមករកគេក្នុងបន្ទប់ធ្វើការ ទឹកមុខសង្ហាប្រែជាក្រញូវបង្ហាញពីការមិនពេញចិត្ត
«មកធ្វើស្អី?» ឃើញមុខប្អូនស្រីជីដូនមួយម្នាក់នេះ ធ្វើឲ្យគេខឹងមួម៉ៅ ដាក់ថ្នាំសម្រើបគេឲ្យក្ដៅរោលរាលអន្ទះអន្ទែងស្ទើរស្លាប់ នៅហ៊ានបង្ហាញមុខឲ្យគេឃើញ?
«ខ្ញុំមកសុំទោសបង ដោយសារខ្ញុំស្រលាញ់បងពេក ទើបល្ងង់ធ្វើខុសមួយពេល បងលើកលែងឲ្យខ្ញុំផង» ជីហួរ ឈរមុខតុធ្វើការ ឈ្ងោកមុខសម្ដែងឫកពាគួរឲ្យអាណិត ដូចដឹងខុសមែន
«លើកលែងឲ្យឯងមកដាក់ថ្នាំសម្រើបខ្ញុំទៀត?»
«ខ្ញុំលែងហ៊ានហើយ អ្ហឹកៗ» នាងធ្វើជាយំខ្សឹកខ្សួល តែគ្មានឃើញចេញទឹកភ្នែកមួយតំណក់
«បានហើយ ចេញទៅ» សូវម៉ីង បក់ដៃដេញ ធុញទ្រាន់ ហើយក៏ឈឺក្បាលដែរ ធ្វើការពេញមួយថ្ងៃ នឿយណាស់ មិនចង់មើលការសម្ដែងនាងទៀតទេ
«តែបងប្រុសខ្ញុំពិតជាដឹងខុសមែន អ្ហឹកៗ»
«បើឯងដឹងខុសគួរតែចេញទៅ» សូវម៉ីង ដេញម្ដងទៀតដោយទឹកមុខកាច
«ខ្ញុំទៅវិញក៏បាន តែខ្ញុំនឹងមកម្ដងទៀត»
«មិនបាច់»
«បងមិនអាចហាមខ្ញុំបានទេ ខ្ញុំស្រលាញ់បង យ៉ាងណាក៏មិនបោះបង់ចោលងាយដែរ» ជីហួរ ព្រមដើរចេញទៅវិញ ស្របពេល សូវម៉ីង មួម៉ៅ សង្រ្គឺតធ្មេញក្រតៗ ខណៈនោះទូរស័ព្ទរបស់គេក៏បន្លឺសំឡេងរោទ៍
ទឺត...ៗ
(សូវម៉ីង ខ្ញុំនៅប៉ុស្តិ៍ប៉ូលិស កាប់គេងាប់១ បងមកដោះស្រាយផង កុំឲ្យប៉ាដឹង) អ៊ូ ហូវឡាម ប្អូនប្រុសពៅកំពូលពាលតេរមក
«១អាទិត្យឯងចូលប៉ុស្តិ៍ប៉ុន្មានដងអា ឡាម? ឮតែកាប់គេងាប់បាក់ដៃបាក់ជើង យើងដូចជាហត់ដល់ហើយ» សូវម៉ីង យកដៃឈ្លីសៀតផ្កា មុខសង្ហាៗដូចគេមិនសមចេញចូលប៉ុស្តិ៍ប៉ូលិសធានាប្អូនញឹកញាប់ វាចូលប៉ុស្តិ៍ដូចចូលក្លឹបហើយ
(លើកចុងក្រោយហើយ បងប្រញាប់មក)
សូវម៉ីង ដាក់ទូរស័ព្ទចុះ ដកដង្ហើមធំដោយការធុញទ្រាន់ ថ្ងៃនេះមានរឿងឲ្យឈឺក្បាលច្រើនណាស់
«ជិតឆ្កួតហើយ ១០តឹកទើបបាត់ស្រ្តេស» ហើយក៏ចុចផ្ញើសារទៅស្រីចិញ្ចឹម
«ញ៊ាំឲ្យឆ្អែត ងូតទឹកដុសសាប៊ូឲ្យស្អាត»
YOU ARE READING
ផ្គាប់ដួងចិត្ត
Romanceមនុស្សចរិតយកមេឃទ្រាប់អង្គុយ ជើងជាន់ផែនដីផ្អៀងដូច អ៊ូ សូវម៉ីង ខំផ្គាប់ដល់ងាប់ ក៏មិនត្រូវចិត្ត នាងធ្វើអីក៏ខុស ធ្វើអីក៏មិនដែលត្រូវចិត្ត កាន់តែផ្គាប់ កាន់តែខុស តែបើមិនផ្គាប់កាន់តែខុសធ្ងន់ នៅស្ងៀមៗក៏ខុស មើលមុខគេក៏ខុស ដកដង្ហើមក៏ខុស មួយជីវិតនាងចាំតែខុស ព្រ...