នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅចំកណ្ដាលទីក្រុងមានភូមិគ្រឹះដែរមានរាងធំស្កឹមស្កៃគឺជាភូមិគ្រឹះផាក់ ក្នុងនោះមានសមាជិក4នាក់មានប្ដីប្រពន្ធមួយគូរនិងកូនប្រុសភ្លោះរបស់ពួកគេ ព្រមទាំងមានអ្នកបម្រើ2-3នាក់
នាព្រឹកប្រលឹមក្មេងប្រុស2នាក់អាយុប្រហែលជា10ឆ្នាំនាំគ្នាចុះមកខាងក្រោម“បងប្រុសបេន!!ចុះឯណាលូហ្កាសនិងបងស្ទេវីន ពួកគាត់អត់ទៅរៀនទេហេស?”ក្មេងប្រុសតូចសុងហ៊ុនស្រដីឡើងនូវពេលដែរមិនឃើញវត្តមានមនុស្សពីរនាក់ទៀត
“នោះ...”បេនចាមីនចង្អុលទៅក្មេងប្រុសពីរនាក់ដែរកំពុងតែរត់មករកពួកគេក្នុងចំណោមនោះស្ទេវីនមានអាយុ12ឆ្នាំនិងលូហ្កាសមាមអាយុត្រឹមតែ9ឆ្នាំប៉ុណ្ណោះ
“ពួកកូនមកញុាំអាហារពេលព្រឹកសិនមក ពួកក្មួយក៏ដូចគ្នា”លោកស្រីផាក់(គាត់ឈ្មោះថា ឆយ ជីជូ តែប្ដូរមកជាផាក់ ជីជូ វិញតទៅសុំហៅថាលោកស្រីផាក់)ដែរត្រូវជាម្ដាយស្រដីឡើងទាំងកំពុងតែរៀបចំម្ហូប
“បាទ ម៉ាក់/បាទ អ៊ំស្រី”និយាយរួចពួកគេក៏នាំគ្នាទទួលទានអាហារពេលព្រឹកជុំគ្នា
(បើវង្សក្រចកតិចចុះតាមពិតទៅលូហ្កាសនិងស្ទេវីគឺជាក្មេងកំព្រាដែរលោកស្រីផាក់យកមកចញ្ចឹមដោយឃើញថាក្មេងពីរនាក់នេះគឺស្មោះត្រង់ឥតមានល្បិចកល ណាមួយវាជាការស្នើរសុំរបស់បេនចាមីននិងសុងហ៊ុនផងដែរទើបលោកស្រីព្រមទទួលក្មេងនេះមកធ្វើជាក្មួយធម៌ ក្មេងពីរនាក់នេះមានអត្តចរឹករៀងខុសគ្នាខ្លះដែរ ស្ទេវីនជាក្មេងម្នាក់ដែរស្ងប់ស្ងាត់និងយល់ដឹងជាងលូហ្កាស និយាយឲ្យស្រួលនាយចាស់ទុំជាងលូហ្កាសក៏ថាបានដែរ)
កាត់មកបច្ចុប្បន្នវិញក្មេងទាំងបួននាំគ្នាទៅសាលារៀនដោយមានឡានពីខាងសាលាមកទទួល
“អ្នកប្រុសតូច អង្គុយត្រង់នេះមក”ស្ទេវីនឈោនយកកាតាបចេញពីរាងតូចសឹមស្រដីឲ្យសុងហ៊ុនអង្គុយនៅកៅអីដែរនៅសល់
“ចុះបងហ៎?”ក្មេងប្រុសសុងហ៊ុនក្រឡេកចុះឡើងព្រមទាំងស្រដី ព្រោះអស់កៅអីសម្រាប់អង្គុយហើយ