EP6 «Kissing»

245 45 17
                                    


ពេលរាត្រីដ៏សែនស្ងប់ស្ងាត់ឮតែសំឡេងខ្យល់បក់បោកនាំភាពត្រជាក់ចូលមក នៅកសិដ្ឋានដែរមានតែមនុស្សពីរនាក់ប៉ុណ្ណោះដែរតែស្ថិតលើថ្មដែរមានអង្គុយនិយាយលេងពីនេះពីនោះ

"បេនហា៎ បងអាចនាំខ្ញុំមកលេងទីនេះឲ្យបានញឹកញាប់បានទេ?"ជេយ៉ុន

"ប្រាកដជាបានតែមានលក្ខខណ្ឌ"បេនចាមីន ជេយ៉ុនលើកចញ្ចើម

"លក្ខខណ្ឌអ្វីទៅ បើខ្ញុំធ្វើបានខ្ញុំនិងធ្វើ"

"យើងសុំលាក់សិនពេលមានឱកាសចាំយើងនិយាយប្រាប់ ចុះពេលណាទើបឯងឲ្យយើងជូនទៅវិមានវិញហា៎?"បេនចាមីនក្រោកឈរអស់កម្ពស់ដោះអាវក្រៅពណ៌ខ្មៅដោយមានអាវយឺតពណ៌សមួយតង់ទៀតដោយស្រដីសួរទៅកាន់នរ:តូច

"ខ្ញុំមិនទាន់ចង់ទៅទេ ឮថាយប់នេះមានទេពស្យុតខ្ញុំចង់ឃើញវាដផយផ្ទាល់ភ្នែកបានម្ដង"បេនចាមីនឮបែបនេះក៏ក្រវីក្បាលទាំងហួសចិត្ត រួចក៏ទាញអាវក្រៅដៃមាននៅលើដៃមកដណ្ដប់ឲ្យជេយ៉ុន

"ពេលយប់បែបនេះត្រជាក់ណាស់ ហេតុអ្វីក៏ឯងស្លៀកពាក់ស្ដើងបែបនេះ?"ជេយ៉ុនរៀងភាំងបន្តិច ចរឹករបស់បេនចាមីនបារម្ភមិនចំបារម្ភ ខ្វាយខ្វល់ក៏មិនចំជាខ្វាយខ្វល់ក្នុងខួរក្បាលគេពេលនេះគឺច្របូកច្របល់រកស្មានមិនត្រូវ បេនចាមីនដាក់ខ្លួនអង្គុយក្បែរជេយ៉ុន

"ចុះបងវិញ?"ជេយ៉ុនក្រឡេកភ្នែកឃើញឈុតរបស់បេនចាមីនក៏រៀងស្ដើងដូចគ្នា

"កុំខ្វល់ពីយើងអី យើងមាំទាំណាស់អាចទប់ទល់បាន"បេនចាមីន ជេយ៉ុនក្រវីក្បាលតិចៗរួចដើរចូលទៅក្នុងផ្ទះតូចដើម្បីយកភួយក្រាសមកដណ្ដប់

"កុំធ្វើខ្លួនជាHeroគ្មាននរណាសរសើរនោះទេ ដណ្ដប់វាទៅបើបងឈឺ តើមាននរណាកំដរខ្ញុំ"ជេយ៉ុនទាញភួយមកដណ្ដប់ឲ្យបេនចាមីន ពួកគេអង្គុយនិយាយគ្នាអស់មួយសន្ទុះ ទេពស្យុតបានចុះមករាងតូចអង្គុយមើលទាំងញញឹម ទិដ្ឋភាពនៅខាងក្រៅពិតជាស្រស់ស្អាតដូចក្នុងរូបគំនូរយ៉ាងអញ្ចឹង ស្រទាប់ភ្នែកបានបិទ ម្រាមដៃផ្គុំចូលគ្នារាងតូចបានបួងសួង បេនចាមីនដែរនៅក្បែរនោះរំពៃសម្លឹងមើលមុខរបស់ជេយ៉ុនឥតដាក់ កែវភ្នែកស្រទន់សម្លឹងមើលយ៉ាងយកចិត្តទុកដាក់

រឿង រណ្ដំចិត្តss2 (ផ្អាក់)Where stories live. Discover now