EP5 «អន់ចិត្តនិងយើងមែនទេ?»

221 47 5
                                    


+ពណ៌នាដោយសុីម ជេយ៉ុន

"ពេលនេះមិនមែន តែអនាគតមិនប្រាកដទេណាលោកតា"ខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលដែរបងបេនគាត់ស្រដីបែបនេះ បុរសម្នាក់នេះចូលចិត្តធ្វើឲ្យបេះដូងរបស់ខ្ញុំញាប់ញ័រខ្លាំងម្ល៉េះ

"បងកំពុងនិយាយអ្វីនិង?"ខ្ញុំនិយាយតិចៗក្បែរត្រចៀករបស់គាត់ ក៏ប៉ុន្ដែគាត់ហាក់មិនខ្វល់ខ្វាយសោះចរឹកឡើងឡូយតែពិតជាគួរឲ្យស្អប់ណាស់

"អញ្ចឹងខ្ញុំសុំទៅសម្អាតខ្លួនសិនហើយ មកពីចម្ងាយវាហត់នឿយខ្លាំងណាស់"តាមពិតវាគ្រាន់តែជាលេសប៉ុណ្ណោះ តែបើមិនដូច្នោះទេបងបេននិងឈរបង្អាប់ខ្ញុំដល់ចាស់មិនខាន

"ចាស កូន បេនឆាប់ជូនប្អូនទៅបន្ទប់ទៅគេប្រហែលជាមិនស្គាល់ទេ"ខ្ញុំប្រកែកភ្លាមៗ

"មិនអីទេអ៊ំស្រី ឲ្យបងលូហ្កាស៍ជូនទៅល្អជាងណាមួយឲ្យគាត់ជួយកាន់ឥវ៉ាន់ផង"ខ្ញុំសង្កេតឃើញបងបេនគាត់ចងចញ្ចើមចូលគ្នា ហួយ មិនដឹងជាមនុស្សស្អីគួរឲ្យស្អប់គ្រប់ពេល

"អូនខ្លាចបងដល់ថ្នាក់និងមែនទេ?"បងបេនគាត់តែងតែធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលជានិច្ចដូចជាពេលនេះយ៉ាងអញ្ចឹង គាត់ប្ដូរសព្វនាមរបស់ពួកយើងទាំងដែររាល់ដងគាត់តែងតែសោះកក្រោះដាក់ខ្ញុំ

"អ..អត់ទេ ខ្ញុំមិនបានខ្លាចបងទេតែខ្ញុំខ្លាចបងលំបាកព្រោះបងខំមកទទួលខ្ញុំប្រលានយន្តហោះ"

"វាមិនអីទេ លូហ្កាស៍ទុកឥវ៉ាន់នៅត្រង់នេះហើយចាំយើងជាអ្នកយកទៅ"នេះបានចំជាក្បាលរឹងពិតៗគាត់ពិតជារឿងច្រើនមែន ខ្ញុំក៏ដើរទៅមុនបងបេនក៏ដើរទៅតាមក្រោយ

បន្ទាប់ពីដើរទៅដល់ជាន់ខាងលើពួកយើងទាំងពីរមិនបាននិយាយអ្វីទេដើរបានបន្តិចក៏ឈប់នៅខាងមុខបន្ទប់ពីរដែរនៅទល់មុខគ្នា

"បន្ទប់ខាងឆ្វេងដៃជារបស់ឯងចំណែកទល់មុខនេះគឺជារបស់បង មានអ្វីក៏អាចហៅបានគ្រប់ពេល"ខ្ញុំងក់ក្បាលតិចៗ សឹមបើកទ្វាដើម្បីចូលបន្ទប់

"បន្ទប់នេះស្អាតគ្រាន់បើ"ខ្ញុំលាន់មាត់សរសើរឥតដាច់ពីមាត់បន្ទប់ទាំងមូលស្រោមទៅដោយពណ៌ស្វាយនៅមានក្លិនផ្កាជម្រុះ ពិតមែនហើយខ្ញុំគឺជាមនុស្សដែរចូលចិត្តធម្មជាតិដូចជាផ្កានិងរុក្ខជាតិ។ល។

រឿង រណ្ដំចិត្តss2 (ផ្អាក់)Where stories live. Discover now