EP2 «លែងលះ»

266 67 9
                                    

ល្ងាចបន្តិចគ្រួសារសុីមបានត្រឡប់ទៅគេហដ្ឋានរបស់ពួកគេដែរស្ថិតនៅឯជាយក្រុងឯណោះ វារៀងឆ្ងាយគួរសមដែរ សុងហ៊ុនអោបលាជេយ៉ុន

"ជេយ៉ុនហា៎ បើមានឱកាសពួកយើងនិងជួបគ្នាទៀតណា"សុងហ៊ុនហាស្ដីព្រមទាំងឈ្លីសក់ជេយ៉ុនលេងតិចៗ

"បាទ តែខ្ញុំឮថាពួកបងទៅសហរដ្ឋអាមេរិចនាព្រឹកថ្ងៃស្អែកមែនទេ?"

"ពិតណាស់ ខ្ញុំទៅលេងលោកតាលោកយាយបើជេយ៉ុនទៅរៀនតពេលណាទៅស្នាក់នៅផ្ទះចម្ការរបស់លោកតាលោកយាយរបស់ខ្ញុំនៅរដ្ឋវ៉ាសុីនតោន(Washington) កុំក្រែងចិត្តអី"

"អាហេម...!!!ហ៊ុននីឲ្យវាល្មមៗបានហើយទើបតែអាយុប៉ុន្នឹងគិតនៅពេលអនាគតហើយណ៎"បេនចាមីនដែរឈរអោបដៃមិនមាត់មិនកបានលូកមាត់ជ្រៀកជ្រែក(ប្រចណ្ឌហ៎)

"អញ្ចឹងខ្ញុំលាបងៗទៅសិនហើយ"ជេយ៉ុនលើកដៃក្រវីចុះឡើងជាការលា មុននិងឡើងឡានទំនើបពណ៌ខ្មៅ បើកចេញពីភូមិគ្រឹះ រាងក្រាសឈរអោបដៃសម្លឹងរហូតឡានចេញផុតពីមុខភូមិគ្រឹះរបស់នាយ

+7ឆ្នាំក្រោយមក

"ផាំង..."ស្នូរគ្រាប់កាំភ្លើងបាញ់ចំត្រង់ចំណុចសំខាន់នៃគោលដៅដែរបានកំណត់ទុក កម្លោះវ័យជំទងអាយុ17ឆ្នាំ ឥរិយាមុតមាំ

"បងប្រុស!!!ថ្វីដៃបងនៅតែពូកែ"ក្មេងប្រុសវ័យ15ឆ្នាំទះដៃម៉ាតៗលើកសរសើរពីថ្វីដៃបាញ់កាំភ្លើងដល់ស្ទាត់ជំនាញរបស់បងប្រុសជីដូនមួយ

"ឯងក៏មិនអន់ដែរត្រូវទេ?វ៉ុន ក្រែងឯងមានណាត់ជាមួយមិត្តស្រីត្រូវទេ ហេតុអីក៏មកកំដរបងទៅវិញ?"បេនចាមីនស្រដីឡើងព្រមទាំងដកគ្រាប់ចេញពីកាំភ្លើងក៏ដូចជាដោះស្រោមដៃផងដែរ

"អូនស៊ូជីនោះហេស?នាងមិនទំនេរទេ"បេនចងចញ្ចើមចូលគ្នា

"ស៊ូជីម្នាក់ណាក្រែងមិត្តស្រីឯងជាលីស៊ូត្រូវទេ?"ជុងវ៉ុនសើចតិចៗ

"បែកគ្នាហើយបង នាងគួរឲ្យធុញណាស់តាមខ្ញុំស្អិតដូចជាតុកកែយ៉ាងអញ្ចឹង"

"តែនាងស្រឡាញ់ឯងណាស់ឯងក៏ដឹង"បេនរឹតទ្រូងហួសចិត្តមិនស្ទើរចំពោះទង្វើរបស់ប្អូនប្រុសជីដូនមួយ

រឿង រណ្ដំចិត្តss2 (ផ្អាក់)Unde poveștirile trăiesc. Descoperă acum