"បបូរមាត់ឯងផ្អែមយ៉ាងនេះ ឯងមានផឹកទឹកឃ្មុំដែរឬទេ?អូ តែយើងគឺថាវាផ្អែមជាងទឹកឃ្មុំទៅទៀត"ដៃខាងឆ្វេងរបស់បេនចាមីនបានឈ្លីលើបបូរមាត់ស្ដើងថើរៗស្រដីដោយលើកសរសើរពីរសជាតិដែរមិនអាចបំភ្លេចបាន រាងតូចរញ័រទទ្រើកដូចជាកូនសត្វបេនឥតអស់សំណើចមិនបាន
"ឯងភ័យយ៉ាងនេះឬ?"មិននិយាយតែមាត់នោះទេនរ:សង្ហារអោបទៅជិតបង្កើយនិងបបូរមាត់ទន់ល្មើយ ត្របក់ភ្នែកតូចៗផ្ដើមបិទរងចាំការផ្ដល់ស្នាមថើបដែរអ្នកនៅចំពោះមុខផ្ដល់មកឲ្យ បេនចាមីនអោនទៅផ្ដិតស្នាមថើបលើថ្ពាស់ទន់ៗដូចជាចាហួយ
"ថ្ពាស់ឯងនៅតែក្រអូបដូចជាការនៅពីក្មេងយ៉ាងអញ្ចឹង"បេនចាមីនឈ្លីសក់រាងតូចតិចៗសឹងដោះលែងកាយតូចឲ្យមានសេរីភាពវិញ
"បងនៅចាំដែរ?"ជេយ៉ុនសួរទាំងមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងត្រង់គេនៅមិនអាចចងចាំអំពីរឿងនេះផង
"រឿងអ្វីយើងមិនចាំក្លិនផ្កាឡាវេនឌ័រដែរនៅជាប់ខ្លួនរបស់ឯង ក៏ប៉ុន្ដែត្រង់នេះហើយក៏ត្រង់នេះអូ អត់ទេគ្រប់កន្លែងនៃតួខ្លួនរបស់ឯងហាមឲ្យអ្នកណា វាជាកម្មសិទ្ធិរបស់យើងហើយ"ថ្ពាល់ទន់ប្រែជាក្រហមមួយរំពេច(តែម៉ាក់ៗនេះកូនខ្ញុំលើសឈាមស្លាប់ហើយ)
"ហេ..ហេតុអ្វី?"ជេយ៉ុនចោលសួរទាំងរដាក់រដុប បេនចាមីនធ្លាយស្នាមញញឹមយ៉ាងស្រស់ចេញមក តាំងពីដើមគេមិនធ្លាប់ញញឹមស្រស់អ្វីបែបនេះទេ
"ព្រោះយើងគឺជាស្នាមថើបដំបូងរបស់ឯងនោះអី"និយាយបេនចាមីនក៏រៀបនិងដើរត្រឡប់ទៅបន្ទប់របស់ខ្លួន តែក៏ឆ្លៀតបែរមកស្រដីប៉ុន្មានម៉ាត់
"ថ្ងៃស្អែកពេលល្ងាចតុបតែងខ្លួនឲ្យស្អាតចូលរួមកម្មវិធីជាមួយយើង ត្រូវចាំណាពាក់ឈុតដែរយើងខំទិញឲ្យជាដាច់ខាត ឆាប់ទៅគេងទៅយប់ជ្រៅហើយ"បេនចាមីន
បន្ទាប់ពីការចាកចេញរបស់បេនចាមីនជេយ៉ុនទន់ខ្លួនអង្គុយនៅខាងលើគ្រែភ្ជាប់ជាមួយស្នាមញញឹម អំបែងមិញនេះបេះដូងមានចលនាលត់ញាប់ស្ទើរតែផ្ទុះចេញមកខាងក្រៅ ដៃស្រឡូនដូចបន្លាក្រូចឈោងទៅស្ទាបប្រអប់ទ្រូងខាងឆ្វេង