នៅទីបំផុតការគ្រួសារផាក់ត្រូវបែកបាក់គ្នាដោយបេនចាមីនត្រូវត្រឡប់ទៅរស់នៅទឹកដីកំណើតរបស់នាយវិញ(បេនចាមីននិងសុងហ៊ុនកើតនៅសហរដ្ឋអាមេរិច)ធ្វើដំណើរអស់ជាច្រើនម៉ោងនៅលើយន្តហោះទីបំផុតគឺពួកគេបានមកដល់ដោយមានអ្នកចាំទទួលផងដែរ
“ចៅបេន កូនជីជូ”លោកយាយឆយ និងលោកតាឆយ ដើរមករាក់ទាក់ជាមួយចៅនិងកូនស្រីទាំងក្ដីរំភើបមិនងាយទេដែរបានជួបគ្នា“លោកតា លោកយាយ ហេតុអីមិនរងចាំបេននិងម៉ាក់នៅឯកសិដ្ឋាន មកឈរចាំបែបនេះរោយជើងស្លាប់ហើយ”បេនរត់ទៅអោនជីដូននិងជីតាពាំនាំនូវទឹកភ្នែកជាមួយផងដែរ
“ហីយ៉ា អាចៅចង្កួតនរណាឲ្យឯងយំហា៎ កូនក៏ដូចគ្នាធ្វើបែបនេះយាយនិងតាយំតាមឯងឥឡូវហើយ”លោកយាយឆយជូតទឹកភ្នែកឲ្យបេន
“តោះទៅកសិដ្ឋានរបស់ពួកយើងវិញណា ស្ទេវីនមកទទួលពួកយើងហើយ”(បញ្ជាក់លោកស្រីផាក់បានបញ្ចូលស្ទេវីននិងលូហ្កាស៍មកទីនេះដើម្បីជួយសម្រាលបន្ទុករបស់លោកតាឆយ)។
កាត់មកដល់កសិដ្ឋានដល់ធំជាងគេក្នុងរដ្ឋវ៉ាសុីនតោន ក្នុងកសិដ្ឋានមានដាំផ្លែទំពាំងបាយជូរជាច្រើនដើម្បីប្រមូលផលព្រមទាំងដឹកជញ្ជូនទៅកាន់រោងចក្រផលិតស្រាក្រហមរបស់គ្រួសារឆយផងដែរ នេះគឺបញ្ជាក់ឲ្យដឹងថាម៉ាក់របស់បេនចាមីនក៏ជាអ្នកធូរធារមិនអន់ដូចគ្នា
“បេនខានមកទីនេះប្រាំពីរឆ្នាំហើយ វានៅស្រស់ស្អាតតែដូចដើម”បេនចាមីន
“ពិតមែន វាមិនប្រែប្រួលទេអ្នកប្រុសធំ ពួកខ្ញុំខំថែទាំវាយ៉ាងល្អ”ស្ទេវីន
“អ្នកប្រុសធំ!!!!”លូហ្កាស៍រត់ចេញពីចម្ការរត់មកអោបបេនចាមីន នរ:សប្បាយចិត្តខ្លាំងណាស់ពេល់ដំណឹងថាបេនចាមីនត្រឡប់មករស់នៅទីនេះវិញ“អាលូហ្កាស៍ឯងអោបរឹតយើងបែបនេះថប់ដង្ហើមណាស់ចង់សម្លាប់យើងឲ្យស្លាប់ហេស?”បេនចាមីនប្រលេសដៃរបស់លូហ្កាស៍ចេញ នាយស្ទើរតែដាច់ខ្យល់ទៅហើយ
“សុំអភ័យទោសអ្នកប្រុសធំដោយសារតែខ្ញុំនឹកពេញនិងណា ចុះឯណាអ្នកប្រុសតូចរបស់ខ្ញុំនោះ”នាយលូហ្កាស៍ក្រឡេករកវត្តមានរបស់សុខហ៊ុន
“គេមិនបានមកទេ គេនៅជាមួយលោកផាក់”បេនចាមីនប្ដូរសព្វនាមដោយសារតែលោកប៉ារបស់គេបានកាត់កាលគេចោលបាត់ទៅហើយ