នៅសាលារៀនល្បីឈ្មោះមានទីធ្លាធំទូលាយនិងស្រស់ស្អាតសម្បូរទៅដោយសិក្សានុសិស្សដែរចូលរៀននៅទីនោះភាគច្រើនគឺជាកូនអភិជន បេនចាមីននិងជេយ៉ុនរៀនអគារខុសគ្នា ដោយជេយ៉ុនរៀនអគារថ្នាក់អនុវិទ្យាល័យជាមួយនិងលូហ្កាស៌ ចំណែកបេនចាមីនរៀននៅអគារថ្នាក់វិទ្យាល័យនៅក្នុងអគារថ្នាក់វិទ្យាល័យក្នុងថ្នាក់ទី12Bជាថ្នាក់វិទ្យាសាស្រ្តអ្នកគ្រូដល់ស្រស់ស្អាតវ័យ30ស្ដើងតែសម្រក់ហាក់មិនដូចជាវ័យទាល់តែសោះ
"សួស្ដី សិស្សៗទាំងអស់គ្នាថ្ងៃនេះថ្នាក់យើងមានសិស្សថ្មីណា ប្អូនប្រុសជួយណែនខ្លួនបន្តិចបានទេ?"បេនចាមីនបែរមុខទៅរកសិស្សគ្រប់គ្នាដែរកំពុងតែបាញ់ក្រសែភ្នែកមករកគេក្នុងទិសដៅតែមួយ
"សួស្ដី ខ្ញុំឈ្មោះបេនចាមីន សូមផ្ញើរខ្លួនផ្ញើរប្រាណផងណា"រាងក្រាសណែនាំខ្លួនជាភាសាអង់គ្លេសយក
តែទឹកមុខមិនរីកទាល់តែសោះ កែវភ្នែកពណ៌ខ្មៅក្រឹបសម្លឹងមើលទៅកន្លែងទំនេរឃើញថាមានតុមួយដែរនៅទំនេរ"ស៊ូប៊ីន អ្នកគ្រូផ្ញើរសិស្សថ្មីផងណា"(ស៊ូប៊ីនជាប្រធានថ្នាក់)
"បាទ អ្នកគ្រូ"ស៊ូប៊ីនឆ្លើយតបព្រមជាមួយស្នាមញញឹមស្ងួត ស៊ូប៊ីនមិនខុសអីពីបេនចាមីនទេពួកគេមានចំណុចដូចគ្នាច្រើន រាងក្រាសដាក់ខ្លួនអង្គុយដោយមិនហាស្ដីអ្វីសោះ តែក៏ឆ្លៀតបែរទៅគយគន់សម្រស់របស់បុរសនៅជិតខ្លួនបន្តិចដែរមិនមែនជាប់ស្នេហ៍ចង់សាសងជិតស្និតអីទេ វាគ្រាន់តែសម្លឹងធម្មតាប៉ុណ្ណោះ
"សម្លឹងយើងយ៉ាងនេះ តិចយើងរុកភ្នែកខ្វាក់ខានបានមើលស្រី"បេនចាមីនស្រឡាំងកាំងមិនសូវនិយាយប៉ុន្មាននោះទេតែមួយម៉ាត់ៗគឺជាតិតែម្ដង
"អីក៏កំណាញ់ម្ល៉េះមនុស្សប្រុសដូចគ្នាសោះ ឬក៏ឯងជាប្រភេទអូមេហ្កា?"ស៊ូប៊ីនដកដង្ហើមធំបន្តិច
"អូមេហ្កាឆ្កួតយ៍ស្អី យើងជាអាល់ហ្វាណាវើយ កុំចង់មើលងាយប្រយ័ត្នយើងដាល់បែកមាត់"ស៊ូប៊ីន
"អីយ៉ា អាប្រធានថ្នាក់សម្ដីកោងកាចដូចជាក្មេងជើងកាង យើងគ្រាន់លលេងបន្តិចគិតប្រើហិង្សាក្នុងថ្នាក់មែនទេ?ឬចង់ត្រូវអ្នកគ្រូពិនិយ?"បេនចាមីនមិនរអាថែមទាំងតមាត់ឥតបាត់មួយមាត់នៅយកអ្នកគ្រូមកធ្វើជាលេសទៀត ស៊ូប៊ីនដកដង្ហើមធំសិស្សថ្មីនេះចំជាតាប៉ែរកលេខដាក់គ្មានពិតមែន នាយមិនចង់និយាយទៀតទេទើបទាញសៀវភៅដើម្បីចម្លងមេរៀនបន្ត បេនចាមីនឃើញបែបនេះក៏មិនចង់ខ្វល់ប៉ុន្មានដែរ