បន្ទាប់ពីបញ្ចប់កម្មវិធីខេបានមកជូនដំណើរមិត្តៗត្រឡប់ទៅផ្ទះរៀងៗខ្លួន"អាបេន អាស៊ូប៊ីនហា៎ធ្វើដំណើរដោយសុវត្ថិភាពណាវើយ អាបេនហា៎មើលក្មេងរបស់ឯងឲ្យស្រួលបួលផងឃើញសុភាពៗបែបនេះមិនស្មានថាផឹកច្រើនដល់ថ្នាក់នេះ"
"ហុឹម យើងដឹងហើយ"បេនចាមីនស្រដីរួចក៏បីកាយតូចសម្ដៅទៅក្នុងឡានដោយមានស្ទេវីនជាអ្នកបើកបរ
កាត់មកខាងវិមានវិញកាយតូចច្រឡឹងកំពុងតែស្ថិតក្នុងរង្វង់ដៃនរ:មាំទាំដែរបោះជំហាងយ៉ាងញាប់សម្ដៅទៅបន្ទប់របស់រាងតូច ស្មានេះគឺអ្នកបម្រើចូលសម្រាកអសហើយ មកដល់បន្ទប់ពណ៌ស្វាយនាយទម្លាក់ជេយ៉ុនថ្នមៗទៅពូកទន់ៗ នៅឆ្លៀតបើកម៉ាសុីនត្រជាក់ ដៃសរសៃមាំបម្រុងនិងក្រោកចេញពីលើគ្រែដើម្បីទៅសម្អាតខ្លួនទៅហើយតែ ដៃស្រឡូនមិនព្រមប្រលែងដៃរបស់បេនចាមីននោះទេ កែវភ្នែកមូលក្រឡង់សម្លឹងមុខនាយឥតដាក់
"ក្រោកហើយ ឆាប់ទៅសម្អាតខ្លួនទៅអាងចូលសម្រាក"បេនចាមីន
ជេយ៉ុនក្រោកអង្គុយធ្វើមុខជូរហួញវានាំឲ្យបេនចាមីនកាន់ឆ្ងល់ ក្មេងម្នាក់កំពុងតែមមើមែនទេ
"បងបេនហា៎!!!បងបេនរូបសង្ហារនៅកំដរជេយ៉ុនបន្តិចទៅណាកុំទាន់គេងនៅពេលនេះបានទេ"ជេយ៉ុនស្ទុះវឹងទៅអោបបេនចាមីន សមីខ្លួនស្ទើរទប់លំនឹងពុំបាន បេនចាមីនរៀងប្លែកចិត្តនិងឥរិយាបថរបស់ក្មេងម្នាក់នេះ
"ឥឡូវនេះជេយ៉ុនគេងទៅណា ចាំយើង...."
"បងកុំប្រើពាក្យយើងជាមួយជេយ៉ុនបានដែរទេ កុំសោះកក្រោះជាមួយមនុស្សដែរស្រឡាញ់បងតើបានដែរទេ?ដឹងអត់ថាវាឈឺ វាឈឺឡើងពេញក្រអៅបេះដូងរបស់ជេយ៉ុនណាស់បងដឹងទេ"ជេយ៉ុននិយាយខ្សឹបៗក្បែរត្រចៀករបស់បេនចាមីន រាងក្រាសស្រឡាំងកាំងមិនស្ទើរទេ
"អញ្ចឹងជេយ៉ុនគេងទៅណា ចាំបងនៅកំដរ"ជេយ៉ុនងក់ក្បាលតិចៗទើបបេនចាមីនត្រកងកាយតូចទៅកាន់គ្រែគេងស្រួលបួលវិញ ដៃស្រឡូនស្រសោបដៃរបស់បេនចាមីនជាប់ដូចជាខ្លាចបាត់នាយទៅណាយ៉ាងអញ្ចឹង
“បេនចាមីន!!!បងឯងគិតយ៉ាងណាចំពោះខ្ញុំឲ្យប្រាកដ?ម្ដងក៏ល្អម្ដងក៏អាក្រក់ខ្ញុំតាមមិនទាន់ទេ បើជ្រុលជាស្អប់កុំមករញេញៃរជាមួយខ្ញុំ”រាងតូចស្រដីតែឯងទាំងបិទភ្នែក