Ep2

135 5 0
                                    


ហួរសួរទាំងមានអារម្មណ៍ថាអៀនហើយក៏មិនហ៊ានមើលមុខអ្នកដែលត្រូវបានសួរចំដែល ស្មីហាក់គាំងនឹងសំណួរសិស្សរបស់ខ្លួនព្រោះមិនធ្លាប់មានអ្នកណាសួរច្បាស់ៗហើយស្ថិតក្នុងស្ថានភាពតែពីរនាក់បែបនេះ។

-ស្លាបមាន់ខ្ញុំត្រជាក់អស់ហើយចាំតិចយកទៅកម្ដៅសិន

ដោយមិនចង់ហើយខូចបរិយាកាសនិងមិនចង់ឲteacherសំណព្វចិត្តរបស់ខ្លួនមិនស្រណុកក្នុងចិត្តហួរក៏មិនចាំស្ដាប់ចម្លើយហើយក៏រកលេសរឿងម្ហូប

-ចែស្មីចង់ញាំអីថែមអត់ចាំធ្វើឲ

ស្មីឮហើយក៏ដើរទៅរកហួរ

-មិញនេះទិញអីមកបានខ្លះ?(ស្មីសួរទៅកាន់ចុងភៅ)

ពេលឭស្មីសួរចឹងហួរក៏នឹកឃើញដល់ទឹកដោះគោរបស់ខ្លួន

-អឹស..ដោះគោ

គេប្រញាប់ស្ទុះទៅរកថង់ឥវ៉ាន់មិញនេះយ៉ាងលឿន

-ហាស

ស្មីធ្វើមុខឆ្ងល់មើលទៅកាន់ហួរដែលកំពុងកាន់ថង់ឥវ៉ាន់ដើរចូលមក

-អរគុណហើយចែស្មីសំណព្វចិត្តដែលចេះនិយាយរឿងទៅផ្សារមិញកុំទឹកដោះគោទើបទិញមកមិញនឹងខូចបាត់ហើយព្រោះមាកនឹងត្រូវការត្រជាក់បើអត់ត្រជាក់ទេខូចហ្មង(ហួរនិយាយទាំងញញឹមទៅកាន់ម្នាក់ទៀត)

-ចឹងយើងធ្វើspaghettiញាំទៅ(ហួរបានដកspaghetti ចេញពីក្នុងថង់)

-បើចែឃ្លានញាំនំនេះត្របពោះសិនបានណា(គេបានយកនំដាក់លើតុក្បែដៃហើយក៏បន្តរៀបចំរបស់ដាក់ចូលទូបណ្ដើរ)

ស្មីមិនបានមាត់និយាយតបទៅវិញទេបានត្រឹមភ្លឹកមើលសម្រស់របស់អ្នកដែលកំពុងនិយាយមិនចង់ឈប់។ពេលនោះក៏មានអ្នកចុចកណ្ដឹងបន្ទប់ធ្វើឲស្មីបានដឹងខ្លួន

-នៅធ្វើម្ហូបទៅចាំខ្ញុំទៅមើល

ថាហើយក៏ដើរចេញទៅបើកទ្វារកមើលអ្នកចុចកណ្ដឹង

-សួស្ដីនេះជាសៀវភៅរបស់អ្នកនាង

-ហួរទិញសៀវភៅមែន?(ស្មីស្រែកសួរ)

-ចាស!យកចូលមកបង់លុយរួចរាល់ហើយ(ហួរស្រែកតប)

ស្មីទទួលសៀវភៅហើយក៏បិទទ្វាដើរមកផ្ទះបាយវិញ

My teacher my loverWhere stories live. Discover now