បន្ទាប់មកស្មីក៏បានជូនហួរត្រឡប់ទៅបន្ទប់វិញ
-អូនមិនបាច់យកម៉ូតូទៅទេ ចាំបងជូនទៅ
-អត់កើតទេ ទៅនោះមានteacherដែលធ្លាប់បង្រៀនបងឯងពីមុនហាស
-ចឹងល្អហើយ បងក៏អាចប្រាប់ថាបងទៅចៃដន្យហើយក៏បានជួបគ្នាជាមួយពួកគាត់
-ប្រាប់ចឹងកើតមែន? បងឯងទៅញាំអីម្នាក់ឯងហ៍?
-ចាំបងហៅលីណាទៅជាមួយបង ចឹងបានគ្នា២នាក់ហើយឃើញអត់
-បានហើយអូនទៅម្នាក់ឯងកុំតាមអូនមក
-អូនទៅម្នាក់ឯងក៏បានតែបងសុំជូនអូនទៅបានអត់?
-អឹមៗចឹងក៏បានដែល
ហួរឮហើយសប្បាយចិត្តណាស់ប្រញាប់ទៅយកសោឡានហើយក៏ជូនស្មីទៅកន្លែងកម្មវិធីតែម្ដង
-បើកមួយៗមើសកុំលឿនពេក
-កុំភ័យមើសអត់ទុកចិត្តសង្សារខ្លួនឯងទេមែន?
-មិនមែនមិនទុកចិត្តទេតែបើកល្មមបានហើយ ល្ហន់ទៅណានឹង
-មិចនិយាយថាឲបងចឹង?(អន់ចិត្តភ្លែត🙂↕️)
និយាយហើយហួរក៏បន្ថយល្បឿនរបស់ខ្លួនមកយឺតវិញ
-ឆាប់អន់ចិត្តម្លេះ កុំសូវអន់ចិត្តពេកប្រយ័ត្នមុខចាស់មុនអាយុទៅបងសម្លាញ់
ឮគេហៅបងសម្លាញ់ភ្លាមមុខញញឹមស្រស់មកវិញមួយរំពេច
-ប៉ិននិយាយឲអន់ចិត្តហើយមកនិយាយលួងវិញលឿនណាស់
-អូនអត់បាននិយាយថាឲបងទេ អូនចង់ឲបងបើកតិចៗព្រោះផ្លូវភ្នំពេញនឹងមានឡានម៉ូតូច្រើនអូនខ្លាចបងមានគ្រោះថ្នាក់តើជាពិសេសផ្លូវបំបែកជា4នឹងគ្រោះថ្នាក់ណាស់
ស្មីនិយាយហើយក៏អង្អែលក្បាលរបស់ហួរតិច
-បងដឹងហើយចាំបងបើកតិចៗ
បានមួយសន្ទុះពួកគេក៏បានមកដល់ហាងអាហារដែលស្មីបានមកជួបជុំ
-អូនទៅហើយណា byebye
-អូនភ្លេចថើបបងហើយbabe
-sorry honey
ថាហើយក៏ទៅថើបហួរនៅលើថ្ពាល់មួយខ្សឺត បន្ទាប់មកស្មីក៏ចុះពីលើឡានចូលក្នុងហាងបាត់ទៅ។ហួរក៏បានបើកឡានចេញទៅ
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ