Ep12

106 6 0
                                    


ព្រឹកឡើងបន្ទាប់ពីពួកគេទាំងពីររៀបចំខ្លួនរួចហើយក៏បានចុះទៅខាងក្រោមដើម្បីញាំអាហារពេលព្រឹកនឹងអាលបានត្រឡប់ទៅវិញ

-ភ្ញាក់ហើយមែនចុះមកម៉ាក់រៀបចំម្ហូបឲកូនៗរួចហើយចូលមកញាំមក

ពួកគេទាំងបួននាក់គ្រួសារបានញាំអាហារពេលព្រឹកជាមួយគ្នានិងនិយាយគ្នាបែបគ្រួសារតិចៗបន្ទាប់ពីញាំអីរួចហើយហួរនិងស្មីបានយកអីវ៉ាន់ចូលឡានយ៉ាងច្រើនព្រោះម៉ាក់ប៉ាស្មីបានឲរបស់របរជាច្រើនឲគេនិងគ្រួសាររបស់ហួរ

-មើលថែកូនស្រីប៉ាផងណាកុំធ្វើបាបកូនប៉ាអី ណាមួយឯងនៅក្មេងថាមិនត្រូវវាគ្រាន់តែជាអារម្មណ៍មួយឆាវដែលឯងមានលើកូនស្រីប៉ា

-ខ្ញុំនឹងមើលថែស្មីឲបានល្អណាលោកប៉ាទុកចិត្តលើខ្ញុំចុះទោះខ្ញុំនៅក្មេងមែនតែចិត្តខ្ញុំមិនក្មេងទេប៉ាអាចជឿខ្ញុំបានណា

-ល្អហើយចឹង

បន្ទាប់មកពួកគេទាំងពីរក៏បានលាអ្នកមានគុណត្រឡប់ ទៅផ្ទះវិញ

-យើងចូលផ្ទះបងយកអីវ៉ាន់ឲម៉ាក់ប៉ាបងសិនទៅមិចដែលណាមួយបានបាយថ្ងៃនៅនោះផង

-ល្អតើ តែលូវអូនគេងសិនងងុយហាស

ស្ដីចប់ភ្លាមស្មីក៏គេងលក់ភ្លែតធ្វើឲហួររាងអស់សំណើចនឹងនាងតែគេបានយកអាវក្រៅក្របលើខ្លួននាងកុំឲរងារហើយគេក៏បានឆាតប្រាប់ម៉ាក់និងប៉ារបស់គេថាពួកគេទាំងពីរនិងទៅលេងពួកគាត់។មួយសន្ទុះក្រោយធំក្រោយមកពួកគេក៏មកដល់ផ្ទះរបស់ហួរចំណែកស្មីនៅគេងនៅឡើយព្រោះយប់មិញអស់កម្លាំងហើយត្រូវងើបពីព្រឹកទៀត

-អូនសម្លាញ់យើងមកដល់ហើយងើបមក

ហួរនិយាយហើយក៏ឪនទៅថើបមាត់របស់ស្មីមួយខ្សឺត។ស្មីក៏បានភ្ញាក់ដោយសារស្នាមថើបមួយនោះ

-តោះចឹងចុះទៅ

និយាយចប់ស្មីក៏បានចេញហើយទៅបើកគូទឡានខាងក្រោយដើម្បីយកអីវ៉ាន់និងរបស់របរខ្លះដែលម៉ាក់នាងបានផ្ញើរឲគ្រួសាររបស់ហួរ។ហូរក៏បានចុះមកជួយគូរស្នេហ៍ទាំងញញឹម

-អីវ៉ាន់ច្រើនម្លេះកូន

ប៉ារបស់ហួរក៏បានមកជួយយកពីដៃរបស់ស្មី

My teacher my loverWhere stories live. Discover now