-តែខ្ញុំមិនទទួលស្គាល់សម្លេងរបស់ស្ដ្រីវ័យប្រហែល៥០ជាម្ដាយរបស់ហួរបានចេញមកបដិសេធភ្លាមៗ
-នេះឯងកើតស្អីនឹងមកនិយាយបែបនេះ
ប៉ារបស់ហួរបានអូសដៃអ្នកជាប្រពន្ធទៅកន្លែងស្ងាត់ដើម្បីឲស្រួលនិយាយគ្នាមិនឲកូនៗបានស្ដាប់បាន។
-ឯងឆ្គួតទេមែនមនុស្សស្រីដូចគ្នាណាទៅស្រឡាញ់មានគ្រួសារជាមួយគ្នាបានយ៉ាងមិច?
-សម័យណាហើយកូនៗស្រឡាញ់គ្នាយើងជាឪពុកម្ដាយត្រូវទទួលស្គាល់ ទទួលយកការពិតនៃកូនរបស់យើងធ្វើយ៉ាងមិចបើកូនយើងកើតមកស្រឡាញ់មនុស្សស្រីហើយឯងទៅកែប្រែគេបានយ៉ាងមិច
-ខ្ញុំមិនខ្វល់ កូនស្រីខ្ញុំមានតែមួយខ្ញុំមិនព្រមឲទៅស្រឡាញ់មនុស្សស្រីដូចគ្នាទេហើយម្នាក់ស្រីនោះត្រឹមតែជាគ្រូបង្រៀនតូចតាចមានសិទ្ធអីមកស្រឡាញ់កូនខ្ញុំ មិនស្រួលគេមើលឃើញលុយទេគេចង់តាមគ្រួសារយើងបានមកចង់បានកូនស្រីយើងធ្វើជាកូនអុកដើម្បីឡើងបានខ្ពស់
-នេះឯងនិយាយស្អីនឹង?ចេះឲតម្លៃគេផង
-ឲតម្លៃយ៉ាងមិច?ខ្ញុំនិយាយការពិតតើយ៉ាងមិចត្រូវក្មេងស្រីនោះបង្វក់ហើយមែនទេ?ទាំងកូនទាំងឪតែម្ដងហើយ
-ម៉ែវាឯងចង់ប្រឆាំងជាមួយកូនយ៉ាងមិចក៏ដោយ ខ្ញុំគាំទ្រស្នេហាកូនស្រីខ្ញុំ ខ្ញុំមិនខ្វល់ទេមានឧបសគ្គយ៉ាងមិចក៏ខ្ញុំនៅខាងកូនដែល កូនស្រីខ្ញុំជ្រើសរើសអ្វីមិនដែលខុសទេ
ប៉ារបស់ហួរនិយាយហើយក៏ដើរទៅរកកូនស្រីរបស់គាត់បាត់។ចំណែកហួរបាននាំស្មីទៅកន្លែងអង្គុយហើយនិយាយលួងលោមកុំឲនាងមានអារម្មណ៍ថាភ័យ
-អូនមិនអីទេមែនទេ
-ខ្ញុំមិនអីទេ
ពេលនោះប៉ារបស់ហួរក៏បានដើរមករកពួកគេទាំងពីរ
-មានរឿងអីអត់ប៉ា?
-មិនអីទេកូន ស្មីកូនមិនចំបាច់ភ័យទេមានប៉ានៅទីនេះជួយស្នេហាពួកកូនទាំងពីរហើយណា
-ចាសពូ
-នៅហៅពូធ្វើអីទៀតប៉ាៗមកស្រួលស្ដាប់ជាង
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ