ស្មីមិនបានសង្ងំស្ងាមឲគេថើបទេគេបានរុញគីមចេញដោយប្រើកម្លាំងរបស់នាងសឹងទាំងអស់ហើយក៏ទះនាយមួយកំភ្លៀងមួយទំហឹងស្ទើតែដួល-ខ្ញុំស្អប់លោកណាស់ សូមមេត្តាកុំយកខ្លួនដ៏សែនស្មោគគ្រករបស់លោកមកប៉ះខ្ញុំទៀត នេះជាលើកចុងក្រោយហើយបើមានម្ដងទៀតលោកឯងចាំសុីបាយគុកទៅ
ស្មីនិយាយហើយក៏រត់ឡើងទៅលើបន្ទប់របស់ហួរទាំងដៃកំពុងជូតមាត់ចេញមួយទំហឹងហាក់ដូចជាស្អប់ខ្ពើមនាយខ្លាំងណាស់ គីមក៏បានឡើងទៅឡានវិញហើយក៏ប្រទះភ្នែកឃើញហួរមើលមកនាយទាំងកែវភ្នែកមានកំហឹងនិងខ្ពើមរអើមនាយជាខ្លាំង
ស្មីក៏បានរត់យ៉ាងលឿនមករកហួរហើយឪបកនាងនិងមានទឹកភ្នែកតិចៗស្រក់ធ្វើឲសើមអាវរបស់ហួរបន្តិច
-អូនសុំទោសអូនធ្វើខុសណាស់លើកលែងឲអូនផង
-មិនអីទេអូន!បងបានឃើញអស់ហើយអូនកុំយំអី
ហួរក៏បានឪបស្មីដើម្បីលួងលោមនាង
-តើបងស្អប់ខ្ពើមអូនអត់ពេលបានឃើញរឿងទាំងអស់នឹងអូនខ្លាចថាបងនឹងខឹងអូន
ស្មីក៏ងើបមើលមុខគូរស្នេហ៍បន្តិច
-តាមពិតទៅពេលបងឃើញគេធ្វើបែបនោះដាក់អូនបងពិតជាប្រច័ណនឹងអូនណាស់តែពេលនោះបងក៏បានឃើញអូនរុញ និងទះគាត់ដែល ហើយបងក៏ដឹងថាអូនមិនចង់ឲមានរឿងបែបនេះកើតឡើងទេបងយល់ណា វាមិនមែនជាកំហុសរបស់អូនទេវាជាកំហុសគាត់ដែលបានចាប់បង្ខំអូន បើអូនព្រមឪបនិងថើបគាត់តបវិញនោះទើបបងត្រូវខឹងនឹងអូន តែនេះអូនបានបដិសេធគាត់ហើយបងគួរតែសប្បាយចិត្តពេលដែលបានដឹងថាអូនស្រឡាញ់បងជ្រើសយកបងមិនមែនគាត់ គាត់បានចាញ់ក្នុងការយកឈ្នះបេះដូងអូនហើយ
ហួរបាននិយាយនិងថើបថ្ងាសស្មីជាការលួងលោមកុំឲនាងគិតច្រើនពីររឿងរបស់គីម
-អូនអរគុណបងដែលមិនប្រកាន់នឹងអូន តែបងមិនចង់ដឹងទេថាហេតុអីក៏អូនមកជាមួយគេ?
ហួរកីបាននាំស្មីទៅអង្គុយនៅលើសាឡុងដើម្បីឲងាយស្រួលក្នុងការនិយាយគ្នា
-មោះប្រាប់បងមកមានរឿងអីកើតឡើងទើបបានជាអូនមកជាមួយគេ?
-ម៉ូតូអូនខូចពេលនឹងអូនក៏បានតេមកបងដែលតែបងអត់លើកហើយពេលនឹងគាត់បើកឡានមកក្បែរអូនហើយហៅអូនឲជិះជាមួយហើយដោយអស់ជម្រើសអូនក៏មកជាមួយគេអូនសុំទោសបើពេលនោះអូនហៅតុកៗជិះមកក៏គ្មានរឿងបែបនេះដែល
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ