ព្រឹកឡើងម៉ោងប្រហែល7:30ហួរបានងើបហើយនៅមើលមុខអ្នកដែលនៅក្និងរង្វង់ដៃខ្លួន។គេបានសម្ងំគេងវិញហើយក៏លួចថើបថ្ងាសស្មីមួយខ្សឺត។បន្ទាប់ពីហួរបានគេងលក់វិញស្មីបានបើកភ្នែកងើបមកម្ដងតាមពិតទៅគេបានភ្ញាក់តាំងពីរហួរបានរើមកថើបថ្ងាស់ខ្លួនមកម្លេះ-ក្មេងនេះគួរឲស្រឡាញ់ម្លេះ
ស្មីនិយាយតិចៗល្មមឭម្នាក់ឯង។គេក៏ទៅងូតទឹកផ្លាស់ប្ដូរសម្លៀកបំពាក់ហើយក៏ឡើងទៅបន្ទប់របស់ហួរដើម្បីទៅធ្វើម្ហូបស្មីក៏មិនភ្លេចឆាតប្រាប់ហួរដែល(រយៈពេលកន្លងមកនឹងបន្ទប់ស្មីដូចបន្ទប់ហួរបន្ទប់របស់ហួរដូចបន្ទប់ស្មីពួកគេមានលេខកូដបន្ទប់គ្នាទៅមក)បានបន្តិចហួរក៏បានភ្ញាក់មកវិញ
-ចុមបាត់ស្មី
គេបានរេរកស្មីតែមិនឃើញក៏ស្មានថាស្មីទៅធ្វើការបាត់ក៏ទាញទូរសព្ទមកមើលហើយបានឃើញសារដែលស្មីបានប្រាប់។គេបានស្ទុះទៅបន្ទប់ខ្លួនវិញយ៉ាងលឿន
-មកហើយហេ មកញាំអីមក
ស្មីកំពុងដួសម្ហូបដាក់ចាន
-woww ឥលូវនេះចេះធ្វើម្ហូបហើយមែន
ហួរក៏បានទៅថើបថ្ពាល់ស្មី
-កុំបានចិត្តថើបច្រើនពេក ចែមិនមែនសង្សារឯងទេ
-ចុមខំប្រាប់ប៉ាអីអស់ហីហើយបានថើបគ្រប់កន្លែងលើខ្លួនប៉ុណ្នឹងហើយថាមិនមែនសង្សារទៀត
-តែចែមានទាន់ព្រមណា
-ធ្វើមិចបានព្រមចឹង?
-មិនដឹងទេទាល់តែមើលឯងខ្លួនឯងហើយ ធ្វើល្អបានប៉ុន្មានថាមិនត្រូវអារម្មណ៍មួយពេលផង
-មើលយាយហ៍ ធ្វើដូចបងជាព្រាននារីចឹងស្រឡាញ់មួយភ្លែតចឹង
ហួរបានធ្វើជាយំធ្វើឲស្មីអស់សំណើចបន្តិច
-មិចនឹងដឹងទៅបើឯងមិនទាន់បញ្ជាក់អីផង ឥលូវឈប់តវារទៅ មកញាំអីមករៀបចំរួចហើយ
-ទទួលបានអនាគតប្រពន្ធសម្លាញ់
ស្មីឮហើយមិនបានតបបានតករឹមញញឹមបន្តិច។ពួកគេទាំងពីរបានញាំអាហារជាមួយគ្នាហើយក៏និយាយគ្នាខ្លះៗអំពីរឿងមួយចំនួន។បន្ទាប់មកស្មីក៏បានចេញទៅបង្រៀនសិស្សតាមធម្មតាហួរក៏នៅមើលមេរៀនសម្រាប់ត្រៀមប្រឡង។ទំនាក់ទំនងរបស់ពួកគេនៅបន្តបែបនេះរហូតដល់ថ្ងៃមួយ
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ