-ហាករឿងនេះជាប្រភេទស្នេហារវាងមនុស្សស្រីដូចគ្នា?ឃើញបែបនេះស្មីក៏រាងរារែកចិត្តក្នុងការអានបន្តប៉ុន្តែហេតុតែចង់ដឹងអំពីស្នេហាមនុស្សស្រីដូចគ្នា ក៏អានបន្តទៀត។នាងអានយ៉ាងជក់ចិត្តជាមួយតួអង្គនៅក្នុងរឿងនិងសាច់រឿងរបស់រឿងនេះ។ស្មីជាមនុស្សដែលមិនសូវខូលចិត្តអានសៀវភៅប្រលោមលោកប៉ុន្មានទេតែដោយសារឃើញកូនសិស្សរបស់ខ្លួនចូលចិត្តនិងមានសៀវភៅជាច្រើនទៀតទើបស្មីសាកខ្ចីសៀវភៅរបស់ហួរយកមកអាន។
-អួយរឿងនេះរោគចិត្តមេះ
ស្មីនិយាយឡើងពេលអានដល់វគ្គដែលតួរអង្គស្រីទាំងពីរគេធ្វើគ្នា(ម៉ាទោស😭🙏🏻)តែទោះជាយ៉ាងណាស្មីនៅតែបន្តអាននិងមើលរូបភាពទាំងនោះ។នាងអានយ៉ាងជក់ចិត្តរហូតដល់គេងលក់ទាំងមិនដឹងខ្លួនដោយមានសៀវភៅក្របលើមុខរបស់នាង។
នៅព្រឹកឡើងហួរក៏បានរៀបចំខ្លួនងូតទឹកស្លៀកពាក់យ៉ាងស្រស់ស្អាតមកធ្វើអាហារពេលព្រឹក។ថ្ងៃនេះគេធ្វើអាហារបែបអ៉ឺរុបដោយមានពងទាចៀនជាមួយនំប៉័ងសាបមានជាមួយទឹកប៉េងប៉ោះ។តែចម្លែកត្រង់ថាគេបានរៀបចំមួយចំណែកទៀតដាក់ចូលក្នុងប្រអប់បាយវិចខ្ចប់យ៉ាងស្រស់ស្អាត។គេបានយកប្រអប់បាយនោះចុះមកក្រោមហើយគោះទ្វាបន្ទប់របស់ស្មី-អ្នកណាគេ?(ស្មីស្រែកសួរពីក្នុងបន្ទប់)
-គឺខ្ញុំណាជាសិស្សរបស់teacherនោះអី
ឭបែបនេះស្មីក៏បានមកបើកទ្វាឲកូនសិស្សរបស់ខ្លួន។មើលទៅសភាពរបស់ស្មីគឺទើបនឹងរៀបចំខ្លួនត្រៀមចេញទៅបង្រៀន
-ហេតុអីក៏ឯងស្គាល់បន្ទប់របស់ចែ?
-គឺនៅជាន់នេះមានតែ2បន្ទប់ទេហើយអ្នកនៅបន្ទប់មួយទៀតខ្ញុំស្គាល់រួចហើយចឹងមានតែបន្ទប់នេះទេ
-អររ តែមានការអីមែនបានមករកចែទាំងព្រឹកចឹង?
-ខ្ញុំមកយកម្ហូបឲចែណា
ហួរបានហុចប្រអប់បាយឲស្មីទាំងញញឹមអៀនៗ
-មិចក៏ធ្វើម្ហូបឲចែចឹង?
-ក៏មកពីចែត្រូវទៅបង្រៀនហើយបើកម្មង់អីញាំឬទិញតាមផ្លូវយើងមិនដឹងគេដាក់អីខ្លះឬមានគ្រឿងផ្សំអីខ្លះអាចមិនល្អសម្រាប់សុខភាពទេណា
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ