ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ពួកគេទាំងពីរកាន់តែស្និទស្នាលជាមួយគ្នាពីមួយកម្រិតទៅមួយកម្រិតទៀត។ពេលព្រឹកហួរទៅរៀនហើយក៏ធ្វើអាហារឲស្មីពេលថ្ងៃស្មីមកញាំបាយជាមួយហួរពេលល្ងាចពួកគេទាំងពីររៀនជាមួយគ្នារហូត។មានថ្ងៃខ្លះហួរបានសុំអង្វរស្មីឲមមគេងបន្ទប់ជាមួយខ្លួនទៀតផង។ទំនាក់ទំនងនេះបន្តកើតឡើងបានរយៈពេលមួយខែ។ពេលដល់ថ្ងៃខួបកំណើតរបស់ហួរ។គ្រួសារគេបានរៀបចំធ្វើពិធីឲកូនស្រីពៅរបស់ខ្លួនគម្រប់ខួប18ឆ្នាំជាលក្ខណៈញាំអាហារជួបជុំគ្រួសារ។ប៉ុន្តែគេក៏បានហៅស្មីឲទៅចូលរួមផងដែល
ពេលអាហារថ្ងៃត្រង់
-ស្អែកនេះទំនេរទេ?
-ចុងសប្តាហ៍ចឹងទំនេររហូតហើយ
-ស្អែកនេះខួបកំណើតខ្ញុំហាស ទៅផ្ទះញាំបាយជុំគ្រួសារជាមួយខ្ញុំទៅណា
-ទៅញាំជុំគ្រសារទៅ។ចាំមកcondoវិញចាំចែធ្វើឲ ចង់បានកាដូអីមែន?
-អត់ទេចង់ឲចែទៅជាមួយ ហើយកាដូឆ្នាំនេះខ្ញុំចង់បានចែ
-ហើយយកចែទៅធ្វើអី
-យកមកធ្វើប្រពន្ធនោះអី
-ឆ្គួត
ពួកគេទាំងពីរនិយាយគ្នាយ៉ាងសប្បាយសើចក្អាក់ក្អាយមើលទៅមានក្ដីសុខជាប៉ុនពេក។ជាធម្មតាហួរតែងតែនិយាយញ៉ោះលេងសើចជាមួយស្មីធ្វើឲស្រីស្អាតម្នាក់នេះអៀននឹងគេមិនតិចដងទេ។
បន្ទាប់ពីបានញាំអាហារជាមួយគ្នាហើយហួរបានឲស្មីជូនគេទៅកន្លែងលក់សម្លៀកបំពាក់មួយកន្លែងដោយយកលេសថាខ្លួនចង់បានខោអាវពាក់សម្រាប់កម្មវិធីថ្ងៃស្អែក
-ដល់ហើយហ៍ ហាងនេះមើលទៅថ្លៃហាស
-កុំយាយច្រើនចូលមកមើលមោ
ហួរបានអូសដៃរបស់ស្មីចូលក្នុងហាង
-ជម្រាបសួរអ្នកនាងត្រូវការសម្លៀកបំពាក់បែបណាដែល?
បុគ្គលិកនៅក្នុងហាងបាននិយាយស្វាគមន៍ពួកគេ
-ខ្ញុំមករករ៉ូបឲគាត់ពាក់ចូលកម្មវិធីគ្រួសារខ្ញុំ(គេនិយាយហើយដៃចង្អុលទៅកាន់ស្មី)
YOU ARE READING
My teacher my lover
Romanceមានសិស្សស្រីម្នាក់បានលង់ស្រឡាញ់អ្នកគ្រូអង់គ្លេសរបស់ខ្លួនហើយក៏បានតាមចែចង់ស្របពេលនោះមានឧបសគ្គជាច្រើនបានកើតឡើងលើស្នេហារបស់អ្នកទាំងពីរ