រឿង : ជាមិត្តណា៎បាទ Ep:01

196 20 18
                                    

[2024] សាកលវិទ្យាល័យឆាងអុីន

« ជីមីនហា៎..... »
សម្លេងរបស់ក្មេងប្រុសជំទង់វ័យ18ឆ្នាំម្នាក់បានបន្លឺឡើងពីចម្ងាយមកកាន់ក្មេងប្រុសដែលអង្គុយក្រាបក្បាលដល់តុកំពុងមើលសៀវភៅ

« ឯងមានអីមែនទេបានជារត់ត្រហេបត្រហប់យ៉ាងនេះអញ្ចឹង? »
« អឺ..មានតើ!!ហើយឯងកំពុងធ្វើអីហ្នឹង? »
« ក៌អានសៀវភៅដូចដែលបានឃើញហ្នឹងហើយនៅសួរទៀតឬ?ហើយមានអីក៌មិននិយាយមក »

« ទៅហាត់បាល់ជាមួយយើងអត់? »
« ជុងហ្គុក? »
« ហា៎?.... »
« ឯងជានិសិ្សតឆ្នាំទីប៉ុន្មានហើយ? »
« ទី4ហើយយ៉ាងម៉េច? »

« ល្មមឈប់ចំណាយពេលអត់ប្រយោជន៍បានទេ? »
« យើងមកបបួលឯងៗទៅឬអត់យើងខ្វះគ្នាម្នាក់ »
« ឯងមិនស្តាប់យើងនិយាយទេហេ៎? »
« ជីមីន..ឯងក៌ដឹងថាយើងចូលចិត្តកីឡាយើងមិនដែលចង់មករៀនទេ »

« តែឯងក៌មកហើយ »
«តែយើងមិនខ្វល់ ឯងទៅឬអត់យើងមកបបួលមិនមែនឲ្យឯងមកប្រដៅយើងទេ »

« យើងមិនប្រដៅទេ តែមិនដឹងបានទៅលេងឬអត់ទេចាំមើលសិន »
« យើងមិនចេះចាំទេ បើទៅក៌ងើបមកបើមិនទៅនៅមើលមេរៀនបន្តចោះ »

*-*ជុងហ្គុកពោលរួចក៌បានដើរចេញទៅ ជីមីនឃើញបែបនេះចិត្តមិនដាច់ក៌ដើរទៅតាមដល់កន្លែងហាត់បាល់នោះ

« អឺ...ជុងហ្គុកឯងបបួលអ្នកណាមកបានហ្នឹង? » មីន ស៊ូហ្គាជាមិត្តរបស់ជុងហ្គុកបានសួរទៅកាន់គេ
« យើងមានបានបបួលអ្នកណាមកឯណាយើងមកម្នាក់ឯងតើ? »
« ហើយចុះអ្នកណាឈរពីក្រោយខ្នងរបស់ឯង? »
« អ្នកណាគេ?...ជីមីន....? » ជុងហ្គុកបានលាន់មាត់ហៅម្ចាស់ឈ្មោះ

« គឺយើងអផ្សុកក៌ចង់មកលេងបន្តិចទៅ » ជីមីនឆ្លើយទាំងដែលគ្មានសំណួរ
« យើងគិតហើយថាមើលមេរៀនហីចេះមកតាមយើងដែរមែនទេ? »

« យើងគិតចុះគិតឡើង យើងចង់ចូលប្រកួតដែរឮថាបានលុយផងហេ៎? »
« អឺ...បានតើបើចង់ចូលក៌មកលេងមកឆាប់ឡើងមកកុំនៅឈរធ្មឹងអី » ដោយស្រែកហៅហើយជីមីនមិនដើរទៅជុងហ្គុកក៌បានដើរមកកាន់ដៃជីមីរួចទាញទៅផ្លាស់សម្លៀកបំពាក់

« ឯងគិតដូចយើងដែរអត់? » ជេហូប បានសួរទៅកាន់ស៊ូហ្គាដែលឈរនៅក្បែរនោះ

ជាមិត្តណា៎បាទWhere stories live. Discover now