//ថ្ងៃប្រលងបញ្ចប់ឆ្នាំ//
បន្ទាប់ពីជោគជ័យនៅក្នុងរឿងស្នេហាការប្រឡងបញ្ចប់ឆ្នាំសិក្សាក៏បានចូលមកដល់។មិត្តភក្តិទាំងប្រាំនាក់រួមមានទាំងគូស្នេហាទាំងពីរគូបានអង្គុយនៅលើតុករង់ចាំក្រដាសកិច្ចការពីលោកគ្រូអ្នកគ្រូដែលជាអនុរក្សនៅក្នុងបន្ទប់ប្រលង។
ការប្រឡងប្រព្រឹត្តទៅរយៈពេល 8 ម៉ោងពេញពួកគេតែ 5 នាក់ប្រឡងនៅបន្ទប់ផ្សេងៗគ្នា។ថ្ងៃនេះពួកគេមិនបានជួបគ្នាទេលុះត្រាតែចេញពីបន្ទប់ប្រលងមួយនេះ។
សិស្សម្នាក់មិនស្វះស្វែងខិតខំឈ្ងោកមុខបន្ទាប់ពីទទួលបានក្រដាសកិច្ចការរួច។ពួកគេទាំងអស់ស្ដាប់អារម្មណ៍ទៅលើការប្រឡងព្រោះវាជាឆ្នាំចុងក្រោយរបស់ពួកគេ។// ពេលល្ងាច //
ម៉ោងប្រលងក៏បានអស់ត្រឹមម៉ោង 5:00 មិនគួរស្នេហ៍ទាំងពីរគូនិងមិត្តភក្កិរបស់គេបានទៅជប់លៀងនៅផ្ទះរបស់ជីមីន។ពួកគេបានបណ្ដើរគ្នាយ៉ាងក្រសងនៅក្នុងផ្សារដើម្បីទិញរបស់របរទៅធ្វើអាហារសម្រាប់ពិធីជប់លៀងនៅពេលល្ងាច បន្ទាប់ពីទិញបានគ្រប់គ្រាន់ពួកគេក៏នាំគ្នាត្រឡប់មកផ្ទះវិញ។
គ្រាន់តែមកដល់ផ្ទះរបស់ជីមីនភ្លាមជុងហ្គុកនឹងជេហូបក៏បានដើរសំដៅទៅកាន់ផ្ទះបាយ ដើម្បីរៀបចំចាត់ចែងធ្វើម្ហូបជីមីនបានដើរទៅពីក្រោយហើយក៏បានអោបចង្កេះជុងហ្គុកជាប់<< ល្ងាចនេះធ្វើម្ហូបឱ្យឆ្ងាញ់បើមិនឆ្ងាញ់អូនមិនញ៉ាំទេប្រាប់ឲ្យហើយ។ >> ជីមីននិយាយទៅកាន់ជុងហ្គុករួចក៌ថើបថ្ពាល់របស់គេ
<< បងដឹងថាធ្វើឱ្យឆ្ងាញ់ដើម្បីផ្គាប់ចិត្តអនាគតប្រពន្ធរបស់បង >>
<< អ្នកណាថាខ្ញុំធ្វើជាប្រពន្ធបងទៅវិញពេលដែលត្រូវធ្វើជាប្រពន្ធនោះគឺចរិតបងដូចជាស្រី >>
<< ចរិតបងដូចជាស្រីហេតុអីក៏អូនហៅបងថាបិទម៉េចមិនហៅបងថាអូនទៅ? >>
<< ដោយសារមិនទាន់ទម្លាប់ទេបន្តិចទៀតក៏ទម្លាប់ហើយកុំភ្លេចណាថាប្អូនអូន2ឆ្នាំកុំមកចង់ធ្វើប្ដីគេ >>
YOU ARE READING
ជាមិត្តណា៎បាទ
Fantasyយើងចាត់ទុកឯងជាមិត្តមិនមែនមិត្តធម្មតាប៉ុន្តែជាមិត្តរួមព្រលឹងរបស់យើង