បន្ទាប់ពីធ្វើឲ្យគ្រប់គ្នាឆ្ងល់រួចជេរហូបបានទាញដៃវីចេញមកនិយាយគ្នានៅខាងក្រៅ។
«មានរឿងអីហេតុអីក៏មិននិយាយប្រាប់យើងមក» ជេហូបនិយាយទៅកាន់វី
«យើងនិយាយអីទៅបើឯងមិនចាំអីបន្តិចផងនឹង»
«បើយើងមិនចាំហេតុអីក៏មិនប្រាប់។ចាំបាច់អីរកទៅប្រាប់ពួកគេ។»
«ចុះឯងចង់ដឹងធ្វើអី»
«យើងចង់ដឹងថាយើងធ្វើអីឯងប្រាប់យើងបន្តិចមិនបានមែនដែរទេ?»«ឯងថើបយើងពេញចិត្តនៅ?»
«យើងថើបឯង?»
«អឺតែមិនអីទេព្រោះយើងក៌ថើបតបឯងវិញដូចគ្នា»
«រឿងនេះឯងទុកថាជារឿងលេងសើចបានដែរទេ?»«គឺគ្រាន់តែជារឿងធម្មតាឯងគិតអីច្រើនយ៉ាងនេះ ទុកថាយើងថើបបែបមិត្តភក្តិទៅ»
«មិត្តភក្តិគេប៊ឺតមាត់គ្នាដូចឯងចឹងហ៎»
«ចុះធ្វើយ៉ាងមិចបើពេលនុងឯងមិនមានសតិគ្រប់គ្រាន់ដែលអាចគ្រប់គ្រងខ្លួនឯងបានទេ»
«ហើយឯងចង់យករឿងនេះមកនិយសយលេងសើចមែនទេ?មែនហើយព្រោះឯងគ្មានអារម្មណ៍អីទេឯងគិតថាវាធម្មតាយើងដឹងតែយើងមិនលេងសើចនឹងឯងទេចាំទុកផង» ជេហូបនិយាយរួចក៌រកដើរចេញប៉ុន្តែ.....«ឯងកើតអីហាស៎?នៅសុខៗហេតុអីមកខឹងគ្រាន់តែយើងនិយាយលេងប៉ុណ្ណឹងហ៎»
«យើងមិនចូលចិត្តឯងនិយាយលេងរឿងឆ្កួតៗបែបនេះទេ។ដោយសារតែយើងស្រឡាញ់ឯងទោះយើងធ្វើដោយមិនបានតាំងចិត្តក៌យើងមិនយកវាមកលេងសើចដូចឯងដែរ»
«ឯងនិយាយអី?ស្រឡាញ់អី?»
«អឺមិនខុសទេស្រឡាញ់ យ៉ាងមិចស្អប់ឬខឹង?យើងដឹងថាឯងទុកយើងជាមិត្តតែយើងមិនមែនទេ»«ឯងក៌ដឹងថាយើងស្លាញ់ជីមីនហេតុអីនៅមកស្លាញ់យើងទៀត?»
«ចុះជីមីនស្លាញ់ឯងវិញអត់?ឯងក៌ដឹងថាគេស្លាញ់ជុងហ្គុកមិនចឹងហ៎»
«អឺ យើងដឹងតែយើងក៌ច្របូកច្របល់ដូចគ្នាយើងមិនយល់ទេពេលឮឯងនិយាយបែបនឹង»
«ចាំបាច់ច្របូកច្របល់ធ្វើអីនិយាយតែមួយម៉ាត់មកថាមិនស្លាញ់ក៌ចប់រឿងហើយ»
«ហេតុអីហាស៎?»«ព្រោះយើងមិនចង់ទទួលបានអារម្មណ៍ឈឺចាប់ម្តងទៀតទេយើងឈឺមកច្រើនហើយ» ថារួចជេហូបក៌បានដើរចេញទៅទុកឲ្យវីឈរមើលគេពីក្រោយខ្នងទាំងមិនអស់ចិត្ត។
«ហេតុអីមិនស្តាប់យើងនឹយាយសិនហា៎» វីឈរនិយាយម្នាក់ឯងដោយមិនអស់ចិត្ត
YOU ARE READING
ជាមិត្តណា៎បាទ
Fantasyយើងចាត់ទុកឯងជាមិត្តមិនមែនមិត្តធម្មតាប៉ុន្តែជាមិត្តរួមព្រលឹងរបស់យើង