[បន្ទាប់ពីថេយ៉ុងបានប្រាប់ការពិតទៅកាន់លោកគ្រូហើយលោកគ្រូមានការខឹងជាខ្លាំង។រួចគាត់ក៏បានសួរទៅកាន់ជីមីនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ម្ដងទៀត។]
« តើវាជាការពិតមែនទេជីមីន? » លោកគ្រូបានស្រែកសួរទៅកាន់ជីមីន
« អត់ទេលោកគ្រូជុងហ្គុកគេកំពុងតែឈឺពិតមែន។ » ជីមីនប្រកែក
« ជីមីនហេតុអីក៏ឯងត្រូវកុហក ខ្ញុំបានប្រាប់លោកគ្រូរួចហើយគេមកប៉ុន្តែគេចម៉ោងសិល្បៈ » ថេយ៉ុង
« ហេតុអីក៏ឯងកុហកលោកគ្រូ បើឯងមិនព្រមនិយាយការពិតចេញមកទេលោកគ្រូនឹងដកគេចេញពីថ្នាក់សិល្បៈមួយនេះ » លោកគ្រូ
« លោកគ្រូគេពិតជាឈឺពិតមែនខ្ញុំមិនបានកុហកទេ។លោកគ្រូជឿខ្ញុំទៅ »
« ពីមុនមកឯងមិនដែលចេះកុហកទេជីមីនប៉ុន្តែហេតុអីក៏ថ្ងៃនេះឯងទៅកុហកលោកគ្រូ? ហើយការកុហករបស់ឯងសម្ដែងទឹកមុខមកមិនសមទេ » លោកគ្រូ
« គេមិនបានឈឺប៉ុន្តែគេក៏មិនបានគេចដូចគ្នា។គេគ្រាន់តែខឹងខ្ញុំរួចហើយក៏ត្រឡប់ទៅវិញ។កំហុសគ្រប់យ៉ាងមកពីខ្ញុំលោកគ្រូដាក់ទោសខ្ញុំមកប៉ុន្តែក៏មិនដឹងគេចេញអី។ » ជីមីនបានអង្វរលោកគ្រូ
« លោកគ្រូគ្រាន់តែកុហកដើម្បីមនុស្សម្នាក់មានអីខុសទៅ? » ជេហូបបានស្រែកសួរលោកគ្រូ។
« វាគ្មានអីខុសទេប៉ុន្តែរឿងនេះមិនត្រូវកុហកបើគ្រាន់តែប្រាប់លោកគ្រូការពិតមកតើវាពិបាកណាស់មែនទេ? » លោកគ្រូ
« ប្រាប់ការពិតឬកុហកវាខុសគ្នាត្រង់ណាទៅបើចុងក្រោយនៅតែដាក់ច្បាប់ដដែលទោះគេទៅណាក៏គេនៅតែមានច្បាប់។ » ជេហូប
« ប៉ុន្តែលោកគ្រូចង់ឲ្យពួកឯងមានភាពស្មោះត្រង់នៅក្នុងខ្លួនហ៊ានបង្ហាញអ្វីដែលជាខ្លួនឯងចេញមកខាងក្រៅ មិនមែនចាំតែកុហកមនុស្សគ្រប់គ្នាដែលនៅជុំវិញខ្លួនរបស់ឯងសូម្បីតែរឿងតូចតាចបែបនេះនោះទេ។ » លោកគ្រូ
« បើអញ្ចឹងតែលោកគ្រូចង់ឱ្យត្រង់រហូតដល់ថ្នាក់ភ្លេចគិតថាអ្នកដទៃត្រូវការអីឬក៏ខ្វះអីមែនទេ? » ស៊ូហ្គាសួរបន្ត
YOU ARE READING
ជាមិត្តណា៎បាទ
Fantasyយើងចាត់ទុកឯងជាមិត្តមិនមែនមិត្តធម្មតាប៉ុន្តែជាមិត្តរួមព្រលឹងរបស់យើង