ជាមិត្តណា៎បាទ : ភាគបញ្ចប់

84 12 0
                                    

|ព្រឹកថ្ងៃថ្មីនៅមាត់សមុទ្រ|

___បន្ទាប់ពីរៀបចំបន្ទប់គេងរួចជាមានគេក៏ដើរសំដៅមកមាត់សមុទ្រដើម្បីជួយរៀបចំគម្រោងការរបស់វី។នៅពេលដែលគេបានដើរមកអ្វីដែលគេមិនគួរឲ្យជឿនោះគឺប៉ារបស់គេនឹងប៉ាម៉ាក់របស់ជុងហ្គុកក៏បានមកទីនេះដូចគ្នា។ គេបានរត់សំដៅមកឱបប៉ារបស់គេ

<< លោកប៉ាមកទិញនេះហេតុអីក៏មិនប្រាប់កូនឱ្យដឹងមុនអញ្ចឹង។ >>

<< ឱ្យប៉ាប្រាប់យ៉ាងម៉េចបើពូមីងរបស់ឯងគេស្លន់ស្លោមករកតែប៉ាស្លៀកពាក់រៀបចំមិនទាន់ផង។ >>

<< យឺតយ៉ៅតែខ្លួនឯងនៅមុខបន្ទោសអញទៀត >> លោកចនបានថាពីក្រោយលោកផាក

<< បើជ្រុលជាមកបែបនេះហេតុអីក៏មិនមកជាមួយគ្នាតាំងពីថ្ងៃដំបូងតែម្ដងទៅ។ >>

<< បើប៉ាមកតាំងពីថ្ងៃដំបូងចុះកូនរបស់ប៉ាទាំងពីរនៅជាមួយគ្នាយ៉ាងម៉េចកើត >>

<< ខ្ញុំនឹកលោកប៉ាសុំស្លាប់ទៅហើយ >>

<< ប៉ាក៏នឹកកូនដូចគ្នាសុខសប្បាយទេកូនឥឡូវមិនអីទេមែនទេ >>

<< សុខសប្បាយធម្មតាទេប៉ាញ៉ាំក៏បានច្រើនជាងមុនដែរ។កុំបារម្ភពីកូនអី >>

<< ចុះឯណាជុងហ្គុកកូន >> អ្នកស្រីចនបានសួរទៅកាន់ជីមីន

<< អ្នកម៉ាក់លោកប៉ា.....>>

<< អើមិនបាច់និយាយទេប៉ាម៉ាក់ដឹងហើយបើនៅជាមួយគ្នាមិនកើតរាប់អានគ្នាជាមិត្តភក្តិដូចកាលពីមុនទៅ។តែម៉ាក់មិនថាអីទេ។ >>

<< ខ្ញុំអរគុណលោកទាំងបីច្រើនហើយដែលយល់ចិត្តពួកខ្ញុំ។ >>

<< ធ្វើយ៉ាងម៉េចទេកូនបើមនុស្សយើងអស់និស្ស័យជាមួយគ្នាត្រឹមនេះហើយ >>

<< ជីមានណា..... >> សំឡេងរបស់វីបានស្រែកហៅជីមីនពីចម្ងាយ។ជាមីនក៏ក្រឡេកទៅស្រាប់តែប្រទាក់ភ្នែកគ្នាជាមួយនឹងជុងហ្គុក ប៉ុន្តែគេហាក់មិនចាប់អារម្មណ៍និងវត្តមានរបស់មនុស្សដែលប្រទាក់ភ្នែកជាមួយនឹងគេដែរគេបែរជារត់សំដៅទៅរកវីទៅវិញ។

<< យ៉ាងម៉េចហើយយើងធ្វើអី >>

<< មើលគេសួរហើយអញឱ្យហ្អែងមកធ្វើអីឆាប់យកជេរហូបទៅឲ្យឆ្ងាយទៅចាំប្រាំនាទី 10 នាទីអីចាំមកវិញចាំឯងឆាតប្រាប់ >>

You've reached the end of published parts.

⏰ Last updated: Oct 31 ⏰

Add this story to your Library to get notified about new parts!

ជាមិត្តណា៎បាទWhere stories live. Discover now