//នៅក្នងហាង//
ជុងហ្គុកបាននិយាយរឿងដែលកើតឡើងរវាងគេនឹងជីមីនឲ្យស៊ូហ្គានឹងជេហូបស្តាប់។ពួកគេទាំងពីរនាក់នាំគ្នាអង្គុយចំហរមាត់ស្តាប់ដោយយកចិត្តទុកដាក់ខ្លាំងបំផុត។និយាយរៀបរាប់បានមួយសន្ទុះក៌បញ្ចប់ត្រង់កន្លែងជុងហ្គុកដាល់ជីមីនរួចគេក៌ឈប់និយាយធ្វើឲ្យស៊ូហ្គានឹងជេហូបឆ្ងល់ក៌សួរគេវិញម្តង
« ហុឺយៗៗ..ម៉េចក៌ឈប់និយាយហា៎និយាយតមកអញចាំស្តាប់ឡើងបែកញើសហើយណា៎ » ស៊ូហ្គា
« យើងមិនដឹងនិយាយបែបមិចទេ បើវាអស់ត្រឹមនេះហើយហ្នឹង » ជុងហ្គុកតបរួចក៌អោនមុខចុះបន្តិច
« ហើយឯងមានអារម្មណ៍ថាខុសដែរអត់ពេលដែលឯងធ្វើបែបនេះដាក់វា? » ជេហូបសួរសំណួរមួយនេះធ្វើឲ្យជុងហ្គុកឮហើយក៌ងើបមកមើលមុខគេ
« យើងមិនដឹងទេវើយ យើងដឹងត្រឹមថាពេលនេះយើងច្របូកច្របល់ក្នុងចិត្តខ្លាំងណាស់ »
« ពួកឯងនិយាយគ្នាសិនទៅយើងទៅមើលហាងបន្តិចសិនខ្លាចគេមកមិនដឹង ហើយយើងប្រាប់មួយទៀតគិតមើលឲ្យច្បាស់ដោយខ្លួនឯងណាអាគុកទោះឯងយ៉ាងមិចក៌នៅតែជាមិត្តរបស់យើងដែរ » ស៊ូហ្គានិយាយរួចក៌ដើរមកទះស្មារបស់ជុងហ្គុកហើយក៌ចាកចេញទៅហាងមួយទៀតបាត់ទៅ
« ដូចអាហ្គានិយាយចឹង ឯងសួរចិត្តខ្លួនឯងឲ្យច្បាស់សិនទៅអាចថាវាលឿនពេកឯងគិតមិនទាន់ចេញក៌ថាបានដែរ »
« អាហូប យើងមិនដឹងគិតយ៉ាងមិចទៀតទេ នៅសុខៗវាក៌មកថើបហើយប្រាប់ថាស្លាញ់តែយើងមិនមែនគ្មានអារម្មណ៍អីសោះទេ ពេលនោះយើងក៌ចម្លែកចិត្តដែរតែយើងធ្វើអីមិបាន »
« អឺ យើងដឹងហើយៗ បែបនេះហើយបានជាយើងឲ្យឯងសួរចិត្តខ្លួនឯងមើលទៅតើវាយ៉ាងមិច »
« ហុឹម ចាំយើងគិតមើលបន្តិចសិនតែបើបង្ខំភ្លាមៗនោះពិបាកខ្លាំងណាស់ »
« ស្នេហាវាមិនពិបាកយល់ដូចឯងគិតទេ បើសិនជាឯងចេះប្រើចិត្តរៀនបើកចិត្តទទួលយកវាដោយទូលាយឯងនឹងដឹងថាស្នេហាវាយ៉ាងណា »
« តែយើងក៌បានឃើញគេបែកបាក់គ្នា យើងមិនចង់មានព្រោះបែបនេះហើយ »
YOU ARE READING
ជាមិត្តណា៎បាទ
Fantasyយើងចាត់ទុកឯងជាមិត្តមិនមែនមិត្តធម្មតាប៉ុន្តែជាមិត្តរួមព្រលឹងរបស់យើង