// ព្រឹកថ្ងៃថ្មី //
ដូចអ្វីដែលពួកគាត់បានគិតទុកមែនព្រឹកថ្ងៃថ្មីពួកគាត់ក៏ចាប់ផ្ដើមចេញទៅដើរលេងជាមួយគ្នាទុកតែជីមីនហ្នឹងចុងហ្គុកឱ្យនៅផ្ទះរៀងៗខ្លួន។មកមើលជីមីននៅឯផ្ទះឯណេះវិញបន្ទាប់ពីប៉ារបស់គេចាកចេញទៅគេនៅផ្ទះម្នាក់ឯងអផ្សុកខ្លាំងណាស់មិនដឹងជាធ្វើអ្វីគេក៏បានដើរទៅចម្ការដើម្បីរកមើលដីដើម្បីកាប់គាស់ដាំដំណាំបន្ថែម។គេជីកដីបណ្ដើររអ៊ូម្នាក់ឯងបានដើរ
<< បានទៅដើរលេងគឺទៅតែម្នាក់ឯងមិនចេះវេចខ្ចប់កូនយកទៅតាមទេប៉ាអីបែបនេះមិនសមណាកើតជាកូនគាត់សោះ អន់ចិត្តខ្លាំងណាស់។មនុស្សកំពុងតែមិនសប្បាយចិត្តផងឥឡូវដើរចោលបិទទៀត។>>
<< ឯងកំពុងតែរអ៊ូអី???? >> កំពុងតែឈរម្នាក់ឯងសុខៗស្រាប់តែមានសំឡេងផាត់មកពីណាក៏មិនដឹងចូលមកក្នុងត្រចៀកដែលដាស់ឲ្យជីមីនក្រឡេកទៅរកម្ចាស់សំឡេង។
<< ជុងហ្គុក???ឯងមកទិញនេះធ្វើអី??? >> បន្ទាប់ពីក្រឡេកទៅឃើញម្ចាស់សំឡេងរួចជីមីនក៏កាន់ចបដើរចេញពីទីនោះយ៉ាងលឿន។បើមិនទាន់បានប៉ុន្មានក៏ត្រូវបានដៃមួយគូចាប់គេជាប់។
<< ឯងចង់ទៅណា???គ្រាន់តែឃើញមុខយើងហេតុអីក៏ចាំបាច់រត់គេចយើងមិនបានចាប់ឯងស៊ីឯណានិយាយជាមួយយើងបន្តិចមក។ >>
<< យើងគ្មានអីនិយាយជាមួយឯងទេ។យើងខំគេចចេញពីឯងតាមដែលឯងត្រូវការហើយឯងនៅមុខតាមយាយីយើងធ្វើអីទៀត។យើងក៏ធ្វើតាមអ្វីដែលឯងសុំហើយ >>
<< ជីមីនតើយើងសុំអ្វីឯងយើងមិនទាន់បានសុំឯងឱ្យធ្វើរឿងអីដើម្បីយើងទេ។ >>
<< គឺឯងសុំយប់នោះឯងសុំឱ្យយើងចាកចេញពីឯងចេញឲ្យឆ្ងាយកុំឲ្យឯងឃើញយើងម្ដងទៀតឥឡូវយើងក៏ចេញហើយ។ >>
<< ក៏ព្រោះតែយើងឯងសុខចិត្តបោះបង់ការសិក្សារបស់ឯងចោលមែនទេ។ហេតុអីក៏ឯងអាត្មានិយមបែបនេះឯងមិនហ៊ានតាមចាប់យកអ្វីដែលឯងស្រឡាញ់ផងហេតុអីក៏ឯងហ៊ានមកស្រឡាញ់យើង។យើងមិនយល់ពីឯងទេ មនុស្សដូចជាឯងវាពិបាកយល់ពេកហើយ។ >>
YOU ARE READING
ជាមិត្តណា៎បាទ
Fantasiaយើងចាត់ទុកឯងជាមិត្តមិនមែនមិត្តធម្មតាប៉ុន្តែជាមិត្តរួមព្រលឹងរបស់យើង