រឿង : ជាមិត្តណា៎បាទ Ep : 02

83 13 0
                                    

[ព្រឹកថ្ងៃថ្មី សកលវិទ្យាល័យឆាងអ៉ីន]

***ជុងហ្គុកអង្គុយក្រាបក្បាលដល់តុកំពុងតែសម្ងំគេង ពេលនោះជេហូបនឹងស៊ូហ្គាក៌បានដើរចូលមកដល់

៊« យ៉ាងម៉េចហើយហ្នឹងជុងហ្គុក » ជេហូប បានដើរមកទះស្នាររបស់ជុងហ្គុករួចក៌សួរទៅកាន់គេតែគេមិនតបឆ្លើយមកវិញសោះ

« យើងសង្ស័យតែរឹងបាត់ហើយទេដឹងវៃ » ស៊ូហ្គា

« រឹងក្បាលឯងអី » ជុងហ្គុកងើបមុខឡើងទាំងភ្នែកនៅបិទនៅឡើយឆ្លើយទៅស៊ូហ្គា

« ហើយឯងដូចទ្រុងបាក់បៀរសម្បើមម្ល៉េះ យប់មិញមិនបានដេកទេហេ៎? » ជេហូបបន្តសួរ

« យើងដេកតើ!តែប្រហែលមកពីនៅយប់ពេកហើយព្រោះយប់មិញនៅញ៊ាំអីជាមួយជីមីន »

« អឺហើយចុះនិយាយអញ្ចឹងជីមីននៅឯណាមិនមកទេហេ៎ថ្ងៃនេះហ៎? » ស៊ូហ្គាសួរបន្ត

« មកតើ នៅទីនេះ » ជីមីនបានដើរមកពីចម្ងាយរួចក៌ស្រែកឆ្លើយតបជំនួសជុងហ្គុក

« ហើយឯងទើបតែមកពីណា៎ហ្នឹងហ៎? » ស៊ូហ្គា

« នេះយើងមកពីទិញរបស់ទាំងអស់ហ្នឹងហើយចង់សាកបន្តិចទេ? » ជីមីន ឆ្លើយរួមទាំងលើកថងនំនឹងទឹកដោះគោឡើងមក

« ហើយឯងនឹកឃើញអីបានជាទិញរបស់មកញ៊ាំបែបនេះហា៎? » ជេហូបដើរទៅកៀកករួចសួរទៅកាន់ជីមីន

« យើងមិនចង់ចេញទៅញ៉ាំអាហារថ្ងៃត្រង់នៅឯខាងក្រោម។យើងចង់នៅក្នុងថ្នាក់ព្រោះចង់នៅមើលមេរៀនដើម្បីត្រៀមប្រឡងនោះអី ទើបបានជាទិញរបស់ទុកញ៉ាំឲ្យហើយកុំឱ្យពិបាក។ » ជីមីន

« ជាសិស្សល្អទោះយ៉ាងណាក៏មិនភ្លេចការសិក្សាដែរ ឯងនេះពិតជាគួរឱ្យស្រឡាញ់មែន។ » ស៊ូហ្គាសរសើរជីមីនរួចក៏បានយកដៃទៅច្បិចថ្ពាល់របស់គេ

**ក្រឺងៗៗ
[សំឡេងជួងបានបន្លឺឡើងពួកគេបានដើរទៅតុរៀងៗខ្លួន។នៅពេលដែលចូលមកកាន់តុរបស់ខ្លួនជីមីនបានដាក់គូថអង្គុយចុះ រួចជុងហ្គុកបាននិយាយទៅកាន់គេថា]

« ឯងទំនេរដែរអត់ថ្ងៃនេះ? »
« ថ្ងៃនេះនឹងថ្មើរណាទៅ? »

« គឺពេលចេញពីរៀននោះអីថ្ងៃនេះជាថ្ងៃសៅរ៍ក្រែងរៀនតែមួយម៉ោងទេមែនទេ »

ជាមិត្តណា៎បាទWhere stories live. Discover now