Ep : 14

131 13 3
                                    

//ផ្ទះរបស់ត្រកូលចន//

បន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាយូរចុងហ្កុកក៏បានត្រឡប់មកដល់ផ្ទះរបស់គេវិញ។នៅពេលដែលគេឈានជើងចូលមកដល់ក្នុងផ្ទះម៉ាក់របស់គេរត់ទ្រេបត្រហបដើម្បីទៅទទួលស្វាគមន៍កូនទាំងភ្ញាក់ផ្អើលព្រោះការត្រឡប់វិលវិញរបស់គេមិនបានជូនដំណឹងដល់អ្នកផ្ទះមុនឡើយ។ម៉ាក់របស់គេក៏យកអីវ៉ាន់របស់គេរួចក៏នាំគេចូលទៅក្នុងផ្ទះ។គ្រាន់តែឃើញកូនភ្លាមឪពុករបស់គេក៏បានស្រវារត់មកកូនរួចក៏សួរកូន ប៉ុន្តែមុននឹងសួរគាត់ក៏បាននាំកូនរបស់គាត់ទៅអង្គុយនៅក្នុងតុ

<< នេះសុខសប្បាយដែរទេកូនយ៉ាងម៉េចហើយទៅរៀននៅទីនោះយ៉ាងម៉េចដែរមានអីញ៉ាំគ្រប់គ្រាន់ដែរឬអត់ធ្វើការយ៉ាងម៉េចហត់ទេរាល់ថ្ងៃ? >>

<< អូយលោកប៉ា លោកប៉ាសួរច្រើនបែបនេះតើឱ្យកូនឆ្លើយពីណាទៅណាមុនទៅ >>

<< អឺៗឥឡូវមិនបាច់ឆ្លើយជាមួយប៉ាក៏បានប៉ុន្តែប៉ាចង់សួរថាហេតុអីក៏ត្រឡប់មកវិញរៀនចប់ហើយមែនទេអត់ទេបើសិនជារៀនចប់ហើយក៏ត្រូវតែប្រាប់ប៉ាឲ្យទៅជួយអបអរសាទរដែរ។ >>

<< បងសួរមួយៗសិនទៅគ្រាន់តែកូនមកលេងបន្តិចសោះហេតុអីក៏និយាយលឿនខ្លាំងយ៉ាងនេះ >> អ្នកស្រីចនបានថាឲ្យប្ដីរបស់ខ្លួន

<< មកពីបងសប្បាយចិត្តពេកហ្នឹងណានេះបែកកូនពីរឆ្នាំបីឆ្នាំឥឡូវហើយ។អូនមិននឹកកូនទេមែនទេ >>

<< អូននឹកតើប៉ុន្តែទុកឱ្យអូនជាអ្នកសួរបងចាំតែស្ដាប់របៀបអូនសួរទៅបានហើយ។ >> អ្នកស្រីចននិយាយរួចក៏បែរទៅរកជុងហ្គុក

<< អ្នកម៉ាក់កុំទាន់អាលសួរអីបានទេខ្ញុំហេវណាស់មានអីញ៉ាំដែរឬអត់?? >>

<< ចាំម៉ាក់ទៅរៀបចំអីឱ្យកូនញ៉ាំកុំភ័យប៉ុន្តែឆ្លើយជាមួយម៉ាក់សិនមកម្ហូបម៉ាក់រៀបចំឆ្អិនរួចអស់ហើយថារៀបនឹងញ៉ាំជាមួយប៉ាឯងតែឯងក៏មកដល់តែម្ដងទៅ >>

<< អ្នកម៉ាក់ចង់សួរអីក៏សួរមក >>

<< ហេតុអីក៏ត្រឡប់មកផ្ទះថ្ងៃនេះចង់ឈប់រៀនហើយមែនទេ?? >>

ជាមិត្តណា៎បាទWhere stories live. Discover now