Episode 9

73 12 1
                                    

      រាងកាយដ៏រឹងមាំប្រែជាទន់ខ្សោយគ្មានកម្លាំង ជីវិតដែលមិននឹកគិតស្មានដល់ថានិងកើតរឿងអាក្រក់ វាក៏កើត
មានឡើង។

      ជាច្រើនសប្តាហ៍កន្លងផុតទៅ Jimin កាន់តែស្គមជាងមុន ហាក់ដូចជាគ្មានសាច់គ្មានឈាមនៅក្នុងខ្លួនតតែសោះ។

    មន្ទីរពេទ្យ...

"Jimin" Hoseok ដើរមកក្បែរគ្រែរបស់អ្នកជំងឺដែលអ្នកនៅលើគ្រែនោះជា Jimin ដែលគេងលើគ្រែហាក់គ្មាន
កម្លាំងកំហែង។

"ឯងនិងមិនអីទេ យើងជឿជាក់ឯង" Taehyung កាន់ដៃមិត្តសម្លាញ់ស្របនិងទឹកភ្នែកកំពុងតែស្រក់ចុះមកជាមួយនិងក្តីសោកសៅព្រោះតែ Jimin ធ្លាក់ខ្លួនមួយរំពេច។

"..." Jimin ងួកក្បាល ស្រក់ទឹកភ្នែកតាមកន្ទុយភ្នែក។

"ដល់ពេលហើយ" គិលានុបដ្ឋាក ចូលមកក្នុងបន្ទប់ដើម្បីផ្តល់ដំណឹង។

"យើងចាំឯងនៅទីនេះ កុំគិតពីរឿងអ្វីទាំងអស់ក្រៅពីកម្លាំងចិត្តដែលឈ្នះ" Taehyung អង្អែលក្បាលរបស់ Jimin ជាការផ្តល់កម្លាំងចិត្ត មិត្តភាពដ៏ស្រស់ស្អាតមួយនេះគង់វង្សមិនសាបសូន្យ។

      បន្ទាប់ពីក្រុមគ្រូពេទ្យរុញគ្រែចេញ
ទៅបន្ទប់ធ្វើការវះកាត់ Taehyung ក៏ស្រក់ទឹកភ្នែក។

"Tae...! កុំយំអី  Jimin និងមិនអីទេ" Hoseok ចូលមកក្បែរ Taehyung ព្រម
ទាំងហុចក្រដាស់ឱ្យទៅTaehyung។

"មិនគួរណាគេលាក់បាំងបានទេ"

"Jimin មិនចង់ឱ្យពួកយើងពិបាកទើប ខ្ញុំជឿថាគេនិងមិនអីទេ" Hoseok

"ខ្ញុំចង់ប្រាប់រឿងនេះទៅលោក
NamJoon" Taehyung

"កុំអីល្អជាង ! ពេលនេះគេមានអនាគតភរិយាហើយ ម្យ៉ាងតែនាំខាតពេលរបស់គេទេ"

"ខ្ញុំគ្រាន់តែចង់ឱ្យគេមកនិយាយខុស
ត្រូវជាមួយនិង Jimin ប៉ុណ្ណោះ ប្រសិន
បើអាចនិយាយគ្នារកខុសត្រូវបាន ពួក
គេទាំងពីក៏អាចជាមិត្តនិងគ្នា"

"រងចាំ Jimin ចេញពីបន្ទប់វះកាត់សិនទៅ" Hoseok

     Skip...

     ប៉ុន្មានម៉ោងក្រោយមក Jimin ក៏ចេញពីបន្ទប់វះកាត់គេងសន្លប់ស្តូក
ស្តឹងនៅលើគ្រែដោយមានក្រុមគ្រូពេទ្យជួយមើលថែ។

      NamJoon បានដំណឹងនេះពី Hoseok ហើយនាយក៏បានមកមន្ទីរពេទ្យមកមើល Jimin ដោយមិននឹកស្មានដល់។

"ខ្ញុំគិតថាលោកមិនមកហើយតើ" Hoseok ឃើញ NamJoon ដើរមកក៏និយាយឡើង។

" Jimin យ៉ាងម៉េចហើយ" NamJoon មិនសាំញាំច្រើនឡើយ។

"Jimin ក្នុងបន្ទប់ សន្លប់មិនទាន់ដឹងខ្លួនទេ" Hoseok

"ចុះតើគេកើតអី?"  NamJoon

"Jimin មហារីកក្រពះ ប៉ុន្តែនៅអាចព្យាបាលបាន គេត្រូវសម្រាកព្យាបាល មុននេះក្រុមគ្រូពេទ្យប្រាប់ថា Jimin ខ្សោយណាស់ បេះដូងរបស់គេក៏លេងដូចពីមុនពេលនេះរាងកាយទាំងមូលរបស់គេខ្សត់ខ្សោយខ្លាំងណាស់" Taehyung រ៉ាវរាប់ប្រាប់ទៅកាន់នាយតាមអ្វីដែលគ្រូពេទ្យបានប្រាប់។

"ចូលទៅមើលគេទៅ" Hoseok 

"..." NamJoon សម្លឹងមុខរបស់ Hoseok បន្តិចហើយក៏បើកទ្វារចូលទៅ។

    នាយបោះជើងប្រាំជំហ៊ានយ៉ាងស្ងប់
ស្ងាត់សម្លឹងមើលទៅសភាពរបស់ Jimin
ដែលកំពុងតែដេកស្តូកស្តឹងមានអុកស៊ីសែនជាប់និងចម្រុះ សេរ៉ូមជាប់និងដៃប្រដាប់ពិនិត្យជីបចរជាប់ដៃម្រាមដៃចង្អុលយ៉ាងគួរឱ្យអាណិត។

     NamJoon មិនអាចហាមខ្លួនឯងមិនឱ្យស្រក់ទឹកភ្នែកបានតតែសោះបន្ទាប់ពីបានឃើញសភាពរបស់អ្នកដែលគេងនៅលើគ្រែនោះតតែសោះ។

"..." នាយអង្គុយចុះលើកៅអីក្បែរគ្រែ ចាប់ដៃរបស់ Jimin មកកាន់។

"ឈឺខ្លាំងទេ? Jimin ហត់ដែរទេ? ហេតុអីអ្នកដែលឈឺចាប់ខ្លាំងជា Jimin? ខ្ញុំសូមទោសដែលយល់ច្រលំ" NamJoon 
យកដៃរបស់ Jimin មកផ្អឹបនិងថ្ពាល់ទាំងទឹកភ្នែកស្រក់។

"ខ្ញុំសូមទោស" NamJoon ពោលទាំងអួលដើម ក  មិនដឹងគួរតែបន្តនិយាយអ្វីទៀតឡើយ គ្រប់យ៉ាងវាហាក់ដូចជាណែនត្រឹមទ្រូង។

"ពេលនេះវាយឺតពេលណាស់ទៅហើយ ខ្ញុំពិតជាសូមទោស ប្រសិនបើពួកយើងអាចនៅជាមួយគ្នាបានខ្ញុំនិងមើលថែ Jimin ឱ្យល្អជាងនេះ" NamJoon

       Jimin ហូរទឹកភ្នែកចុះមកបន្ទាប់ស្តាប់បាននិងទទួលដឹងថា NamJoon កំពុងតែនិយាយអ្វីបើទោះពេលនេះខ្លួននៅមិនទាន់មានកម្លាំងនូវក្នុងការក្រោកឡើងមក។

To be continued


     

ម្ចាស់បេះដូងWhere stories live. Discover now