Episode 1 ~ let them be them, let us be us
[Author's POV]
«អូយ! ជួយផង! ជួួយ!» បុរសមាឌធំល្មម 2 នាក់ស្រែកឆោឡោ ព្រោះត្រូវគេវាយមិនប្រណីដៃ ហើយអ្នកវាយនេះ គឺជានារីដ៏ស្រស់ស្អាតម្នាក់ទៀត! ហេតុអ្វីឃោរឃៅយ៉ាងនេះ!?
«ហ៊ានធ្វើបាប Jihae យើងផងហេ៎?! ឯងមិនស្គាល់រស់ហើយអានាង!» នាងអុកពួកវាម្នាក់ 2-3 ជង្គង់ រួចក្របួច-កអាវពួកវាជាប់
«អូយ! បងស្រី! ខ្ញុំឈប់ហើយ! ខ្ញុំដឹងខុសហើយ!» ពួកវាអង្វរផង សំពះផង.. តែ..
«ហៅយើងថាបងទៀត! យើងមុខក្មេងជាងពួកឯង ហើយពួកឯងមកហៅយើងថាបងចឹងឬ?!» នាងចាប់បោកក្បាលពួកវាចូលគ្នា រួចក៏រុញពួកវាឲ្យដួលទៅនឹងដី។ មិនចាំយូរ ពួកវារត់យកងាប់ព្រោះខ្លាចឈឺសាច់ម្ដងទៀត។ ឯនាងម្នាក់នេះវិញបែរមករកមិត្តភក្តិរបស់នាងដែលអង្គុយនឹងដី
« Jihae-ah ឯងមិនអីទេអី?» Sunhee សួរ ព្រមទាំងលើកនាងឡើងថ្នមៗ
«កុំតែបានឯងមកទាន់ទេ Sunhee.. កុំអីយើងបាក់-កបាត់ទៅហើយ» នាងនិយាយទាំងមុខប្រឡាក់ដី ឯមាត់ជាប់ឈាមតិចៗ ព្រោះអំបាញ់មិញពួកនោះរុញនាងឲ្យដួលនឹងដីផ្កាប់មុខច្រើនដងមកហើយ
«ពួកនេះសង្ស័យតែជាពួកមកថ្មីហើយយ៉ាង បានជាហ៊ានមករករឿងដាក់ខ្លួនបែបនេះ ជាសំណាងរបស់ពួកវាហើយដែល Chaeyeon មិននៅ បើមិនអញ្ចឹងទេ ពួកវានឹងត្រូវចាកចេញពីទីនេះយ៉ាងវេទនាបំផុត!» Sunhee ឈរច្រត់ចង្កេះរអ៊ូនៅមុខ Jihae ឯភ្នែកវិញសម្លក់ទៅទិសដៅដែលពួកនោះបានរត់ទៅ
«ចុះនាងនៅឯណា?»
«យី!? ឯងបាត់បង់ការចងចាំមែននឹង? ធ្វើមើលតែមិនដឹង យាយប៉ិនឹងដែលមករៀនទាន់ពេលដែរ?! បើដែល មានតែអច្ឆរិយៈ!»
«អើមែនវ៊ី!»
«ជិតដល់ម៉ោងចូលរៀនឥឡូវហើយ ទៅបន្ទប់ជាមួយយើងមក ឯងត្រូវទៅផ្លាស់ខោអាវចេញ មើលន៎! សុទ្ធតែដី! ហើយចាំយើងលាងរបួសឲ្យឯង» Sunhee មើលនាឡិកាហើយនិយាយទៅកាន់ Jihae
«okayyyyy» Jihae
||
«សូមទោសផងអ្នកប្រុស ពួកខ្ញុំព្យាយាមអស់ពីសមត្ថភាពហើយ តែលោកយាយម្នាក់នោះមិនព្រមចេញពីផ្ទះនោះទេ ទោះបីជាយើងឲ្យតម្លៃខ្ពស់ប៉ុណ្ណាក៏ដោយ» ជំនិតប្រុសម្នាក់ និយាយទៅកាន់ចៅហ្វាយរបស់គេតាមទូរស័ព្ទ
YOU ARE READING
Falling For You (KH) ✓
Fanfictionនាងជាប់ពាក់ព័ន្ធជាមួយគេ ក៏ព្រោះតែគេគឺជាម្ចាស់បំណុលរបស់ប៉ានាង។ debt au. [COMPLETED]