3

582 37 0
                                    

Episode 3 ~ I want it this love, I want it real love

[Author's POV]

Meanwhile ..

Chaeyeon និង Jihae កំពុងតែដើរទៅដើរមកក្នុងបន្ទប់របស់ពួកគេទាំងអារម្មណ៍ភ័យព្រួយ ព្រោះបាត់នាងតាំងពីល្ងាច

«Jihae ធ្វើយ៉ាងម៉េចទៅនេះ!?»

«ចាំនាងបន្តិចសិនទៅ! នាងគ្រាន់តែចង់នៅម្នាក់ឯងប៉ុណ្ណោះ»

«អត់ទេ! បើនាងគិតខ្លីទៅគិតយ៉ាងម៉េច?!»

«គ្មានទេ! នាងមិនមែនគ្រាន់តែរឿងតូចតាចបែបនេះ ទៅគិតខ្លីដូចឯងនិយាយទេ នាងរឹងមាំជាងឯងគិតទៅទៀត» Jihae និយាយ

«យើងខ្លាច..»

ក្រាក..

ទ្វារបន្ទប់ត្រូវបានបើក លេចចេញនូវរូបរាងរបស់ Sunhee ធ្វើឲ្យពីរនាក់នេះចំហមាត់

«Sunhee..» Chaeyeon និង Jihae ហៅឈ្មោះនាងហើយរត់ទៅរកនាង

«ភើយ Sunhee យើងភ័យឡើងញ័របេះដូងហើយនេះ!! ឯងទើបមកពីណា?» Chaeyeon សួរ

«...» Sunhee មិនបានឆ្លើយទេ នាងដើរចេញពីពួកគេទាំងពីរទៅរកគ្រែ ហើយទម្លាក់ខ្លួនលើនោះ រួចក៏គេងបាត់ទៅ

«យើងធុំក្លិនស្រា..» Jihae និយាយ Chaeyeon ក៏ងក់ក្បាលយល់ស្រប

||

[ព្រឹក]

[Sunhee's POV]

«អ៊ើយ!!!» ខ្ញុំពត់ខ្លួនតាមតែអាចធ្វើទៅបាន ព្រោះពេលនេះខ្លួនខ្ញុំពិតជាចុករោយណាស់ ចង់តែដេកទៅវិញទេ តែ..

«អ៊ី?!» ម៉េចបានជាខ្ញុំស្ថិតនៅក្នុងឈុតគេងរបស់ខ្ញុំទៅវិញ? ទាំងដែលខ្ញុំមិនបានចាំសោះថាខ្ញុំបានប្ដូរវានៅពេលណា..

«ម៉េចក៏ចឹង? ក្រែងម្សិលមិញ V... » នឹកឃើញដល់រឿងម្សិលមិញខ្ញុំចង់តែយំទេ.. តែស្ដាយណាស់ អស់ទឹកភ្នែកបាត់ហើយ ចង់យំក៏យំមិនចេញដែរ អ្វីដែលចម្លែកនោះគឺ.. ខ្ញុំបានយល់សប្តិពីរឿងប្លែកៗ ហើយវាដូចជាការពិតចឹង.. បិះតែធ្វើឲ្យខ្ញុំជឿវាទៅហើយ កាន់តែមិនយល់ទៀតនោះ.. ម៉េចខ្ញុំចាំមុខប្រុសម្នាក់ក្នុងយល់សប្តិនោះបានច្បាស់ល្អម្ល៉េះ?!

Falling For You (KH) ✓Where stories live. Discover now