Episode 5 ~ Where the party YAH?! (PART 2)
[V's POV]
Ring~ Ring ~ Ring
«អាឡូម៉ាក់? មានការអីមែនទេ?» ខ្ញុំនិយាយ
«ម៉ាក់ចង់ឲ្យឯងត្រឡប់មកវិញ ថ្ងៃនេះ» គាត់និយាយសម្លេងមាំ ដូចរាល់ដង
«មានរឿងអីមែនទេម៉ាក់? ខ្ញុំថ្ងៃនេះប្រហែលជាមានការ ទើប..» ខ្ញុំក៏បានដឹងពីរឿង Party នោះដែរ.. ព្រោះវានឹងធ្វើឡើងនៅផ្ទះ Jungkook ទើបគេបបួលខ្ញុំទៅលេងៗ
«មិនបាន ឲ្យមកថ្ងៃនេះ ត្រូវតែមក» គាត់រៀងដំឡើងសម្លេងជាងមុន.. តាំងពីតូចដល់ធំគ្មានលើកណាដែលខ្ញុំអាចបដិសេដគាត់បានទេពេលដែលគាត់ដំឡើងសម្លេងដាក់ខ្ញុំ
«បាទម៉ាក់ ខ្ញុំនឹងទៅដល់បន្តិចទៀតនេះ» គាត់ក៏ចុចបិទ..
«Hey!~» Sunhee កេះខ្ញុំពីក្រោយខ្នង ខ្ញុំងាកទៅភ្លាមក៏ឃើញនាងញញឹមភ្លែត.. ស្នាមញញឹមមួយនេះ..
«និយាយទូរស័ព្ទមែនទេ?» នាងសួរ
«ហឹម.. នឹងហើយ អូនមានការអីមែនទេ?» ខ្ញុំសួរបកទៅវិញ
«គឺ.. អូនមកសួរនឹងណា៎ថាបងទៅ Party ដែលគេបបួលអត់?» មើលទៅនាងមិនដឹងថាវាធ្វើឡើងនៅផ្ទះ Jungkook ទេមើលទៅ
«ទេ បងមិនទៅទេ.. អូនទៅលេងឲ្យសប្បាយចុះ ទើបប្រឡងហើយគួរតែលំហែខួរខ្លះហើយ» បើជាផ្ទះ Jungkook ហើយ.. ខ្ញុំអាចទុកចិត្តឲ្យនាងទៅដោយគ្មានខ្ញុំហើយ
«ហេតុអី? បងមកដែរមក..»
«អត់ទេ បងមានការមិនអាចទៅបានទេ.. ម៉ាក់បងតេរហៅបងទៅផ្ទះវិញ.. មិញនឹង!»
«ហា៎?! មានរឿងអីកើតឡើងមែនទេ?» នាងសួរ
«ប្រហែលជាគាត់នឹកបងហើយ បងមិនអីទេ អូនទៅលេងឲ្យសប្បាយចុះ» ខ្ញុំញញឹមដាក់នាង
«អឹម.. okay.. ចឹងអូនទៅរៀបចំខ្លួនហើយ Bye bye» និយាយចប់នាងក៏ដើរទៅវិញទាំងមុខជូរ
~~~
[Author's POV]
Sunhee ដើរចូូលមកក្នុងបន្ទប់វិញភ្លាម Chaeyeon ដែលទើបតែចេញពីបន្ទប់ទឹកក៏សួរភ្លែត
«Yah ឯងមកវិញហើយហេ៎? យ៉ាងម៉េចហើយ? V ថាម៉េច?»
«គេនឹងត្រឡប់ទៅផ្ទះវិញល្ងាចនេះ ដូច្នេះមិនបានមក Party ជាមួយពួកយើងទេ» រួចនាងក៏ចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ
YOU ARE READING
Falling For You (KH) ✓
Fanfictionនាងជាប់ពាក់ព័ន្ធជាមួយគេ ក៏ព្រោះតែគេគឺជាម្ចាស់បំណុលរបស់ប៉ានាង។ debt au. [COMPLETED]