13

326 31 0
                                    

Episode 13 ~ No regret

[Author's POV]

រយៈពេលជាច្រើនខែបានកន្លងផុតទៅ..

រយៈពេលជាច្រើនខែដែលនាងព្យាយាមគេចពីការគម្រាមពីអ្នកដទៃ..

ពួកគេមិនលើកលែងឲ្យនាង សូម្បីតែមួយថ្ងៃ..

ថ្ងៃណាដែលនាងចូលមកជាន់ក្នុងសាលានេះ ថ្ងៃនោះជាថ្ងៃសយជានិច្ច...

នាងមកឈរនៅនេះម្ដងទៀត..

ខាងមុខទូដាក់សៀវភៅរបស់នាង..

នាងឈរដកដង្ហើមចោលនៅទីនោះ.. ព្រោះ..

ទូនាងត្រូវបានគេធាក់កម្ទេចជាលើកទី 100..

តែនាងក៏ឆ្ងល់ដែរថារាល់ពេលនាងឃើញវាខូច វាតែងតែជួសជុលដូចដើមវិញឲ្យនាងរួចស្រេច.. តែនៅតែមានអ្នកមករុករានទូនេះមិនឈប់ឈរ...

«ហ៊ើយ.. បើដឹងថាមានគេមកធាក់វាឲ្យខ្ទេចហើយ.. នៅចិត្តល្អជួសជុលវាឲ្យខ្ញុំវិញធ្វើអី?» នាងរអ៊ូម្នាក់ឯង.. ហើយទាញសៀវភៅមកដើម្បីយកទៅរៀននៅម៉ោងបន្ទាប់ តែក្រដាសពណ៌ខ្មៅដែលមានអក្សរនៅលើនោះមួយសន្លឹកបានជ្រុះចេញពីសៀវភៅនោះ..

ហើយក្នុងនោះបានដាក់ថា..

'ដរាបណានាងមិនព្រមចេញពីទីនេះ.. យើងនឹងមិនឈប់ឡើយ'

មើលចប់ នាងគ្រវាត់ក្រដាសនោះចោលទៅក្រោយខ្នង.. មិនខ្វល់ថាវាចង់សរសេរបង្កប់ន័យស្អីឲ្យនាងមើលទេ សំខាន់នាងមើលវាឡើងធុញទៅហើយ..

«សរសេរដដែលៗ ពាក្យដដែលៗ មិនចេះធុញទេអីនេះ?» នាងបន្តរៀបសៀវភៅរបស់នាង.. ពួកវាធាក់តែទូឲ្យខ្ទេចទេ មិនបានរុករើស្អីខាងក្នុងឡើយក្រៅពីដាក់ក្រដាសមួយសន្លឹកនៅក្នុងនោះរាល់លើក..

«លើកទីប៉ុន្មានហើយ?» នាងងាកទៅរកប្រភពសម្លេង..

«Jungkook? មកទីនេះធ្វើអី?» ពេលដែលឃើញគេហើយនាងក៏បែរទៅរៀបឥវ៉ាន់បន្ត

«ពួកវាមិនចេះធុញទេហេ៎ស?» Jungkook រើសសន្លឹកក្រដាសពណ៌ខ្មៅនោះមកគ្រវី

«ហាសហាស ពួកវាម៉េចនឹងឈប់? បើពួកវាគិតថាខ្ញុំជាអ្នកក្បត់ V ទៅហើយ?!» នាងនិយាយរួចធ្វើជាសើចដាក់គេ សើចទាំងសោះកក្រោះ

Falling For You (KH) ✓Where stories live. Discover now