18

421 23 0
                                    

Episode 18 ~ Fate

[Author's POV]

រយៈមួយឆ្នាំ.. ដែលនាងទ្រាំ

រយៈមួយឆ្នាំ.. ដែលនាងបានរងចាំ

រងចាំថ្ងៃណាមួយដែលសមស្រប សមស្របសម្រាប់ឲ្យនាងដណ្ដើមយក Yoongi មកវិញ..

ចុះមួយឆ្នាំកន្លងមកនេះនាងនៅធ្វើអ្វី?

នាងព្យាយាមឆក់យកឱកាស ដើម្បីធ្វើអ្វីដែលនាងបានគ្រងទុក.. តែវត្តមានរបស់ Sunhee តែងតែធ្វើឲ្យគម្រោងការណ៍របស់នាងខូចជានិច្ច...

តែលើកនេះមិនដូចគ្នាទេ..

||

«យប់នេះអូនប្រហែលជាមិនបានមកវិញទេ.. អូនចង់ជួបជុំជាមួយមិត្តភក្តិលើកចុងក្រោយ.. ព្រោះពួកយើងរៀនចប់ហើយ» Sunhee.. ដែល ពេលនេះបានក្លាយខ្លួនទៅជាគូដណ្ដឹងពិតប្រាកដរបស់ Min Yoongi ហើយនោះ.. កំពុងតែនិយាយទៅកាន់ Yoongi..

ក៏បានឃើញ.. ថាពួកគេទាំងពីរល្អូកល្អើននឹងគ្នាប៉ុណ្ណា.. ដំបូងឡើយ ពួកគេគិតថាការរៀបការរបស់ពួកគេគ្រាន់តែជាបំណងក្នុងការដេញ JaeEun ចេញពីជីវិតរបស់ Yoongi តែប៉ុណ្ណោះ..

តែ Yoongi លួចមានចិត្តលើនាង.. តាំងពីដំបូង.. គ្រាន់តែគេយកពាក្យថា 'មនុស្សជំនួស' មកបិទបាំងបន្លប់អារម្មណ៍តែប៉ុណ្ណោះ..

តែពេលនេះ.. គេយល់ពីអារម្មណ៍របស់គេហើយ.. ពួកគេយល់ពីអារម្មណ៍ពិតរបស់ខ្លួនឯងហើយ..

«ហើយបងល្មមឈប់ទៅគេងនៅកន្លែងរបស់បងពេលអូនមិននៅហើយ ព្រោះអូនមិនទុកចិត្តទេ.. ថាទីនោះមាននរណាឆ្លងកាត់ខ្លះ» Sunhee និយាយ ឯ Yoongi ក៏ទាញនាងឲ្យមកអង្គុយលើភ្លៅគេ

«បើនៅទីនេះ កាន់តែមិនទុកចិត្ត» Yoongi និយាយហើយកើយក្បាលគេនៅលើស្មានាង

«មានអីដែលមិនគួរឲ្យទុកចិត្តនោះ? បើប៉ាម៉ាក់នៅទីនេះនឹង» នាងនិយាយ..

តែពួកគេមិនបានដឹងទេ ថាមានមនុស្សកំពុងតែឈរស្ដាប់ពួកគេនៅខាងក្រៅ.. នាងញញឹមចុងមាត់ហើយដើរតម្រង់ទៅបន្ទប់របស់នាងវិញ..

||

[យប់]

Yoongi ចុះមកខាងក្រោមដើម្បីយកទឹកផឹក តែក៏ប្រទាក់ភ្នែកនឹងមនុស្សស្រីម្នាក់ពាក់ឈត់គេងយប់ កំពុងតែអង្គុយនៅលើសាឡុង ដូចជាំកពុងចាំនរណាម្នាក់..

Falling For You (KH) ✓Where stories live. Discover now