Episode 14 ~ Let go
[Author POV]
បន្ទាប់ពី Drama ទាំងនេះបានបញ្ចប់..
ទេ..
DRAMA មួយនេះមិនដែលបានបញ្ចប់ទេ..
កុំភ្លេចថា.. នៅមានមនុស្សមួយចំនួន ដែលមិនបានយកខួរទៅគិត.. ហើយពួកគេកំពុងតែតាមយាយីនាងមិនទាន់ឈប់ឡើយ
នាងមកឈរនៅទីនេះដដែល..
ទូដាក់សៀវភៅដែលត្រូវគេធាក់វាឲ្យខ្ទេចរាល់ពេលដែលនាងឈរនៅខាងមុខវា
នាងដកដង្ហើមធំហើយដើរទៅយកសៀវភៅដូចរាល់ដង.. រួចនាងដើរតម្រង់ទៅថ្នាក់រៀនរបស់នាង..
ដើរចូលមកដល់ក្នុងបន្ទប់.. សិស្សគ្រប់គ្នាធ្វើទឹកមុខស្អប់ខ្ពើមដាក់នាង.. លើកលែងតែអ្នកដែលដេកក្រាបលើតុហើយមិនខ្វល់ពី Drama ទាំងនេះ.. ត្រូវហើយ.. និងមិត្តភក្តិរបស់នាងពីរនាក់ទៀតដែលមិនទាន់មកដល់
'Selfish B*tch'
'MotherF*cker'
'Slut'
'Go away'
'I hate you'
ពាក្យទាំងនេះត្រូវបានពួកគេយកស្អីៗមកគូសនិងកោសពេញតុឈើរបស់នាង.. ហើយវាទើបតែមានថ្មីៗនេះឯង..
ទេ.. គឺអំបាញ់មិញ..
នាងឈប់ខ្វល់ពីវាហើយ.. ចង់ធ្វើស្អីទៀតក៏ធ្វើទៅ.. ចាត់ទុកថាដើរកាត់ឆ្កែដែលគ្មានម្ចាស់ប្រដៅទៅចុះ៕
||
«Sunhee!!» V ស្រែកហៅនាងព្រមទាំងកាន់ដៃ Hana ចូលមកជាមួយផងដែរ.. ពេលនេះក៏ជាពេលដែលសិស្សគ្រប់គ្នានាំគ្នាចេញពីរៀនអស់ហើយនៅឡើយតែ Sunhee ដែលកំពុងរៀបចំសៀវភៅដាក់ចូលក្នុងកាតាប
នាងញញឹមដាក់ពួកគេ ពួកគេក៏ដូចគ្នា..
«មានការអីមែនទេ?» នាងសួរ.. ព្រមទាំងទាញកាតាបដែលទុកលើតុមកស្ពាយ
«គឺពួកយើងចង់មកអរគុណនាងណា៎! Sunhee! នាងជួយពួកយើងច្រើនណាស់! បើគ្មាននាងពួកយើងក៏មិនដឹងទៅជាយ៉ាងណាដែរ..» V និយាយ..
«ឈប់សិន..» Hana និយាយព្រមទាំងប្រលែងដៃចេញពី V ហើយដើរទៅមើលតុរបស់ Sunhee.. ឯ V ក៏ឱនទៅមើលតាម
YOU ARE READING
Falling For You (KH) ✓
Fanfictionនាងជាប់ពាក់ព័ន្ធជាមួយគេ ក៏ព្រោះតែគេគឺជាម្ចាស់បំណុលរបស់ប៉ានាង។ debt au. [COMPLETED]