☔ Before The Rain ☔ Ep 1

1.2K 37 1
                                    

06/03/2019

[ម៉ោង8ព្រឹកនៅអាហារដ្ឋានស៊ុបចង្កាក់SEOUL]

>>Yera! នាងឆាប់មកនេះ!យកម្ហូបទៅអោយភ្ញៀវ<<
>>ចា៎ទៅហើយ<<

Yeraរត់ទៅលើកម្ហូបដែលចេញមកពីចុងភៅហើយកាន់ទៅអោយភ្ញៀវដែលជាមនុស្សប្រុសដែលមានរាងខ្ពស់សង្ហាអង្គុយបែរមុខទៅបង្អួចខាងក្រៅហាង

>>នេះលោក!អាហារដែលលោកបានកម្មង់មុននេះ!<<
>>បាទអរគុណ!<<

Taehyungនិយាយអរគុណនាងរួចហើយក៏មើលទៅក្រៅបង្អួចហាងបន្តដែលមានភ្លៀងធ្លាក់មករឹមៗ

>>អ៊ឹម...តើលោកប្រុសត្រូវការភេសជ្ជៈដែរទេ?<<

Yeraអោនសួរទៅអ្នកកម្ល៉ោះដែលមានទឹកមុខស្រពោនមិនរីកសោះនិយាយទៅមុខគេដូចត្រូវគេយកទៅបាញ់ចោល😒

>>អ្នកនាង?<<

អ្នកកម្លោះយកដៃកេសស្មារបស់រាងតូច

>>ចា៎?<<

Yeraសួរទៅវិញទាំងឆ្ងល់

>>តើអ្នកនាងចូលចិត្តមើលភ្លៀងធ្លាក់ទេ?<<
>>គេម្នាក់នេះឆ្កួតជ្រូកទេដឹង<<

Yeraនិយាយក្នុងចិត្តតែមិនហ៊ានឆ្លើយនឹងសំនួររបស់អ្នកកម្ល៉ោះ

>>មិនអីទេ នាងទៅធ្វើការចុះ<<

គេមិនដេញដោរទៀតព្រោះឃើញនាងតូចធ្វើមុខស្លើរមិនយល់ពីអ្វីដែលគេនិយាយហើយក៏អោយនាងទៅធ្វើការនាងវិញ

>>ចុះភេសជ្ជៈ?លោកមិនត្រូវការទេមែនទេ?<<
>>បាទមិនត្រូវការទេ!ត្រឹមមើលទឹកភ្លៀងក៏មានអារម្មណ៍ថាឆ្អែតដែរ<<

និយាយហើយក៏ងាកមើលទៅខាងក្រៅដោយអារម្មណ៍របស់គេមិនដឹងអន្លង់អន្លោចដល់ណាទេធ្វើអោយនាងតូចដើរចេញពីអ្នកកម្ល៉ោះយ៉ាងលឿនព្រោះមើលទៅដូចជាមិនសូវស្រួល

>>ម្នាក់នេះមើលទៅរាងកាយស្អាតបាតដែរតែដូចមនុស្សសរសៃប្រសាទមិចក៏មិនដឹង ទេ អ៊ុស-<<

Yeraរអ៊ូម្នាក់ឯងរងូវៗតែភ្លេចខ្លួនក៏ដើរបុកមនុស្សជើងកាងមួយក្រុមហើយស្របពេលនោះនាងកាន់ម្ហូបដែលសល់ពីភ្ញៀវដែលញាំហើយ ខណ:នោះម្ហូបដែលសល់ក៏ជះចេញមកលើមនុស្សប្រុសដែលជាមេក្នុងចំណោមជើងកាងទាំងនោះ ទឹកមុខពួកគេកាចសាហាវខ្លាំងណាស់ធ្វើអោយក្មេងស្រីភ័យហើយញ័រដៃទទ្រើត ព្រមទាំងប្រញាប់យកកន្សែងមកជូតអោយភ្ញៀវ

☔Before The Rain☔ /// Completed///Where stories live. Discover now