☔ Before The Rain ☔Ep 22

373 24 0
                                    

»អស់រយ:ពេល2អាទិត្យដែលរាងតូចស្នាក់នៅក្នុងមន្ទីពេទ្យនិងច្រើនតែនៅជាមួយJungkookជានិច្ច ចំណែកឯTaeក៏ទៅធ្វើការតាមធម្មតាតែMinaតែងតែនៅជិតគេដូចគ្នា«

»នៅក្នុងផ្ទះ«

Ms.Kim : ថ្ងៃនឹងជាថ្ងៃដែលYeraចេញពីមន្ទីពេទ្យហើយត្រូវទេ?!!
RM : បាទអ្នកម៉ាក់!!!
Ms.Kim : ល្អណាស់ ម៉ាក់នឹងរៀបចំកម្មវិធីស្វាគមន៍កូនប្រសាររបស់ម៉ាក់ត្រឡប់មកវិញ!! ពួកឯងឆាប់ទៅទិញប៉ែតប៉ោងហើយគ្រឿងសម្ហារ:សម្រាប់អបអរមកអោយអស់មក!!!
All : បាទអ្នកម៉ាក់!!!

»In Mart«

Suga : គួរទិញអីហា៎??
Jhope : មិនដឹងទេស....ខ្ញុំទៅទិញការ៉េមសីុសិន!! »ថាហើយក៏រត់ទៅទិញគ្មានខ្វល់ក្បាលអាណា«
Jin : អាហូបធ្វើខ្លួនប្លែកៗតាំងពីថ្ងៃដែលYeraនៅមន្ទីពេទ្យម្ល៉េះ...ពួកហែងគិតចឹងអត់?
RM : ត្រូវហើយ!! ខ្ញុំឃើញគាត់ដើរញញឹម អង្គុយក៏ញញឹម យាយទៅដូចគាត់កាលពីមុនដែលគាត់មានMinaចឹងឯង....
Suga : យាយចឹងម្នាក់ស្រីដែលឈ្មោះMinaនឹង នៅឯណា៎?? យើងដូចជាខានឃើញគេយូរហើយ!!
RM : ខ្ញុំធ្លាប់ជួបគេកាលពីសប្តាហ៍មុន...តែដូចជាមនុស្សគ្មានព្រលឹងនៅក្នុងខ្លួនចឹង...
Jin : គេយ៉ាងម៉េចហា៎ ប្រាប់តិចមើល....
RM : គឺថ្ងៃនោះ....

»បកទៅកាលដែលRMជួបMinaនៅតាមផ្លូវធ្វើការរបស់គេ«

RM : Mina???!!! »គេស្រែកហៅនាងតាមកញ្ចក់ឡានតែMinaមិនបានលឺគេនោះទេ រួចហើយគេក៏ឈប់ឡានរត់តាមMina« Ehhh?? ឈប់សិន!! »គេទាញដៃនាងអោយមើលមកគេ«
Mina : អ្នកណានឹង?? »នាងនិយាយដោយសម្លេងខ្សាវៗ«
RM : គឺខ្ញុំណា...គឺខ្ញុំជាប្អូនប្រុសរបស់បងហូប!!
Mina : ចា៎...»ថាហើយគេក៏បែរខ្នងប្រុងដើរតទៀតតែRMទាញដៃនាងមកវិញ«
RM : បងស្រីមានរឿងអីមែនហេ៎?? ហេតុអីបានជាទឹកមុខស្លេកស្លាំងយ៉ាងនេះ??
Mina : ស្លេកស្លាំង?? ឯងមើលច្រឡំហើយ...បងមិនអីទេ...
RM : មិនអីយ៉ាងម៉េច!!?? មើលទឹកមុខបងនោះដូចគ្មានវិញ្ញាណក្នុងខ្លួនសូម្បីតែបន្តិច...ម៉ោះបងទៅមន្ទីពេទ្យ!!
Mina : អត់ទេបងមិនទៅទេ!!
RM : បងកុំរឹងបានអត់??!! ហើយបងមានរឿងអីបានជាបែកជាមួយបងហូប?? បងដឹងទេថាគាត់ពិបាកចិត្តយ៉ាងណា??!!!
Mina : សុំទោសផង បងមិនបានពាក់ព័ន្ធនឹងគាត់ទៀតទេ...ហើយបើឯងមកគ្រាន់តែចង់និយាយពីរឿងនេះក៏ឯងទៅធ្វើការរបស់ឯងវិញទៅល្អជាង...
RM : បងស្រី....ខ្ញុំ...»គេនិយាយមិនទាន់ចប់ផងឡានមួយគ្រឿងទៀតក៏បើកត្រូវទឹកដែលដក់នៅលើថ្នល់ជះមកពួកគេតែរាងក្រាស់ក៏អោបនាងភ្លាមៗ« បងមិនអីទេមែនហេ៎??
Mina : មិនអីទេអរគុណហើយ!! »ថាហើយក៏រុញរាងក្រាស់ចេញ ចំណែកឯមុខរបស់RMក៏ប្រែមកជាក្រហមមួយរំពេច«
RM : ខ្ញុំកើតអីនឹង?! ហេតុអីបានជាបេះដូងខ្ញុំលោត?! ជាសញ្ញាស្អីនឹងហា៎?? »គេនិយាយនៅក្នុងចិត្ត តែក៏មិនភ្លេចមើលទៅMinaដែលដើរទៅតែឯងដែរ« Ehhh!!! បងស្រី!! ឈប់សិន!!!
Tarim : អ្វីនឹង?? ហេតុអីក៏នាងច្របក់នឹងមិនប្រាប់រឿងក្នុងចិត្តរបស់នាងអោយទៅម្នាក់ប្រុសនោះទៅ!! ហឺយយយ មិនកើតទេខ្ញុំគួរតែចូលក្នុងរាងកាយរបស់នាងទើបបាន!! »ថាហើយក៏ប្រុងសណ្ឋិតក្នុងខ្លួនរបស់Minaតែគេក៏រាចិត្តវិញ« អេ៎ មិនកើតទេ ចាំមើលស្ថានភាពតទៀតសិន!!
Mina : ចេញពីខ្ញុំសិនទៅ!!! »នាងស្រែកគំហកដាក់រាងក្រាស់«
RM : គឺ--- »គេនិយាយមិនចេញរួចក៏បណ្តោយអោយនាងដើរទៅតែឯង«

☔Before The Rain☔ /// Completed///Where stories live. Discover now