☔ Before The Rain ☔Ep 21

401 25 0
                                    

Taemin : ស្រីម្នាក់នឹងមែនហេ៎ដែលធ្វើអោយមិត្តភក្តិរបស់យើងក្លាយជាបែបនេះ??!!!

»នៅពេលនោះព្រលឹងរបស់Taeminក៏ហោះទៅជិតMina ប្រុងនឹងច្របាច់ករបស់នាងតែពេលនោះទូរស័ព្ទរបស់Minaក៏ស្រាប់តែរោទ៍ហើយនាងលើកទទួលទាំងញ័រដៃ«

»In Call«

Dad Mina : មីកូនចង្រៃ!! មិចក៏ងែងធ្វើអោយខូចកិច្ចការរបស់យើងហា៎!!! ឆាប់មកផ្ទះភ្លាម មុននឹងអញសម្លាប់ម៉ែនាងឯង!! »គេស្រែកចេញពីទូរស័ព្ទនាងលឺៗហើយក៏ចុចបិទភ្លាមតែម្តង ចំណែកឯទឹកភ្នែករបស់Minaក៏ចាប់ផ្តើមស្រក់ហើយវាក៏ធ្វើអោយTaeminចាប់ផ្តើមចាប់អារម្មណ៍ទៅលើរឿងរបស់នាង«
Mina : ឯងកំពុងតែធ្វើអីនឹងហា៎Mina??!!! »គេវៃទ្រូងខ្លួនឯងខ្លាំងៗ«

»ត្រឡប់មកដល់ផ្ទះរបស់Mina«

»រាងស្តើងប៉ោះជំហានមួយៗចូលក្នុងផ្ទះដោយគ្មានព្រលឹងនៅក្នុងខ្លួនអីសូម្បីតែបន្តិច ចំណែកឯព្រលឹងរបស់Tarim *សុំទោសផងណាអេតមីនច្រឡំឈ្មោះTarimដាក់ថាTaemin😅ឥឡូវសុំដូរទៅTarimវិញ😅* ក៏ហោះតាមMinaរហូតមិនអោយដាច់«

Dad Mina : មកនេះភ្លាមមីកូនចង្រៃ!!!»គាត់ស្រែកហើយរត់ចេញពីក្នុងបន្ទប់រួចចាប់បោចសក់Minaខ្លាំងៗ«

*បញ្ជាក់ : ប៉ារបស់Minaគឺជាប៉ាចុងចំណែកឯប៉ាដើមរបស់នាងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ហើយប៉ារបស់នាងក៏មិនចាស់ដែរ គឺក្មេងជាងប៉ាដើមនិងម៉ាក់របស់នាង ហើយគេតែងតែធ្វើបាបរាងកាយរបស់Minaរាល់ថ្ងៃ ក៏ដូចជាម៉ាក់របស់នាងដូចគ្នា

Mina : Ouchhh ខ្ញុំឈឺ!!!

»ផាំង«

»គេទះកំភ្លៀងនាងខ្លាំងលឺសូរដូចរន្ទះរួចក៏ស្រែកគំហកដាក់នាង«

Dad Mina : ងែងស្រែកថាឈឺហេ៎??!! ដឹងហេ៎ថាអញត្រូវពួកអាចង្រៃអស់នោះវាវៃអញព្រោះតែអញគ្មានលុយអោយវា!! អញប្រាប់ហែងអោយយកគ្រឿងញៀនទៅលក់ មិចក៏ងែងមិនយកទៅលក់??!!
Mina : ចុះខ្ញុំបានធ្វើកិច្ចការមួយទៀត ដែលប៉ាអោយខ្ញុំទៅទាក់ប្រធានក្រុមហ៊ុនរបស់ខ្ញុំនោះបានសម្រេចហើយតើ!!! មិចក៏នៅតែវៃខ្ញុំទៀតហា៎??!!
Dad Mina : តមាត់អញ??!! ងែងចង់ងាប់ហើយងែង!!! »ថាហើយក៏ដើរទៅយកខ្សែរក្រវាត់«

☔Before The Rain☔ /// Completed///Where stories live. Discover now