គេឈរអោបដៃផ្អែកជញ្ជាំងមើលមកម៉ាក់របស់គេដែលដើរទៅក្នុងឡានដូចរន្ទះ
[Apartments]
>>Ehhh Ehhh<< Taehyungទាញពូកចេញពីនាង
>>ស្អីនឹង ន៎ែកុំមកប៉ះខ្ញុំ!!<<
>>ខ្ញុំមិនមែនចង់ប៉ះនាងទេតែម៉ាក់ខ្ញុំគាត់ជិតមកដល់ហើយ<<
>>បើគាត់មកដល់តើវាទើសអីនឹងខ្ញុំ?<<
>>កុំលេងផ្លូវចិត្តខ្ញុំហា៎! បើនាងមិនប្រញាប់លាក់ខ្លួនទេ! ក្បាលខ្ញុំនឹងធ្លាក់ពីកជាមិនខាន<<
>>អត់!! អត់ចង់!!<< Yeraលាតអណ្តាតឌឺ
>>ព្រះអើយ!! ហៃនាងចង់សម្លាប់ខ្ញុំ-<<>>តុក តុក<<សម្លេងគោះទ្វា
>>ងាប់បណ្តោយ!! គាត់មកហើយ!!<<
>>អ្នកណា?<<
>>គឺម៉ាក់ខ្ញុំ! ឆាប់រត់ចូលក្នុងបន្ទប់ទឹកទៅ!<<
>>អត់ អត់<<
>>អាឡូវចាត់ទុកថាខ្ញុំសុំអង្វរទៅអ្នកនាង<<
>>អត់ អត់<<[នៅក្រៅ]
>>បើកទ្វារ!!បើកទ្វារ!!<<
>>ម៉ាក់! កុំអន្ទះអន្ទែងខ្លាំងអី!<<
>>ឯងកុំមកនិយាយជួយប្អូនឯង! មើលវាដើរផ្លូវខុសឯងមិនឃើញទេហេ៎? នេះម៉ាក់វៃអោយធ្លុះខួរអាឡូវនឹង<<
>>អត់អីទេម៉ាក់! វៃវាទៅកូនអត់បានកាន់ជើងអីតិចតេស! អាមួយនឹងវាខូចតែចឹង<<Admin : មើលការតុញធ្វើចារឹក😒
>>បើកទ្វារTaehyung!! ប្រយ័ត្នម៉ាក់វៃណាតែម៉ាក់ចូលទៅក្នុងបាន!!<<
>>ទៅៗឆាប់ចូលទៅ<<រាងក្រាស់រុញYeraតិចៗអោយចូលក្នុងបន្ទប់ទឹក
>>អូយកុំរុញមើលខ្ញុំដឹងហើយ<<
>>អោយលឿនទៅ<<
>>តែលោកហាមភ្លេចសន្យា<<
>>បាទដឹងហើយ<<
>>អូខេម៉ៃ?<<
>>ខាប់ម៉ៃ?<<
>>ស្អីគេហា៎ខាប់ម៉ៃនឹង?<<
>>ខ្ញុំមិនចេះថៃទេ តែចេះតែយាយអោយតែបានទៅ!! ទៅៗ!! បិទទ្វារចាក់សោរផង<<
>>អឺ<<ក្រោយពីយកYeraទៅលាក់ហើយក៏ដើរទៅរៀបចំពូករួចធ្វើរឹកធម្មតាដើរទៅបើកទ្វារអោយម៉ាក់គេចូល
>>ក្រាក<<
>>យើស!! ទើបតែបើកទ្វារហេ៎?<<
>>អូយអ្នកម៉ាក់! មកពីមុននឹងកូនជាប់នៅក្នុងបន្ទប់ទឹកនឹងណា<<
>>ជឿវាទៅម៉ាក់<<Jimin
>>បាច់!!<<
YOU ARE READING
☔Before The Rain☔ /// Completed///
Fanficស្នេហាកើតឡើងដោយអចេតនា ការធ្វើបាប ទារុណកម្ម កាប់សម្លាប់ ព្រោះតែគំនុំសងសឹក ច្រណែនឈ្នានីស