☔ Before The Rain ☔ Ep 2

762 29 0
                                    

____ម៉ោង5ព្រឹក___

Yeraងើបពីគេងរៀបចំខ្លួនរួចរាល់ហើយក៏មកដាស់Tarimអោយនាងទៅធ្វើការ

>>Tarim!! ន៎ែឯង!! ភ្ញាក់ឡើង<<Yera
>>អូយ អោយគ្នាគេងបន្តិចទៀតទៅណាYera<< Tarim
>>អត់ទេ! នេះឯងចង់គេងដល់ម៉ោងប៉ុន្មានហា៎? តិចល៎មេដេញក្បាលឯងចេញពីធ្វើការទៅ<<Yera
>>មិនដល់ថ្នាក់នឹងទេដឹងហា៎ឯង?<<

Tarimងើបអង្គុយញីសក់ក្បាលទាំងភ្នែកបើកមិនចង់រួច

>>ឯងនេះតែងខ្លួនយូរៗណាស់! ទៅឆាប់ទៅងូតទឹកទៅក្រែងម៉ោងធ្វើការឯងម៉ោង6អី?<<Yera
>>ចុះឥឡូវម៉ោងប៉ុន្មានហើយ?<<Tarim
>>5:30<<Yera
>>ស្លាប់ហើយ! នេះឯងមិនដាស់គ្នាតាំងពីយូរហា!<<Tarim
>>នេះគ្នាដាស់ឯងតាំងពីគ្នាងើបពីគេងមកម៉្លេះ ហើយឯងនិយាយថាងើបហើយតែនៅពេលដែលគ្នាងូតទឹករួច បែរជាឃើញឯងនៅគេងនៅឡើយ<<Yera
>>មិនកើតទេ! មិនបាច់ងូតទឹកទេថ្ងៃនេះនោះ! អើយ!<< Tarim

>>ព្រូស<<

>>អូយចង្រៃយ៌ ជើងជាប់ភួយ<<Tarim

គេធ្លាក់ពីលើគ្រែ

>>Haha យ៉ាប់ណាស់ឯងនេះ! គ្នាទៅធ្វើការមុនហើយ!<<Yera
>>Err...ទៅៗ<<

Tarimស្រែកចេញពីបន្ទប់ទឹក

____នៅហាង___

Yeraកំពុងពាក់អៀមសម្រាប់អ្នករត់តុ

>>ឯងមើលទៅស្អាតដល់ហើយថ្ងៃនេះ!<< Taekwon

Taekwonជាមិត្តរួមការងារជាមួយYeraតែគេធ្វើការតែពាលព្រឹកទេពេលយប់គេទៅរៀននៅសកលបន្ថែម

>>មិនបាច់មកបញ្ចូលទេឯង គ្នាដឹងខ្លួនឯងច្បាស់ណាស់<< Yera
>>YERA មានភ្ញៀវមករក<< Madam

Madamជាអ្នកមើលកិច្ចការក្នុងហាងជាពិសេសចំពោះបុគ្គលិករត់តុ

>>ចា៎ខ្ញុំទៅហើយ<<Yera
>>Yera ឈប់សិន<<

Taekwonទាញដៃនាងមកជិតខ្លួនគេ
រួចក៏ហុចកន្សែងពណ៌ក្រហមមានពណ៌ចែងចាំងតិចៗនៅពីលើកន្សែងនោះ

>>អីគេនឹងTaekwon?<<Yera
>>ជាកន្សែងដែលខ្ញុំខំចាក់ដោយខ្លួនឯងទុកអោយនាង<<Taekwon
>>វាស្អាតខ្លាំងណាស់ នេះក្នុងទិវាអ្វីដែរ? ខ្ញុំដូចជារកនឹកមិនឃើញទេ!<<Yera
>>គ្មានទិវាអ្វីទេ ! គឺវាជាកាដូក្នុងថ្ងៃខួបកំណើតរបស់នាង!<<Taekwon
>>ខួបកំណើត? << Yera
>>ត្រូវហើយ! នេះនាងភ្លេចថ្ងៃខួបកំណើតខ្លួនឯងហើយហេ៎?<<Taekwon
>>Hehehe ប្រហែលហើយព្រោះខ្ញុំមិនសូវចាប់អារម្មណ៍នឹងរឿងនេះទេ តែក៏អរគុណលោកដែរណា!<<Yera
>>បាទ!មិនអីទេ! ខ្ញុំរីករាយនឹងជូននាង<< Taekwon ញញឹម
>>YERA!!! នាងនៅឯណាហា៎! ភ្ញៀវចាំនាងមួយថ្ងៃហើយ!!<<Madam
>>ខ្ញុំទៅហើយណា ! អរគុណម្តងទៀត<<

☔Before The Rain☔ /// Completed///Where stories live. Discover now