☔ Before The Rain ☔Ep 12

405 23 0
                                    


Jungkook : ម្នាក់ដែលសម្លាប់ប៉ានិងម៉ាក់របស់បងTaehyungគឺជាប៉ារបស់បងថ្លៃមែនទេ? Gameចាប់ផ្តើមហើយ»ញញឹមលាក់គំនួច«

»នៅក្នុងផ្ទះ«

Ms.kim : មកហើយហេ៎កូនសម្លាញ់...?
Yera : ចា៎សអ្នកម៉ាក់.....»គេរត់មកអោបម៉ាក់ក្មេករបស់គេ«
Ms.Kim : នេះកូនទើបតែមកពីណាហា៎? មើលទៅសប្បាយដល់ហើយនេក...
Yera : គឺTaehyungនាំកូនទៅកន្លែងដែលគេធ្លាប់ទៅហើយទីនោះមានខ្យល់អាកាសត្រជាក់ហើយថែមទាំងមានទឹកសមុទ្រទៀតណាម៉ាក់....
Jin : យីអាមួយនេះមិនដែលនាំឯងទៅផងក៏ផ្តើមដំបូងយកប្រពន្ធបស់វាទៅហើយ😒
RM : ហើយមិច? បងឯងច្រណែនគេ?
Jimin : ធ្វើមើលតែយកបងឯងទៅបានសីុចុកចឹងហា៎😒
Jin : ដឹងស្អីទេហា៎!! នាំគ្នាព្រួតមកដាក់អញផាំងៗចឹងម៉ង😑
Suga : មកពីបងឯងនឹងធ្វើខ្លួនអោយគេព្រួត.....
Jin : អាហ្នឹងមែនហា៎😒អាយះក្បាលលូវហែង😒
Ms.Kim : អូយយយយ លោកព្រះកូន...ឈប់ឈ្លោះគ្នាទៅ😑អ្នកម្តាយនេះចង់បួសដោយសារលោកកូនទាំងអស់គ្នានឹងហើយដឹងទេ?
All : ទៅម៉ាក់កូនសុំទោស»ពួកគេនិយាយព្រមគ្នា ចំណែកឯYeraក៏លួចសើច មួយសន្ទុះTaehyungក៏ដើរចូលក្នុងផ្ទះក្នុងទឹកមុខស្មើរ មិនសើចញញឹមអីដូចមុន ឃើញដូច្នេះYeraក៏ចាប់ផ្តើមសួរទៅប្តីរបស់នាង«
Yera : បងកើតអីនឹង? មិនស្រួលខ្លួនមែនហេ៎?»នាងយកដៃស្ទាបថ្ងាស់របស់គេតែក៏ត្រូវគេទាញដៃនាងចេញ«
Tae : ខ្ញុំមិនអីទេ គ្រាន់តែចង់សម្រាកបន្តិច....»និយាយហើយក៏ដើរហួសទៅបន្ទប់បាត់«
Ms.Kim : គេមានរឿងអីមែនទេ?
Yera : ចាំកូនទៅសួរគេនៅខាងលើណាម៉ាក់....
Ms.Kim : Hmmmmm....
Jimin : សង្ស័យស្កន់ជាន់ទេដឹង😌

»ផុស«

Jimin : អូយវាថីបងឯង..??
Jin : អញទះប៉ាកាច់អាលូវនិយាយភ្លើរៗ...
Suga : មែននឹង....សមតែម៉ាដៃទៀតតាស់ហែង....
Jimin : នោះអាពៅហ៎!!! »គេចង្អុលទៅមាត់ទ្វារ« វាធ្វើស្អីនឹង ញញឹមញញែមមិនឈប់សោះ....
RM : អាមួយនឹងបានហៅថាស្កន់ជាន់មែន.....»ពួកគេក្រវីក្បាលមើលទៅJungkookដែលឈរសប្បាយចិត្តនឹងអ្វីមួយ«

»នៅក្នុងបន្ទប់«

រាងស្តើងបានប៉ោះជំហានចូលក្នុងបន្ទប់ថ្នមៗដោយលក្ខណ:ខ្លាចប្តីតិចអីតិចព្រោះប្តីរបស់គេមិនដែលបែបនឹង រួចហើយនាងក៏ឡើងទៅលើពូកគេងក្បែរខ្លួនរបស់គេ

☔Before The Rain☔ /// Completed///Where stories live. Discover now