☔ Before The Rain ☔Ep 20

410 25 0
                                    

Tae : ប្រាប់បងភ្លាមថាអូនសម្លាប់នាងមែនហេ៎??!!! »គេសម្លុតនាងហើយច្របាច់ត្រង់ស្នាមជាំលើកាំភ្លៅរបស់Yera ធ្វើអោយនាងខាំមាត់សម្រក់ទឹកភ្នែកហួសចិត្តនឹងសម្តីប្តីរបស់ខ្លួន«
Yera : ហឹុក...ហឹុស...»នាងយំតែបើកភ្នែកធំៗមើលមកមុខរបស់Taeមិនដាក់ភ្នែក កែវភ្នែកទាំងមូលរបស់នាងក្រហមខ្លាំង«
Tae : Yera!!!មិចក៏មិននិយាយហា៎ស!!! នៅយំសោកស្អីពេលនេះ!!! អូនដឹងទេ បងខំទុកចិត្តអូនរឿងថ្ងៃមុនព្រោះគិតថាអូនមានជម្ងឺទើបធ្វើស្អីផ្តេសផ្តាសដាក់Rose ហើយគិតអីឆ្កួតៗ!! តែនេះអូនហ៊ានប្រើមនុស្សអោយទៅសម្លាប់លេខារបស់បងបែបនេះមែនហេ៎??!! អូនប្រាប់មកថាអូនសមនឹងធ្វើជាប្រពន្ធបងឬអត់??!!! នេះឬដែលគេហៅថាស្លឹកឈឺជ្រុះមិនឆ្ងាយពីគល់នោះ??!!!
Yera : បងដឹងតាមណាថាអូនជាអ្នកសម្លាប់វានោះ??!!! ហើយវាស្លាប់ដោយរបៀបមិចក៏អូនមិនដឹងដែរ ហេតុអីបានជាមកថាអូនជាអ្នកសម្លាប់??!
Tae : គឺBahyung!!! Bahyung ជាសង្សារចាស់ឆ្កួតយ៎របស់អូននឹងហើយ វាជាអ្នកសម្លាប់!!
Yera : ប្រាកដហើយហេ៎ថាBahyungជាអ្នកសម្លាប់???!! ឥឡូវហៅBahyungមកជួបអូនមើល ហើយអូននឹងធ្វើអោយបងភ្លឺភ្នែក!!!
Tae : វាងាប់បាត់ហើយ!! អោយហៅតាមណា??!! អូនឡប់មែន??!!
Yera : បងនឹងហើយឡប់!! បើគេនឹងស្លាប់ជាមួយRose សួរថាអ្នកណាទៅដឹងថាពួកគេស្លាប់ដោយសារអី??!! »លឺនាងនិយាយបែបនេះរាងក្រាស់ក៏ចាប់ផ្តើមភ្ញាក់ខ្លួនថាកំពុងចោទមនុស្សខុស ហើយកំហឹងរបស់គេក៏ធ្លាក់ចុះ រួចក៏បែរខ្លួនមកអង្គុយដូចធម្មតាវិញចំណែកឯដៃរបសគេក៏ដកចេញពីកំភ្លៅរបស់Yeraដូចគ្នា « យ៉ាងម៉េច?? អស់អីនិយាយហើយមែនហេ៎?? បើអស់ហើយអូនសុំចេញពីទីនេះ!! »ថាហើយក៏ប្រុងបើកទ្វាឡានចេញតែក៏ត្រូវគេចាប់ទាញនាងអោយចូលឡានម្តងទៀត« ធ្វើស្អីនឹងហា៎!!??
Tae : អូនចង់ទៅណា??!
Yera : ទៅជិះតាក់សីុវិញ!!
Tae : មិនអោយ!! ជិះនៅទីនេះហើយ ចាំបងជូនទៅផ្ទះវិញ!!
Yera : មិនបាច់ទេ!! អរគុណហើយ »ថាហើយក៏ចុះពីលើឡានតែមិនទាន់នឹងចុះបានប៉ុន្មានផងអ្នកកម្ល៉ោះក៏ចាប់បីនាងដាក់ចូលទៅក្នុងឡានម្តងទៀត«
Tae : មិនអាចទៅណាបានទេ!! ត្រឡប់ទៅធ្វើការអូនវិញ!!
Yera : មិនទៅ!!!»នាងស្រែកដាក់គេហើយក្នុងមុខមាំជាទីបំផុត«
Tae : មិនទៅហេ៎?!!»ថាហើយក៏យកខ្សែរចងដៃYeraផ្អឹបជាប់ទៅនឹងកៅអីឡានរួចក៏បើកទៅក្រុមហ៊ុនរបស់គេ«

☔Before The Rain☔ /// Completed///Where stories live. Discover now