»Yeraឈរយប់ដោយផ្អែកខ្លួនទៅនឹងជញ្ជាំងដែលនៅខាងក្រៅOfficeរបស់Taehyung រំពេចនោះក៏មានមនុស្សម្នាក់ក៏កេះស្មារបស់នាង Yeraប្រញាប់ជូតទឹកភ្នែកយ៉ាងលឿន រួចក៏បែរមុខទៅទិសដៅដែលមានគេកេះនាងនោះ«
Soobin : សួរស្តីអ្នកនាងខ្ញុំជាលេខាផ្ទាល់ខ្លួនរបស់លោកប្រធាន!! »គេអោនគោរពតាមទម្លាប់របស់ជនជាតិកូរ៉េ«
Yera : ចាស៎....»ញញឹមរួចអោនគោរពតបវិញ«
Soobin : អ្នកនាងមានរឿងអីមែនទេ?
Yera : អត់មានរឿងអីទេ!! គឺខ្ញុំចង់រកកន្លែងឆុងកាហ្វេញាំបន្តិច....
Soobin : ចឹងអ្នកនាងចូលខាងក្នុងវិញទៅ ចាំខ្ញុំទៅឆុងអោយ អ្នកនាងយកមានស្ករឬក៏អត់ស្ករដែរបាទ?
Yera : មិនអីទេចាំខ្ញុំអ្នកទៅឆុងវិញណា....
Soobin : បាទ....»បន្ទាប់មកYeraក៏ដើរទៅត្រង់មុខបន្ទប់បុគ្គិលិកទាំងអស់ដែលគ្រប់គ្នាកំពុងតែម៉ម៉ាញឹកធ្វើការ «
Yera : គ្រឿងអលង្ការទាំងនោះមើលទៅស្អាតខ្លាំងណាស់...សូម្បីតែត្បូងតូចមួយនោះ Ouch-»នាងស្រែកឈឺព្រោះតែទឹកក្តៅក្រពប់មកលើនាង«
Mina : ខ្ញុំសុំទោស ខ្ញុំសុំទោស សុំទោស....»នាងអោនប្រញាប់យកកន្សែងមកជូតទឹកក្តៅនោះចេញអោយYera«ទៀតហើយYeon Mina នាងតែងតែធ្វេសប្រហែសបែបនេះតែរហូត...មិនយូរទេឯងនឹងត្រូវលោកប្រធានដេញក្បាលចេញហើយ...»នាងរអ៊ូរង៉ូវនឹងខ្លួនឯងតិចៗតែដៃនៅតែជូតអោយYera ស្រាប់តែពេលនោះYeraក៏ចាប់ដៃរបស់នាងជាប់«
Yera : កុំដល់ថ្នាក់នឹងអី...ខ្ញុំអាចជូតខ្លួនឯងបានណា...
Mina : អត់ទេអ្នកនាង....ខ្ញុំមិនហ៊ានអោយអ្នកនាងប្រលាក់ខ្លួនដោយសារខ្ញុំបែបនឹងទេ....»បន្តជូតអោយYeraឡើងញាប់ដៃព្រោះខ្លាចSoobinមកឃើញហើយត្រូវគេស្តីអោយទៀត ខណ:នោះRoseក៏ដើរមកពីក្រោយខ្នងរបស់Yeraតែមិនចូលក្នុងទិដ្ឋភាពរបស់ពួកគេទេ ដោយនៅឈរអោបដៃមើល រួចក៏និយាយក្នុងចិត្ត«
Rose : ស្រីចង្រៃនេះ!! មិនទាន់ក្លាយជាប្រពន្ធគេបានប៉ុន្មានផងក៏ធ្វើខ្លួនដូចសេដ្ឋីនៅទីនេះទៅហើយ..គួរអោយឆ្អើមណាស់វើយ!! »គិតក្នុងចិត្តបន្តើរប្រើកែវភ្នែកដៀងសម្លក់សម្លឹងទៅYera នៅពេលនោះTaehyungក៏រត់មកឃើញទិដ្ឋភាពនោះល្មម« អូស!! លោកប្រធាន....
Tae : តើមានរឿងអី??»រាងក្រាស់ដើរហួសRoseដោយមិនមើលមុខនាងសូម្បីតែបន្តិចហើយក៏ហួសមកសួរប្រពន្ធរបស់គេ«
Mina : ខ្ញុំសុំទោសលោកប្រធាន....ខ្ញុំគ្មាន-»នាងមិនទាន់និយាយចប់ផងក៏ត្រូវRoseដើរមកនិយាយកាត់«
Rose : នាងប្រាកដជាមានចេតនាហើយ...ខ្ញុំបានឃើញសកម្មភាពដែលនាងយកទឹកក្តៅយកមកជះលើអ្នកនាង...ឯងនេះតែងតែធ្វើកំហុសតែរហូត!! លោកប្រធានដឹងទេថាគេម្នាក់នេះហើយដែលយកគ្រឿងអលង្ការមកដាក់ក្នុងទូរគ្រឿងអលង្ការធម្មតានៅអាទិត្យនោះ »និយាយហើយក៏ធ្វើជាមកសួរYera« អ្នកនាងប្រហែលជាខូចស្បែកដោយសារតែភាពក្តៅនេះហើយ សូមអ្នកនាងកុំប្រកាន់នឹងគេអីព្រោះតែគេទើបតែមកថ្មី.....»ញញឹមលាក់គំនួច«
YOU ARE READING
☔Before The Rain☔ /// Completed///
Fanfictionស្នេហាកើតឡើងដោយអចេតនា ការធ្វើបាប ទារុណកម្ម កាប់សម្លាប់ ព្រោះតែគំនុំសងសឹក ច្រណែនឈ្នានីស