ភាគ១ :ទេសភាពព្រៃភ្នំ

1.9K 73 10
                                    

នៅតាមដងវិថីមានរុក្ខជាតិខៀវខ្ចី ផ្ការីកស្គុះស្គាយ អមជាមួយសម្លេងបក្សាបក្សីច្រៀងអ៊ឺងកងរំពងព្រៃ សម្លេងអ៊ូអរជជែកគ្នា ពីទេសភាពខ្លះកាន់កាមេរ៉ា ខ្លះកាន់ទូរស័ព្ទ ថតរូប selfile នៅក្នុងរថយន្តក្រុងមួយជារថយន្តក្រុងសម្រាប់សិស្សនិស្សិត ដើរទស្សនៈកិច្ច មានរថយន្តក្រុង ដែលរថយន្តនិមួយៗមាន២៤កៅអី រថយន្តបន្តបើកក្នុងលឿនយឺតមធ្យមសម្រាប់ឲ្យសិស្សនិស្សិត មើលនិងថតរូប នៅក្នុងរថយន្តក្រុងពណ៌ក្រហម បើកយឺតៗនៅខាងក្រោយរថយន្តមួយទៀត មានសិស្សនិស្សិតនិយាយគ្នាសើចសប្បាយក្អាកក្អាយ កម្លោះសង្ហាម្នាក់អង្គុយនៅកៅអីជាប់និងបង្អួតឡាន កំពុងប្រម៉ាញ់យករូបភាពពីទេសភាពស្រស់ខៀវខ្ចីយ៉ាងជក់ចិត្ត ព្រោះគេចូលចិត្តថតរូបខ្លាំងណាស់ ហើយរូបនិមួយៗរបស់គេគឺស្រស់ស្អាត ដូចអ្នកជំនាញពិតៗ

"Zhan ជួយថតរូបឲ្យគ្នាបន្តិចមក!" សម្លេងមនុស្សស្រីម្នាក់ហៅគេ អ្នកកម្លោះងាកមុខមកហើយញញឹមលេចភ្នែកចេញធ្មេញទន្សាយយ៉ាងស្រស់ហើយតបវិញយ៉ាងរហ័ស

" Ok!" កម្លោះសង្ហាម្នាក់នេះគឺ Zhan , Sean Xiao គឺមានរាងខ្ពស់ សង្ហា ភ្នែកមានមន្តស្នេហ៍ ពេលញញឹមម្តងៗបាត់ភ្នែកអស់ អាចគេរត់ចោលមិនដឹង ធ្មេញពីរខាងមុខពេលញញឹមក៏ចេញ ស្រីណាមិនលង់ អ្នកកម្លោះពាក់អាវយឺតពណ៌ស ស្លៀកខោក្រណាត់ពណ៌ខ្មៅ ស្បែកជើងប៉ាត់តា ពណ៌ស មើលទៅសែនសម ឥតទាល់

សិស្សនិស្សិតទាំងអស់នាំគ្នានិយាយគ្នាលេងសើចសប្បាយ ព្រោះជាពេលវេលាដែលកម្របានជួបជុំគ្នាបែបនេះខ្លាំងណាស់
រថយន្តក្រុងបើកសន្សឹមៗទៅដល់ភ្នំមួយដែលមានផ្ទះអ្នកភូមិ សងពីឈើប្រក់ស្បូវតូចៗល្មម អមនិងទេសភាពខៀវខ្ចីគួរឲ្យចង់រស់នៅ រថយន្តបានឈប់ដើម្បីឲ្យសិស្សនិស្សិតថតរូបលេងកំសាន្ត និង ញ៉ាំអាហារថ្ងៃត្រង់ ព្រោះនេះវាថ្ងៃជ្រេណាស់ទៅហើយ គ្រប់គ្នាចុះពីលើរថយន្ត មកខ្លះក៏មានទឹកមុខរីករាយ ខ្លះឡើងស្លេកដោយសារតែពុលឡាន(នោះប្រាកដជាអ្នកនិពន្ធមិនខាន ហាហាហា)

" គ្រប់គ្នា លាងដៃលាងជើងមកញ៉ាំអាហារសិនមកចាំនាំគ្នា លេងបន្តទៀត!" សម្លេងមនុស្សប្រុសម្នាក់បន្លឺឡើង នេះជាលោកគ្រូ ភីត(ភីត ខេមរ៉ា) ជាគ្រូផ្នែកគំនូរ គាត់មានរាងខ្ពស់ស្រឡះ ញញឹមស្រស់ ត្របកភ្នែកក្រាស់ ភ្នែកមុតថ្លា សង្ហាអស់ទាល់

អូនជាអ្វីៗគ្រប់យ៉ាងរបស់បងWhere stories live. Discover now