Part3
Jungkookចតឡានមុខក្រុមហ៊ុនរបស់ខ្លួន រួចដាសរាងល្អិតឲ្យភ្ញាក់។
"អាល្អិត!! ភ្ញាក់ឡើង"Jungkookទះថ្ពាល់រាងល្អិតតិចៗ
"Cooky!! Cokky!! "រាងល្អិតញីភ្នែកតិចៗ ហក់ទៅថើបមាត់រាងក្រាស់ បឺតជញ្ជក់ឮសូរជុបជុប។
"ហឹម!!"Jungkookក្រហឹមដើមក ថើបតបទៅរាងល្អិតវិញយ៉ាងរោលរាល។ គេមិននឹកស្មានទេថា ក្មេងនេះពូកែថើប ពូកែជញ្ជក់មាត់គេយ៉ាងនេះ មើលទៅដូចទំនងឆ្ងាញ់ដល់ហើយ។
"Cooky!! Yummy!!"រាងល្អិតលិឍបបូរមាត់រាងក្រាស់បន្តិច រួចសើចកក្អឹក រូលខ្លួនពេញក្នុងឡាន ព្រោះJungkookបម្រុងចាប់គេថើបវិញម្ដង។
"មាត់យើងឆ្ងាញ់ណាស់ឬ??"Jungkook
"Yummy!! ហិ!ហិ!"
"ពេលថើបហើយឆ្អែតដូចញ៉ាំបាយទេ??"Jungkookសួររាងល្អិតទាំងគ្រឺត ទាំងខ្នាញ់ ថើបមាត់គេហើយប្រាប់គេថា Yummyទៀត ក្មេងនេះ😒។
"Emm!!"រាងល្អិតងក់ក្បាលឆ្លើយ ហើយធ្វើមាត់ជ្រួចៗដាក់រាងក្រាស់។
"មោះ!! ឆាប់ចុះមក"Jungkookបើកទ្វាឡានឲ្យរាងល្អិតចុះ តែរាងល្អិតក្រវីក្បាល ពេបមាត់រកយំ ដៃតោងកៅអីឡានជាប់ មិនព្រមចុះ។
"លឿនឡើង! យើងប្រញ៉ាប់ប្រជុំ ដល់ម៉ោងឥឡូវហើយ "Jungkookក្រពុលមុខ ខាំធ្មេញគ្រឺតគ្រត ទប់កំហឹងដែលកំពុងជិតផ្ទុះ។
" Cooky!! Cooky!! no no!!"រាងល្អិតក្រវីក្បាលមិនព្រមចុះពីលើឡាន ធ្វើឲ្យអ្នកម្ខាងទៀតក្ដៅឆេវ ទ្រាំមិនបាន ក៏ចាប់លីរាងល្អិតចេញពីឡានហើយដើរចូលក្រុមហ៊ុន មិនខ្វល់ពីក្រសែភ្នែកបុគ្គលិកអីបន្តិច។
"Cooky!! ហ៊ឺៗ"ក្មេងតូចពេបមាត់យំ លើកដៃវៃខ្នងរាងក្រាស់ឌឹប! ឌឹប! ប្រាប់ថាឲ្យរាងក្រាស់ដាក់ខ្លួនគេចុះ តែដៃតូចៗតុញៗចឹង វៃរាងក្រាស់មានទៅឈឺអី ឈឺមិនបានស្រមោចខាំផង។
"TA TA! "រាងល្អិតហៅឈ្មោះមិត្តរបស់ខ្លួន ពេលរាងក្រាស់យកគេមកដល់ជណ្ដើរយន្ត។
"Chimmy!! ហ៊ឺៗ"TaTaពេបមាត់យំកាន់តែឮជាងមុន។
"ពួកឯងស្គាល់គ្នាឬ??"JhopeសួរTaTaទាំងចងចញ្ជើម ក្មេងស្អី ជួបមុខមិត្តភក្តិយំខ្លាំងលើសដើម។