Part 23
បន្ទាប់ពីញ៉ាំអារហារពេលល្ងាចរួចហើយ Jungkookបីអាល្អិតchimmyទៅបន្ទប់វិញ ដោយមិនភ្លេចប្រាប់ម៉ែដោះឲ្យឆុងទឹកដោះគោមួយកែវផង។
"ឆាប់គេង ស្អែកត្រូវទៅធ្វើការទៀត"Jungkookទាញរាងល្អិតមកគេងឱបទាំងញញឹមមានក្ដីសុខ។
"លាបក្រែមតិចទៀត"chimmyដកក្រែមលាបមាត់ចេញមកលាបលើមាត់ឲ្យកាន់តែក្រហម ធ្វើឲ្យJungkookជ្រួញចញ្ចើមចូលគ្នាទាំងហួសចិត្ត នេះគិតចង់លាបរហូតអស់មួយបំពង់ឬយ៉ាងម៉េចនៀក?
"លាបនោះលាប មិនដឹងជាស្អាតត្រង់ណាទេ "Jungkookមុខងាប់ យកក្រែមពីដៃរាងល្អិតទុកលើតុ រួចយកទឹកដោះគោឲ្យរាងល្អិតផឹកមុននិងទាញភួយដណ្ដប់លើខ្លួនឯងនិងរាងល្អិត ហើយក៏បិទភ្លើងគេងឱបរាងល្អិត មួយយប់ទល់ភ្លឺ។
+ថ្ងៃថ្មី....
Jungkookដាសរាងល្អិតឲ្យភ្ញាក់ ហើយបីរាងល្អិតចូលបន្ទប់ទឹក ងូតទឹក ដុះធ្មេញឲ្យរាងល្អិតរួចទើបបីចេញមកវិញ ផ្លាស់សម្លៀកបំពាក់ចុះទៅក្រោម។
"ធ្វើអី??"Jungkookលើកចញ្ចើមសួររាងល្អិត ពេលខ្លួនបីរាងល្អិតដល់មាត់ទ្វាហើយ តែchimmyហក់ចុះរត់ទៅយកអីក៏មិនដឹង។
"ភ្លេចលាបក្រែម ហិហិ"chimmyសើចស្ញេញដាក់រាងក្រាស់ ញុកក្រែមចូលហោប៉ាវខោខ្លួន មុននិងរត់ទៅឱបរាងក្រាស់ ឲ្យរាងក្រាស់បីចុះក្រោម។
"Good morningបងប្រុស"JungEyដើរមកថើបបងប្រុសរបស់ខ្លួនមួយខ្សឺតហើយក៏ងើបមុខមកមើលមុខchimmyដែលកំពុងក្ដាប់មាត់ សម្លក់នាង ឃើញបែបនេះJungEyរឹតតែចង់ឌឺ ទើបនាងថើបថ្ងាស់ ថើបថ្ពាល់ទាំងសងខាង ថើបមាត់Jungkookឌឺរាងល្អិតថែម។
"ខ្ញុំទៅរៀនហើយ"ថាហើយនាងតូចរត់ទៅរកឡានដែលកំពុងចតចាំជាស្រេច បើនៅទៀត មានតែឈ្លោះជាមួយchimmyមិនបានទៅរៀនទេ ព្រោះអម្បាញ់មិញឌឺគ្នា ក្ដាប់មាត់ដាក់គ្នាមិនឈប់។