ភាគ 22
Jhopeលាងចានរួចរាល់ គេដើរមកមើលTaTaហើយក៏ក្រវីក្បាលតិចៗ ពេលឃើញTaTaគេងលក់នៅលើសាឡុង។
"យ៉ាប់មែន!"Jhopeដកដង្ហើមធំ ឱនមកបីTaTaឡើងទៅបន្ទប់ គេដាក់មាឌតូចលើពូកថ្នមៗខ្លាចភ្ញាក់ បម្រុងដកដៃចេញទៅវិញ មាឌតូចទាញដៃគេមកឱបជាប់ ទើបគេដកដង្ហើមធំ ប្រឹងបេះដៃមាឌតូចចេញតែTaTaមិនព្រមលែង។
អស់ជម្រើស Jhopeដាក់បង្គុយក្បែរTaTa ដៃវែកសក់ដែលបាំងមុខមាឌតូចចេញ គេសម្លឹងមើលមុខមាឌតូចមួយសន្ទុះ ហើយក៏ភ្ញាក់បន្តិច ពេលTaTaទាញខ្លួនគេយកទៅឱបដូចខ្នើយឱប។
"ក្មេងនេះ!!"Jhopeសគ្រឺតធ្មេញ ចង់រើចេញដែរ តែពេលឮមាឌតូចនិយាយថារងា ទើបគេលើកភួយមកដណ្ដប់ឲ្យ រួចផ្ដេកខ្លួនលើពូកគេងជាមួយTaTaមួយយប់។
+ភូមិគ្រឹះJeon
Jungkookបីchimmyចុះពីលើឡាន ឡើងទៅបន្ទប់ រាងល្អិតគេងយូរហើយ តែមិនទាន់អស់ងងុយ ទើបគេខ្ជឹលដាស សុខចិត្តបីរាងល្អិតចូលឡានទាំងរាងល្អិតកំពុងគេងលក់។
Jungkookបីchimmyដាក់លើពូកថ្នមៗ បម្រុងនិងលើកភួយដណ្ដប់ឲ្យ chimmyស្រាប់តែភ្ញាក់បើកភ្នែក ពេបមាត់តិចៗដាក់គេ។
"Cooky!! ហ៊ឺ...ហឹក..ហឹក"chimmyស្រែកជំទាលយំយកៗ ទាំងគ្មានមូលហេតុ ងើបឡើងភ្លាមស្រែកយំភ្លាម ស្ដេចខូច!!។
"ហឹម..អ្នកណាធ្វើអី??កុំយំ"Jungkookជូតទឹកភ្នែករាងល្អិតចេញ រួចលើករាងល្អិតឲ្យអង្គុយលើភ្លៅរបស់ខ្លួន។
"TaTaហ៊ឺ... TaTaផឹកទឹកដោះគោអស់ហើយ បានអីផឹកទៀត"chimmyនិយាយទាំងយំអណ្ដឺតអណ្ដក់ ទឹកភ្នែកហូរមកតក់ៗ ស្រក់លើស្មារាងក្រាស់
"អូននិយាយពីអី?? ប្រហែលសុបិន្តអាក្រក់ហើយ"Jungkookក្រវីក្បាលហួសចិត្ត សុបិន្តអាក្រក់សោះ យំនោះយំ។
"ហ៊ឺ...អូនឃើញTaTaលួចគោគោផឹក អាគោគោបងទិញឲ្យអូននៅសល់ហ្នឹង ហ៊ឺ..ឥឡូវនៅឯណា?? TaTaលួចបាត់ហើយ អូនឃើញTaTaលួចច្បាស់ណាស់ នៅឆ្លៀតផឹកឌឺទៀតហ៊ឺ"chimmyនិយាយទាំងយំសសិតជាប់គ្នា ភ្នែកកូនឆ្មាបើកព្រិចៗរេទៅរេមក រកទឹកដោះគោជូរដែលនៅសល់បីទៀត គេមិនទាន់បានផឹក។
"ទឹកដោះគោនៅក្នុងឡាន បងមិនឃើញTaTaមកលួចទេ យល់សប្តិអាក្រក់សោះ ស្រែកយំផ្អើលអ្នកក្នុងផ្ទះអស់ហើយ"Jungkookថើបក្រញិកពេញមុខរាងល្អិត គ្រឺតខ្នាញ់និងកូនទាមួយក្បាលនេះណាស់ ហួងហែងរបស់ សូម្បីតែគេងលក់ហើយនៅយល់សប្តិឃើញទឹកដោះគោទៀត។